ព័ត៌មាន
សិក្ខាសាលារយៈពេល២ថ្ងៃ ផ្ដល់ឱកាសដល់សិក្ខាកាមឈ្វេងយល់ និងផ្លាស់ប្ដូរបទពិសោធគ្នា ស្ដីពី ការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈក្នុងវិស័យសុខាភិបាលប្រកបដោយផ្លែផ្កាគួរជាទីមោទនៈ
ខេត្តកោះកុង៖ សិក្ខាសាលាចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤ សម្រាប់កម្រិតមន្ទីរពេទ្យបង្អែកផ្តល់សំណុំសកម្មភាពបង្គ្រប់កម្រិត១ (CPA1) និងកម្រិត២ (CPA2) ដែលបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ នាថ្ងៃទី១៧-១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តកោះកុង បានផ្ដល់ជូនសិក្ខាកាមនូវវេទិកានៃការធ្វើបទបង្ហាញ ស្ដីពីការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ប្រធានមន្ទីរពេទ្យបង្អែកចំនួន៨ ដែលបានជាប់ជាអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤។
វាគ្មិនដែលជាប្រធានមន្ទីរពេទ្យបង្អែកចំនួន៨ បានធ្វើបទបង្ហាញពីលទ្ធផលការងារ បទពិសោធក្នុងការគ្រប់គ្រង និងទិសដៅការងារបន្តរបស់មន្ទីរពេទ្យរបស់ខ្លួន ជូនដល់សិក្ខាកាម រួមមាន៖ (១)ប្រធានមន្ទីរពេទ្យបង្អែកអង្គស្នួល; (២)ប្រធានមន្ទីពេទ្យបង្អែកព្រះស្តេច; (៣)ប្រធានមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច; (៤)ប្រធានមន្ទីរពេទ្យបង្អែកក្រគរ; (៥)ប្រធានមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ; (៦)ប្រធានមន្ទីរពេទ្យបង្អែកបាធាយ; (៧)ប្រធានមន្ទីរពេទ្យបង្អែកពញាឮ និង (៨)ប្រធានមន្ទីរពេទ្យបង្អែកអង្គរជ័យ។
ក្រោយចប់បទបង្ហាញទាំង៨ប្រធានបទខាងលើ សិក្ខាកាមមានឱកាសសួរសំណួរ ទៅកាន់វាគ្មិនទាំង៨រូប អំពីបទពិសោធល្អៗ ក្នុងការដោះស្រាយបញ្ហាដែលបានកើតឡើងនាពេលកន្លងមក និងចំណេះថ្មីៗ ស្ដីពីការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ ជាពិសេសពាក់ព័ន្ធនឹងឧត្ដមានុវត្តន៍ និងនវានុវត្តន៍ ដែលធ្វើឱ្យមន្ទីរពេទ្យទទួលបានភាពជោគជ័យ ក្នុងការងារផ្ដល់សេវាសុខាភិបាលជូនដល់ប្រជាជននៅតាមមូលដ្ឋាននីមួយៗ ឱ្យកាន់តែល្អប្រសើរឡើង និងគន្លឹះសំខាន់ៗ នៃការទទួលបានការចូលរួមសាមគ្គីគាំទ្រពីបុក្គលិក គ្រូពេទ្យក្នុងអង្គភាព អាជ្ញាធរនៅមូលដ្ឋាន ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។
បន្ទាប់ពីវេទិកានៃបទបង្ហាញនិងសំណួរ-ចម្លើយ និងការពិភាក្សានៅថ្ងៃទី១នៃសិក្ខាសាលា សិក្ខាកាមត្រូវបានរៀបចំឱ្យមានដំណើរទស្សនកិច្ចនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដើម្បីពិនិត្យសក្តានុពល និងការរីកចម្រើន នៅថ្ងៃទី២នៃសិក្ខាសាលាផងដែរ៕










-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ