ព័ត៌មាន
រដ្ឋសភា ថ្កោលទោសដាច់អហង្កការ ចំពោះការរំលោភដ៏សាហាវយង់ឃ្នងរបស់ទាហានឈុតខ្មៅថៃ មកលើពលការិនីកម្ពុជា
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានសម្តែងការសោកស្តាយជាខ្លាំង និងចេញញត្តិថ្កោលទោសដាច់អហង្ការ ចំពោះអំពើហិង្សា និងការរំលោភបំពានផ្លូវភេទជាក្រុម ដ៏សាហាវយង់ឃ្នងរបស់ទាហានឈុតខ្មៅថៃ ដែលបាន ប្រព្រឹត្តមកលើពលការិនីចំណាកស្រុកកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណៈពេលដែលនារីរងគ្រោះ និងពលករផ្សេងទៀតបានកំពុងធ្វើដំណើរចូលមកប្រទេសកម្ពុជាវិញ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ សកម្មភាព ដ៏ព្រៃផ្សៃ និងអនុស្សធម៌នេះ គឺជាការរំលោភបំពានធ្ងន់ធ្ងរលើសិទ្ធិមនុស្ស សិទ្ធិស្ត្រី ច្បាប់មនុស្សធម៌អន្តរជាតិ អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រី (CEDAW) ធម្មនុញ្ញ និងលិខិតុបករណ៍ អាស៊ាន និងច្បាប់អន្តរជាតិនានា។
រដ្ឋសភាកម្ពុជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខសុវត្ថិភាពពលករចំណាកស្រុកកម្ពុជា ដែលកំពុង បម្រើការងារនៅក្នុងប្រទេសថៃ។ អំពើហិង្សា ការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរពីសំណាក់យោធាឈុតខ្មៅថៃមកលើ ពលការិនី និងពលរដ្ឋស្លូតត្រង់កម្ពុជាជាបន្តបន្ទាប់មកនេះ ផ្តើមចេញពីការរើសអើង ការគំរាមកំហែង ការបង្កអំពើ ហិង្សាគ្រប់រូបភាពរបស់ភាគីថៃ ក្នុងការឈ្លានពានលើអធិបតេយ្យកម្ពុជា។ អំពើហិង្សានេះ បានកើតឡើងក្រោយ ពីការរំលោភកិច្ចព្រមព្រៀងសន្តិភាព របស់ភាគីថៃ។
រដ្ឋសភាកម្ពុជាសូមអំពាវនាវដល់សហគមន៍អន្តរជាតិ រួមមានអង្គការសហប្រជាជាតិ (UN) អាស៊ាន (ASEAN) គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស (AICHR), អង្គការសហប្រជាជាតិទទួលបន្ទុក ស្ត្រី (UN Women) និងគណៈកម្មការទទួលបន្ទុកអនុសញ្ញា CEDAW ជាដើម សូមចាត់វិធានការច្បាស់លាស់ និងបន្ទាន់ ដើម្បីផ្តល់យុត្តិធម៌ដល់នារីរងគ្រោះ និងបញ្ឈប់អំពើហិង្សា និងការរំលោភសិទ្ធិស្ត្រី កុំឱ្យករណីដូចនេះ កើតមានជាថ្មីទៀត។ រដ្ឋសភាកម្ពុជាក៏សូមអំពាវនាវដល់អង្គការសិទ្ធិមនុស្ស ស្ថាប័នលើកកម្ពស់សិទ្ធិស្ត្រីជាតិ និង អន្តរជាតិជំរុញឱ្យរាជរដ្ឋាភិបាលថៃ អនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីចាប់ជនល្មើសមកផ្តន្ទាទោសតាមផ្លូវច្បាប់ ផ្តល់យុត្តិធម៌ជូនជនរងគ្រោះ ជាពិសេសត្រូវលុបបំបាត់វប្បធម៌និទណ្ឌភាព និងការរំលោភសិទ្ធិនារី ដែលប្រព្រឹត្ត ឡើងដោយកងកម្លាំងយោធាឈុតខ្មៅថៃ។
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះរាជរដ្ឋាភិបាល កម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបានចាត់វិធានការ និងអន្តរាគមន៍ ភ្លាមៗ ក្នុងការជួយសង្គ្រោះនារីរងគ្រោះ ការយកចិត្តទុកដាក់ព្យាបាល និងថែទាំទាំងរាយកាយ និងផ្លូវចិត្ត រួមនឹង វិធានការនានា ដើម្បីស្វែងរកយុត្តិធម៌ជូននារីរងគ្រោះដែលជាជនស៊ីវិលស្លូតត្រង់៕


-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ