ព័ត៌មាន
ក្រុមហ៊ុនវិស័យរចនាសម្ព័ន្ធដែកដ៏ធំរបស់ចិន ចាប់អារម្មណ៍វិនិយោគនៅ កម្ពុជា
នៅស្ថានឯកអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន លោក យក់ ឧសភា អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គកុងស៊ុល បានចូលរួមអម លោកអគ្គកុងស៊ុលកម្ពុជា និងសហការី ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Huang Xinliang អគ្គនាយករងក្រុមហ៊ុន Hangxiao Steel Structure ជាក្រុមហ៊ុនវិស័យរចនាសម្ព័ន្ធដែកដ៏ធំរបស់ចិន នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
ជាកិច្ចចាប់ផ្តើម លោក Huang បានសម្តែងអារម្មណ៍សប្បាយរីករាយ និងបានរៀបរាប់អំពីប្រវត្តិរបស់ក្រុមហ៊ុនរបស់លោក ព្រមទាំងបានបង្ហាញពីចំណាប់អារម្មណ៍អំពីឱកាសវិនិយោគនៅប្រទេសកម្ពុជា និងបានឯកភាពលើការបន្តជួបភាគីកម្ពុជានៅខែបន្ទាប់ និងបានអញ្ជើញភាគីកម្ពុជាទៅទស្សនកិច្ចសិក្សានៅក្រុមហ៊ុនរបស់លោក នៅទីក្រុងហានចូវ ខេត្តជឺជាង ក្នុងពេលខាងមុខផងដែរ។
ជាការឆ្លើយតប លោកអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ បានបង្ហាញនូវការគាំទ្រ និងលើកទឹកចិត្តដល់ក្រុមហ៊ុនរបស់ លោក Huang ដែលមានបំណងចង់ទៅវិនិយោគនៅប្រទេសកម្ពុជា ព្រមទាំងបានលើកឡើងអំពីចំណុចលើកទឹកចិត្តមួយចំនួនដែលមានចែងក្នុងច្បាប់វិនិយោគថ្មី នៃព្រះរាជាណាចក្រកម្ពុជា និងបន្តណាត់ជួបក្រុមហ៊ុនរបស់ លោក Huang បន្ថែមទៀត ដើម្បីបន្តនូវវឌ្ឍនភាព និងឈានទៅដល់កិច្ចសហប្រតិបត្តិការក្នុងពេលខាងមុខឆាប់ៗនេះ។
សូមជម្រាបជូនថា ក្រុមហ៊ុន Hangxiao Steel Structure បានបង្កើតឡើងនៅឆ្នាំ ១៩៨៥ រហូតមកដល់ពេលនេះ ជាក្រុមហ៊ុនមួយដែលមានការបោះសំឡេងក្នុងប្រទេសចិន ដែលវិនិយោគលើវិស័យរចនាសម្ព័ន្ធដែក ផ្លូវដែក ស្ពាន មជ្ឈមណ្ឌលពាណិជ្ជកម្ម ព្រលានយន្តហោះ ការរចនាម៉ូតគម្រោង ការផលិតនិងសាងសង់៕




-
PR NEWS3 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន4 days agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
កីឡា7 days agoក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីថ្ងៃនេះ
-
ព័ត៌មាន1 week agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលបានគិតគូយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួន ៣ ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹក
-
ព័ត៌មាន1 week agoពិធីបុណ្យមាឃបូជានៅវត្តបន្ទាយដែកឆ្នាំនេះ មានពុទ្ធបរិស័ទ និងសិស្សានុសិស្ស ចូលរួមកុះករជាងឆ្នាំមុន
-
ព័ត៌មាន5 days agoមន្រី្តជាន់ខ្ពស់សុខាភិបាល លើកទឹកចិត្តដល់អ្នកជំនាញ សូមបន្តរួមគ្នាអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗ
-
កីឡា5 days agoMan City ឈ្នះ Newcastle ឡើងជួប Arsenal វគ្គផ្តាច់ព្រ័ត្រ EFL Cup នៅ Wembley