ព័ត៌មាន
សហជីព ដាក់ញត្តិទៅកាន់បណ្ដាស្ថានទូតមួយចំនួននៅកម្ពុជា ដើម្បីស្វែងរកយុត្តិធម៌ជូនស្ត្រីខ្មែរដែលត្រូវទាហានថៃចាប់រំលោភ
នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះ សហភាពពលកម្មជាតិកម្ពុជា (NLC) ដែលមានសមាជិក សមាជិកាសរុបចំនួនជាង ៧ម៉ឺននាក់ បានដាក់ញត្តិទៅកាន់បណ្ដាស្ថានទូតមួយចំនួនប្រចាំនៅកម្ពុជា ដើម្បីឱ្យជួយអន្តរាគមន៍ករណីកងទ័ពឈុតខ្មៅថៃចាប់រំលោភមកលើពលករស្ត្រីកម្ពុជាយ៉ាងសាហាវព្រៃផ្សៃជាទីបំផុត។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានមានប្រសាសន៍ថា ក្នុងនាមសហជីពតំណាងឱ្យកម្មករនិយោជិតនៅកម្ពុជា ពិតជាមិនទទួលយកបានទេនូវទង្វើដ៏អាក្រក់បំផុត សាហាវព្រៃផ្សៃ ឃោរឃៅ អមនុស្សធម៌ រំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងររបស់ទាហានឈុតខ្មៅថៃ ដែលបានវាយធ្វើបាបពលករ និងរំលោភស្ត្រីជាពលករកម្ពុជាធ្វើការនៅប្រទេសថៃ។
លោកបានបន្តថា ការដាក់ញត្តិថ្កោលទោសទាហានឈុតខ្មៅថៃ និងសុំកិច្ចអន្តរាគមន៍ថ្ងៃនេះ នឹងដាក់ទៅបណ្ដាស្ថានទូតមួយចំនួនប្រចាំកម្ពុជា មានដូចជា៖ ស្ថានទូតសហរដ្ឋអាម៉េរិក បារំាង រុស្ស៉ី សហភាពអឺរ៉ុប ចិន និងអង្គការមួយចំនួនថែមទៀត ដូចជាអង្គការអន្តរជាតិខាងការងារ (ILO) អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ភ្នាក់ងារសហប្រជាជាតិលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចស្ត្រី (UN Women) និងអង្គការអន្តរជាតិពាក់ព័ន្ធផ្សេងទៀត។
ទាក់ទងទៅនឹងទង្វើដ៏សាហាវព្រៃផ្សៃរបស់ទាហានឈុតខ្មៅថៃ ដែលរំលោភបំពានទៅលើស្ត្រីជាពលករកម្ពុជានេះលោកប្រធានសហភាពពលកម្មជាតិកម្ពុជា បានស្នើទៅដល់រាជរដ្ឋាភិបាលប្រទេសថៃ សូមមានវិធានការស៊ើបអង្កេត និងវែកមុខជនអក្រិតជនទាំងនោះ ដើម្បីផ្តន្ទាទោសតាមច្បាប់។ លោកបន្ថែមទៀតថា ប្រសិនបើរាជរដ្ឋាភិបាលថៃមិនប្រញាប់ប្រញាល់ ស្រាវជ្រាវរកជនល្មើសមកផ្តន្ទាទោសដើម្បីផ្តល់យុត្តិធម៌ដល់ក្មេងស្រីជាជនរងគ្រោះនោះទេ គឺហាក់បីដូចជាប្រទេសថៃ ជាប្រទេសគ្មានច្បាប់ទម្លាប់ ហើយក៏ជាប្រទេសការពារឧក្រឹតជនផងដែរ។
សហភាពពលកម្មជាតិកម្ពុជា (NLC) មានសហព័ន្ធសហជីព និងអង្គការ-សមាគមសរុបចំនួន ១៧ និងសហជីពមូលដ្ឋានមានចំនួន១៧៨ ដែលមានសមាជិកសរុបជាង ៧ម៉ឺននាក់ មកពីគ្រប់វិស័យ។
សូមបញ្ជាក់ថា ពាក់ព័ន្ធករណីខាងលើនេះដែរ ប្រជាជនកម្ពុជាទាំងមូល ក៏បានបង្ហាញអារម្មណ៍ក្តុកក្តួល និងធ្វើការថ្កោលទោសយ៉ាងដាច់អហង្កាចំពោះទង្វើអមនុស្សធម៌ ដែលក្រុមទាហានឈុតខ្មៅបានធ្វើមកលើក្រុមពលករទេសន្តប្រវេសន៍ខ្មែរចំនួន ១៣នាក់ ដោយបានប្រើអំពើហិង្សាយ៉ាងសាហាវយ៉ង់ឃ្នងក្នុងរូបភាពជាការវាយដំ ទាត់ធាក់ អុកស្វាយកំាំភ្លើង ជំរិតទារប្រាក់ និងអំពើថោកទាបជាករណីរំលោភសពសន្ថវៈដោយទាហានឈុតខ្មៅថៃចំនួន ៧នាក់ ទៅលើពលករខ្មែរជាស្រ្តី ១នាក់ ដែលករណីនេះបានកើតឡើងនៅក្នុងខេត្ដចាន់បុរី នៃប្រទេសថៃ ជាប់ព្រំប្រទល់ស្រុកកំរៀង ខេត្តបាត់ដំបង នៃប្រទេសកម្ពុជា នៅពេលដែលពលករខ្មែរបានធ្វើដំណើរ ចេញពីប្រទេសថៃត្រឡប់មកប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណៈដែលច្រកព្រំដែនគោកកម្ពុជា-ថៃ ត្រូវបានបិទដោយឯកតោភាគីពីភាគីថៃ៕ អត្ថបទ៖ ឈិត បូរ៉ាវី









-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន7 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ