ព័ត៌មាន
ADB គ្រោងផ្តល់ហិរញ្ញប្បទាន ដើម្បីពង្រឹងដល់វិស័យឯកជន គាំទ្រការប្រកួតប្រជែងរបស់កម្ពុជា
ក្រុមបេសកកម្មរបស់ ADB នឹងមកបំពេញបេសកកម្មនៅកម្ពុជា ដើម្បីពង្រឹងដល់វិស័យឯកជន រួមទាំងការផ្តល់ហិរញ្ញប្បទាន ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានសម្រាប់វិស័យឯកជន នៅលើវិស័យអាទិភាពមួយចំនួន ដើម្បីជំរុញប្រសិទ្ធភាពពាណិជ្ជកម្ម និងការប្រកួតប្រជែងរបស់កម្ពុជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បាន ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក វីនហ្រ្វែត វីកក្លែន (Winfried Wicklein) អគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ីអាគ្នេយ៍ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងលោកស្រី យ៉ាសមីន ស៊ីឌីគី (Yasmin Siddiqi) នាយិកាស្ថានតំណាង ធនាគារអភិវឌ្ឍន៍អាស៊ីថ្មីប្រចាំកម្ពុជា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងជំនួបនេះ, លោក វីនហ្រ្វែត វីកក្លែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏រឹងមាំ រវាងរាជរដ្ឋាភិបាល កម្ពុជា និង ADB និងបានគូសរំលេចអំពីការកែទម្រង់ជាយុទ្ធសាស្ត្ររបស់ ADB ជាមួយភាគីពាក់ព័ន្ធ ដើម្បីជំរុញ និងពង្រឹងកិច្ចសហ- ប្រតិបត្តិការក្នុងតំបន់, ជាពិសេសអាស៊ាន ដែលបច្ចុប្បន្នបាននិងកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងឆាកអន្តរជាតិ, ដោយផ្តោតលើវិស័យ អាទិភាពសំខាន់ៗជាច្រើន, ក្នុងនោះ ADB បានធ្វើបច្ចុប្បន្នកម្មលើប្រតិបត្តិការហិរញ្ញវត្ថុរបស់ខ្លួន ដែលនឹងអាចផ្តល់លទ្ធភាពដល់ ADB បង្កើនហិរញ្ញប្បទានបន្ថែមដល់ប្រទេសជាសមាជិកពី ២៥ ដល់ ៣៥ ប៊ីលានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ ។

ពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយកម្ពុជាននេះ, ក្នុងខែមីនា ឆ្នាំ ២០២៦ ខាងមុខ ក្រុមបេសកកម្មរបស់ ADB នឹងមកបំពេញបេសកកម្ម ដើម្បីធ្វើបច្ចុប្បន្នកម្មបញ្ជីគម្រោង/កម្មវិធីអាទិភាពរយៈពេលមធ្យម និងគិតគូរអំពីការពង្រឹងវិស័យឯកជនកម្ពុជា រួមទាំងការផ្តល់ហិរញ្ញប្បទានក្រោមក្របខ័ណ្ឌហិរញ្ញប្បទានសម្រាប់វិស័យឯកជន (Non-Sovereign Loan) លើវិស័យអាទិភាពសំខាន់ៗ រួមមាន៖ វិស័យថាមពល និងយានយន្តអគ្គិសនី, វិស័យហេដ្ឋារចនាសម្ព័ន្ធ, ព្រមទាំងការជំរុញប្រសិទ្ធភាពពាណិជ្ជកម្ម និងការប្រកួតប្រជែងនៅកម្ពុជាជាដើម។ ជាមួយគ្នានេះ, ADB នឹងគាំទ្រកម្ពុជាក្រោមក្របខ័ណ្ឌ Counter-Cyclical Support Facility (CSF) ដែលជាយន្តការ គាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ និងហានិភ័យបណ្តាលមកពីការអនុវត្តគយបដិការផងដែរ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ថ្លែងថា ជុំវិញបញ្ហាខាងលើនេះ, កម្ពុជាត្រៀមខ្លួនសហការជាមួយបេសកកម្មរបស់ ADB និងត្រូវ ការគាំទ្រចាំបាច់បន្ថែមរបស់ ADB ជាពិសេសក្នុងកាលៈទេសៈប្រឈមនៃសម្ពាធធំៗដូចជា៖ ការអនុវត្តពន្ធបដិការរបស់ សហរដ្ឋអាមេរិក និងភាពតានតឹងនៅតាមបណ្តោយព្រំដែន ដែលកំពុងផ្តល់ផលអវិជ្ជមានដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តមក៏បានស្នើឲ្យ ADB បង្កើនការគាំទ្រ ជំរុញការអភិវឌ្ឍរបស់កម្ពុជាក្នុងវិស័យគន្លឹះសំខាន់ៗរួមមាន៖ ការគាំទ្រវិស័យឯកជនទាំងផ្នែកបច្ចេកទេស និង ហិរញ្ញវត្ថុ ក្នុងការពង្រឹងយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន, វិស័យថាមពល, ឌីជីថលភាវូបនីយកម្ម, វិស័យហិរញ្ញវត្ថុ, ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាការជំរុញការស្រូបយកឥណទាន និងបង្កើនទំហំឥណទានសម្រាប់កម្ពុជាឱ្យធំជាងមុន៕ អត្ថបទ៖ សុន រ៉ាឌី


-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន3 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន4 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន4 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង