ព័ត៌មាន
អគ្គនាយកCMAC៖ អាមេរិក និងអាឡឺម៉ង់ បន្តអនុវត្តន៍គម្រោងគាំទ្រការបោសសម្អាតគ្រាប់បែកចង្កោម និងគ្រាប់មីននៅកម្ពុជា
ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ដែលហៅកាត់ថា CMAC បានឲ្យដឹងថា តាមរយៈអង្គការNPA សហរដ្ឋអាមេរិក និងអាឡឺម៉ង់ បានបន្តអនុវត្តន៍គម្រោងគាំទ្រការបោះសម្អាតគ្រាប់ បែកចង្កោម គ្រាប់មីន និងគ្រាប់សំណល់សង្រ្គាមនៅកម្ពុជា ហើយមួយវិញទៀតអង្គការNPAប្រកាសថាអាចមានកញ្ចប់ថវិកាថ្មីបន្ថែមទៀត សម្រាប់ការពង្រីកសមត្ថភាពអង្គភាពCMAC ធ្វើការបោសសម្អាតមីន នៅតាមបណ្តាខេត្តដែលមានបញ្ហាមីនផងដែរ។
តាមរយៈផេកហ្វេសបុកផ្លូវការ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង រតនា បាន ឲ្យដឹងថា នៅល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីបញ្ជាការដ្ឋានCMAC ភ្នំពេញ ឯកឧត្តម បានទទួលជួបពិភាក្សាការងារជាមួយ លោកHANS RISSER ប្រធានអង្គការNPA នៅកម្ពុជា និងថ្នាក់ដឹកនាំអង្គការNPA មកក្រុងអូស្លូប្រទេសណ័រវេស្ស។
ឯកឧត្តមអគ្គនាយកCMAC បានឲ្យដឹងទៀតថា នៅក្នុងកិច្ចជំនួបនោះ ភាគីទាំងពីរ បានធ្វើការពិភាក្សាផ្តោតជាសំខាន់លើបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគម្រោងដែលកំពុងអនុវត្តន៍ស្រាប់ដូចជា៖ ១.គម្រោងបោសសម្អាតមីនគាំទ្រដោយរដ្ឋាភិបាលសម្ពន្ធ័អាឡឺម៉ង់ នៅខេត្តបន្ទាយមានជ័យនិងខេត្តឧត្តរមានជ័យ ២. គម្រោងគាំទ្រការបោសសម្អាតគ្រាប់បែកចង្កោម និងគ្រាប់សំណល់សង្គ្រាម ដែលគាំទ្រដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកស្ថិតនៅខេត្តត្បូងឃ្មុំ កំពងចាម ស្វាយរៀង ព្រៃវែងជាដើម និងទី៣. គម្រោងគាំទ្រការពង្រឹងសមត្ថភាពមន្ត្រីជំនាញសុនខហិតមីន។
បើតាមឯកឧត្តម ហេង រតនា បានបញ្ជាក់ផងដែរថា នៅក្នុងកិច្ចជំនួបនោះឯកឧត្តម ក៏បានពិភាក្សានិងឯកភាពគ ដោយNPAអាចមានកញ្ចប់ថវិកាថ្មីបន្ថែមសម្រាប់ការពង្រីកសមត្ថភាពអង្គភាពCMACក្នុងការអនុវត្តគម្រោងបោសសម្អាតមីននៅបណ្តាខេត្តមានបញ្ហាមីនសំដៅសម្រេចគោលដៅការអនុវត្តសញ្ញាអូតាវ៉ាដល់ឆ្នាំ២០៣០របស់កម្ពុជា «អស់ការគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្ស”» និងការពង្រីកកិច្ចប្រតិបត្តិការបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមនៅបណ្តាខេត្តដែលបានប្រកាសអស់គ្រាប់មីនប្រឆាំងមនុស្ស។ រួមទាំងការពង្រឹងសមត្ថភាពមណ្ឌលសុនខអង្គភាពCMACជាដើម៕អត្ថបទបាន ចក់







-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន4 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច