ព័ត៌មាន
គណៈទន្តពេទ្យរាជធានីភ្នំពេញ បានខិតខំដើម្បីលើកកម្ពស់ស្តង់ដារ នៃការប្រតិបត្តវិជ្ជាជីវៈទន្តសាស្ត្រនៅកម្ពុជា
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យជំនួយ កែវ ឌីណាម៉ូរ៉ា ប្រធានគណៈទន្តពេទ្យរាជធានីភ្នំពេញ បានអៈអាងថា អស់រយៈពេលជិតពីរទសវត្សមកហើយ ដែលគណៈទន្តពេទ្យរាជធានីភ្នំពេញ បានខិតខំ បំពេញបេសកកម្មយ៉ាងសកម្ម ដើម្បីលើកកម្ពស់ស្តង់ដារ នៃការប្រតិបត្តវិជ្ជាជីវៈទន្តសាស្ត្រនៅកម្ពុជា។
ការថ្លែងរបស់លោកសាស្ត្រាចារ្យជំនួយ កែវ ឌីណាម៉ូរ៉ា យ៉ាងដូច្នេះ ក្នុងពិធីបើកសន្និសីទ ទន្តសាស្រ្តរាជធានីភ្នំពេញ និងការតាំងពិព័រណ៍សម្ភារបរិក្ខារ លើកទី២ ក្រោមប្រធានបទ «ការបណ្តុះបណ្តាល នឹងការអភិវឌ្ឍសមត្ថភាពរបស់អ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យទន្តសាស្ត្រ» រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ រៀបចំដោយគណៈទន្តពេទ្យរាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមទន្តបណ្ឌិត សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់នៃគណៈទន្តពេទ្យកម្ពុជា និងលោកសាស្ត្រាចារ្យជំនួយ ប៉ូច សុភារ័ត្ន ប្រធានគណៈទន្តពេទ្យកម្ពុជា។
លោកសាស្ត្រាចារ្យជំនួយ បានបន្តថា ការជួបជុំគ្នា ក្នុងឱកាសនេះ គឺជាការឆ្លុះបញ្ចាំងពីការចូលរួមយ៉ាងសកម្ម ផុសផុលក្នុងការអភិវឌ្ឍវិជ្ជាជីវៈបន្ត។ សន្និសីទទន្តសាស្ត្រនេះ ប្រារព្ធឡើងក្រោមប្រធានបទ “ការបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាពរបស់អ្នកប្រកបវិជ្ជាជីវៈ ក្នុងវិស័យទន្តសាស្ត្រ” ដែលជាប្រធានបទមួយ ឆ្លើយតបទៅ នឹងការអភិវឌ្ឍយ៉ាងខ្លាំង ផ្នែកទន្តសាស្ត្រឌីជីថល និងការប្រតិបត្តិ វិជ្ជាជីវៈទន្តសាស្ត្រដោយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ។ គណៈកម្មការរៀបចំសន្និសីទត្រូវបានបង្កើតឡើង ហើយបានអញ្ជើញវាគ្មិនជាតិ និងអន្តរជាតិ ល្បីៗជាច្រើនរូប ក្នុងគោលបំណងធ្វើបទបង្ហាញចែករំលែកចំណេះដឹង ជំនាញ បទពិសោធ និងបច្ចេកទេសថ្មីៗ ដល់ទន្តពេទ្យរបស់យើង។ អង្គសន្និសីទនេះ គឺជាវេទិកាមួយដែលផ្តល់នូវការ ពិភាក្សា ផ្លាស់ប្តូរ គំនិតយោបល់ថ្មីៗ លទ្ធផលនៃការអនុវត្ត និងស្រាវជ្រាវគ្លីនិក ដែលអាចឆ្លើយតបបាន ទៅនឹងបញ្ហាប្រឈមនានា ដែលបានជួបប្រទះក្នុងការផ្តល់សេវាព្យាបាល ថែទាំសុខភាពមាត់ ធ្មេញ ជូនប្រជាពលរដ្ឋ។
លោកសាស្ត្រាចារ្យជំនួយ កែវ ឌីណាម៉ូរ៉ា បានបន្ថែមទៀតថា សមិទ្ធផលជាច្រើន ដែលយើងសម្រេចបានជាបន្តបន្ទាប់មកនេះ ក៏ដោយសារមានការគាំទ្រ យ៉ាងពេញទំហឹងរបស់សម្តេចមហាបវរធិបតី ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបវរធិបតីជាបុគ្គលដ៏ឆ្នើមរបស់កម្ពុជា និងការគាំទ្រ និងកិច្ចសហប្រតិបត្តិការល្អពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាននឹងកំពុងយកចិត្តទុកដាក់ដល់ គណៈទន្តពេទ្យ ក៏ដូចជាការខិតខំប្រឹងប្រែង អស់ពីកំលាំងកាយចិត្ត និងដោយមិនខ្លាចនឿយហត់។
នាឱកាសនោះលោកសាស្ត្រាចារ្យជំនួយ ប៉ូច សុភារ័ត្ន ប្រធានគណៈទន្តពេទ្យកម្ពុជា បានថ្លែងថា គណៈទន្តពេទ្យកម្ពុជា តែងតែលើកទឹកចិត្ត និងគាំទ្រដល់សកម្មភាពអភិវឌ្ឍវិជ្ជាជីវៈបន្តដែលរៀបចំឡើងដោយគណៈទន្តពេទ្យរាជធានី-ខេត្ត សមាគមវិជ្ជាជីវៈទន្តសាស្រ្ត គ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈ និងឯកជន និងដៃគូអភិវឌ្ឍបណ្តុះបណ្តាលវិជ្ជាជីវៈនានា សំដៅជំរុញឲ្យមានការចូលរួមពីសំណាក់ទន្តពេទ្យទាំងអស់នៅក្នុងការសិក្សាស្រាវជ្រាវ និងបន្តអភិវឌ្ឍនូវសមត្ថភាព ចំណេះ ជំនាញ និងបច្ចេកវិទ្យាថ្មីៗ ក្នុងគោលបំណងបង្កើននូវចំណេះដឹង ជំនាញវិជ្ជាជីវៈ ដើម្បីឆ្លើយតបបានទៅនឹងសមាហរណកម្មក្នុងតំបន់ ក៏ដូចជាសកលលោក ព្រមទាំងការលើកកកម្ពស់ការផ្តល់សេវាពិនិត្យ ព្យាបាល និងថែទាំសុខភាពមាត់ធ្មេញ ជូនដល់ប្រជាពលរដ្ឋប្រកបដោយគុណភាព សុវតិ្ថភាព និងការទទួលខុសត្រូវខ្ពស់។ ប្រធានគណៈទន្តពេទ្យកម្ពុជា ក៏បានសម្តែងនូវមនោសញ្ចេតនាស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានរបស់វាគ្មិនជាតិ និងអន្តរជាតិ ដែលបានចូលរួមចំណែក ចែករំលែកភាពជាអ្នកដឹកនាំ នវានុវត្តន៍ ចែករំលែកនូវបទពិសោធន៍ថ្មីៗដល់ទន្តពេទ្យកម្ពុជា៕
អត្ថបទ រដ្ឋា


















-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន7 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ