ព័ត៌មាន
អន្តរភាគីជាតិ និងអន្តរជាតិ រៀបចំ យុទ្ធនាការ ១៦ថ្ងៃ ប្រយុទ្ធប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ
នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ នៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អន្តរភាគីជាតិ និងអន្តរជាតិ រួមមាន ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អង្គការអន្តរជាតិខាងការងារ (ILO) កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងវិទ្យាស្ថានបណ្តុះបណ្តាលកាត់ដេរកម្ពុជា (CGTI) សហការរៀបចំយុទ្ធនាការ ១៦ថ្ងៃ ប្រយុទ្ធប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ» ដោយមានអ្នកចូលរួមប្រមាណ ៤៣០នាក់។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើក ដែលយុទ្ធនាការនេះប្រារព្ធដើម្បីលើកកម្ពស់ការយល់ដឹង ពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ និងជំរុញវិធានការ ដើម្បីឆ្លើយតបទៅនឹងអំពើហិង្សា និងការបៀតបៀននៅកន្លែងធ្វើការ ដោយរំលេចនូវការប្ដេជ្ញាចិត្តរបស់គ្រប់ភាគីពាក់ព័ន្ធ ក្នុងការបង្កើតវប្បធម៌សុវត្ថិភាព សេចក្ដីថ្លៃថ្នូរ និងការគោរពគ្នា ក្នុងវិស័យការងារនៅកម្ពុជា ជាពិសេសគឺវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា នៅក្នុងឆ្នាំនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានជ្រើសរើសយកប្រធានបទនេះពិតជាបានគ្របដណ្តប់លើការការពារសុវត្ថិភាពរបស់កម្មករនិយោជិត ជាពិសេសការពារសិទ្ធស្រ្តី ដែលងាយរងនូវអំពើហិង្សា និងការបៀតបៀនគ្រប់រូបភាពនៅកន្លែងធ្វើការ ហើយការរៀបចំយុទ្ធនាការនេះ ជាការចូលរួមដ៏សំខាន់របស់កម្ពុជា ជាមួយនឹងពិភពលោកក្នុងការប្រារព្ធទិវា ១៦ថ្ងៃ ដើម្បីប្រយុទ្ធប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ របស់អង្គការសហប្រជាជាតិ ក្រោមប្រធានបទ៖ «UNITE ដើម្បីបញ្ចប់អំពើហិង្សាឌីជីថលប្រឆាំងនឹងស្រ្តី និងក្មេងស្រីទាំងអស់» ដើម្បីបង្កើនការផ្សព្វផ្សាយ សំដៅបញ្ចប់អំពើហិង្សានៅកន្លែងធ្វើការ ព្រមទាំងជំរុញដល់ការគិតគូរ និងការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ តាមរយៈការដាក់ចេញនូវយន្តការបង្ការ ទប់ស្កាត់ និងឆ្លើយតបនឹងអំពើហិង្សា និងការបៀតបៀននៅកន្លែងធ្វើការ ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព សមភាព និងសមធម៌ និងការពង្រឹងការប្តេជ្ញាចិត្តក្នុងការបង្កើតកន្លែងធ្វើការឱ្យមានសុវត្ថិភាព និងគោរពគ្នាទៅវិញទៅមក។

នាឱកាសនោះផងដែរ លោកស្រី Froukje Boele ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេស នៃគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ក្នុងពិធីបើកនៃយុទ្ធនាការ ១៦ថ្ងៃ ប្រឆាំងនឹងអំពើហិង្សាផ្អែកលើយេនឌ័រ ដែលជាចលនាសកលមួយដែលយើងទាំងអស់គ្នាត្រូវចូលរួមបង្កើតកន្លែងការងារឱ្យមានសុវត្ថិភាពសម្រាប់ស្ត្រី និងក្មេងស្រី។ ជាការពិតណាស់ នៅពេលដែលកន្លែងធ្វើការមានសុវត្ថិភាព និងមានការគោរពសិទ្ធគ្នាទៅវិញទៅមក គឺធ្វើឱ្យមានផលិតភាព និងអាជីវកម្មមានភាពជោគជ័យកាន់តែរីកចម្រើន។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយនិយោជក និងតំណាងកម្មករនិយោជិត រៀបចំយុទ្ធនាការដូចគ្នានៅតាមខេត្ត ដើម្បីចូលរួមលើកកម្ពស់ការប្រយុទ្ធប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ក៏ដូចជាជំរុញការគោរពសិទ្ធិគ្នានៅកន្លែងធ្វើការ។ ម្ចាស់សហគ្រាស និយោជក និងកម្មករនិយោជិត ក៏ដូចជាគ្រប់ភាគីពាក់ព័ន្ធ រួមគ្នាប្រែក្លាយការលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នា ទៅជាវប្បធម៌នៃការអនុវត្តដ៏ល្អប្រសើរមួយ ដែលចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងអំពើហិង្សា និងការបៀតបៀន ដោយផ្អែកលើយេនឌ័រ ក៏ដូចជាធានាបាននូវសុវត្ថិភាព និងសុខភាពនៅកន្លែងធ្វើការ ដែលចូលរួមចំណែកដល់ការបង្កើនផលិតភាពការងារ៕

-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន3 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន4 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន4 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង