ព័ត៌មាន
គិតត្រឹមខែតុលា ឆ្នាំ២០២៥ សហគ្រាសនៅកម្ពុជាកើនឡើងជាង ៤ម៉ឺនសហគ្រាស
ក្នុងរយៈពេល ១០ខែដើមឆ្នាំ២០២៥ សហគ្រាសនៅកម្ពុជាកើនឡើងជាង ៤ម៉ឺន ខណៈវិស័យកាត់ដេរកើនឡើងដល់ ១៨១០ រោងចក្រសហគ្រាស ដែលបានផ្តល់ឱកាសការងារដល់កម្មករនិយោជិតប្រមាណជាង ២លានកន្លែង។ នេះបើតាមការបញ្ជាក់ពី លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

អ្នកនាំពាក្យដដែលរូបនេះ គូសបញ្ជាក់ថា កំណើននៃរោងចក្រសហគ្រាសនេះបង្ហាញពីភាពល្អប្រសើរនៃវិស័យការងារ និងសេចក្តីទុកចិត្តរបស់អ្នកវិនិយោគមកលើរាជរដ្ឋាភិបាលកម្ពុជា។
លោក ស៊ុន មេសា លើកឡើងថា៖ “កំណើននៃរោងចក្រដ៏ច្រើននេះ បង្ហាញពីវឌ្ឍនភាពនៃវិស័យកាត់ដេរនៅកម្ពុជា និងបង្ហាញពីសេចក្តីទុកចិត្តរបស់វិស័យឯកជន និងវិនិយោគិនមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបន្តអនុគ្រោះទៅដល់រោងចក្រសហគ្រាសថ្មីៗជាបន្តបន្ទាប់ ក្នុងនោះក្រសួងការងារ បានកាត់បន្ថយនូវសេវារបស់ខ្លួន ជិត ២០សេវា ដើម្បីសម្រួលដល់ការធ្វើអាជីវកម្មរបស់វិនិយោគិន”។
បន្ថែមពីនេះ អ្នកនាំពាក្យរូបនេះ មានប្រសាសន៍ថា នៅកម្ពុជាមិនត្រឹមតែមានលក្ខខណ្ឌការងារល្អប្រសើរនោះទេ ថែមទាំងសម្បូរទៅដោយកម្លាំងពលកម្មដែលមានជំនាញគ្រប់គ្រាន់ ដែលជាកត្តាគួរផ្សំក្នុងការទាក់ទាញអ្នកវិនិយោគផងដែរ។

លោក ស៊ុន មេសា បន្ថែមថា៖ “យើងឃើញថា លក្ខខណ្ឌការងារនៅកម្ពុជាមានភាពល្អប្រសើរ ដែលធ្វើឱ្យអ្នកវិនិយោគចាប់អារម្មណ៍កាន់តែខ្លាំង មកលើព្រះរាជាណាចក្រកម្ពុជា បន្ថែមពីនេះ គឺការចូលរួមរៀនជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដែលក្រសួងការងារជាសេនាធិការជូនរាជរដ្ឋាភិបាល ផ្តល់នូវភាពបត់បែននូវឱកាសនៃការបណ្តុះបណ្តាលជូនបងប្អូនកម្មករកម្មការិនីគ្រប់ពេល។ យើងអាចនិយាយបានថា លក្ខខណ្ឌការងារល្អ កម្មករមានជំនាញ ស្ថិរភាពនយោបាយ និងការទាក់ទាញវិនិយោគិនកាន់តែសម្បូរបែបដែលធ្វើឱ្យមានការវិនិយោគជាបន្តបន្ទាប់”។
អ្នកនាំពាក្យក្រសួងការងារគូសបញ្ជាក់ថា គិតត្រឹមខែតុលា ដើមឆ្នាំ២០២៥ នេះ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៥៧៩គម្រោង ជាមួយនឹងទុនវិនិយោគ ៩,២ពាន់លានដុល្លារអាម៉េរិក ដែលនឹងផ្តល់ឱកាសការងារ ៤០ម៉ឺនកន្លែងបន្ថែមទៀត ពីលើឱកាសការងារជាង ៨,២ម៉ឺនកន្លែងដែលកម្ពុជាមានស្រាប់៕





-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន7 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ