ព័ត៌មាន
នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី កោតសរសើរ ចំពោះសមិទ្ធផលពីការខិតខំរបស់កម្ពុជា
លោកស្រី Yasmin Siddiqi នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយដែលកើតចេញពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា។ នេះបើយោងតាមការផ្សាយរបស់ ក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ក្នុងឱកាស ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតជូន លោកស្រី Yasmin Siddiqi រួមជាមួយសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។
លោកស្រីនាយិកាធនាគារអភិវឌ្ឍន៍អាស៊ី បានធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយដែលកើតចេញពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ ដែលធ្វើឱ្យសន្ទុះនៃការអភិវឌ្ឍនៅកម្ពុជាមានការប្រែប្រួលយ៉ាងឆាប់រហ័ស។ ជាមួយគ្នានោះ លោកស្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រសាសន៍ស្វាគមន៍ដ៏ក្បោះក្បាយ និងមានអត្ថន័យរបស់ ឯកឧត្តមរដ្ឋមន្ត្រី ដោយតាមរយៈប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី ធ្វើឱ្យលោកស្រីទទួលបានបទពិសោធន៍ថ្មីៗជាច្រើនបន្ថែមទៀត លើវិស័យអភិវឌ្ឍន៍ជនបទនៅកម្ពុជា។ លោកស្រីក៏បានទទួលយកនូវសំណូមពររបស់ ឯកឧត្តមរដ្ឋមន្ត្រី ដើម្បីពិនិត្យបន្ថែម និងប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។
ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងសេចក្តីអបអរសាទរចំពោះលោកស្រី ដែលទទួលបានការតែងតាំងជានាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា និងបានជម្រាបជូនប្រតិភូ អំពីចក្ខុវិស័យ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តវេនពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពនៅកម្ពុជា ដើម្បីសំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្តលើកឡើងអំពីសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លងមករបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្នសមធម៌ និងចីរភាពទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ដោយបានដាក់ចេញនូវកម្មវិធីអាទិភាព ចំនួន៥ ដែលធ្វើឱ្យតំបន់ជនបទមានសមាហរណកម្ម មានការអភិវឌ្ឍឆាប់រហ័ស និងធានាបានកំណើនប្រាក់ចំណូលក្នុងគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាព។ តាមរយៈការអនុវត្តនូវកម្មវិធីអាទិភាពទាំង ៥ នេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានសម្រេចបាននូវសមិទ្ធផលជាច្រើនជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដោយសមិទ្ធផលទាំងនោះក៏មានការចូលរួមចំណែកដោយដៃគូអភិវឌ្ឍន៍នានា ក្នុងនោះដៃគូដ៏សំខាន់របស់ក្រសួងក៏រួមមានធនាគារអភិវឌ្ឍន៍អាស៊ីផងដែរ។
គួរបញ្ជាក់ថា ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានរំលេចអំពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការជាច្រើនគម្រោងជាមួយធនាគារអភិវឌ្ឍន៍អាស៊ី នាពេលកន្លងមកដែលបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទបានប្រមាណ ៣០០០គីឡូម៉ែត្រ និងការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ព្រមទាំងគម្រោងផ្សេងទៀតដែលគ្រោងនឹងអនុវត្តនាពេលខាងមុខ។ ទន្ទឹមគ្នានោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានធ្វើការសំណូមពរចំពោះលោកស្រីនាយិកា ពិនិត្យលើការបន្តគាំទ្រលើគម្រោងចំនួន ២ ដែលត្រូវបញ្ចប់នៅឆ្នាំ២០២៦ ដើម្បីឱ្យគម្រោងនេះអាចបន្តជួយដល់ការលើកកម្ពស់ការអភិវឌ្ឍលើវិស័យកសិកម្ម ធារាសាស្រ្ត និងភូមិគំរូ ដើម្បីបន្តលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន ដែលជួយឱ្យប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើរឡើង៕










-
ព័ត៌មាន2 days agoសមាគមគីមីកម្ពុជា ត្រៀមបង្កើតក្លឹបគីមីនៅតាមវិទ្យាល័យនានា ដើម្បីជួយបង្រៀនសិស្សបន្ថែម
-
ព័ត៌មាន4 days ago សម្ដេចតេជោ ហ៊ុន សែន រម្លឹក បកស្រាយប្រវត្តិ និងអ្នកនិពន្ធពិត នៃចម្រៀង “ឱ! ភ្នំពេញអើយ”
-
ព័ត៌មាន1 week agoនគរបាលរាជធានី នឹងចាប់ផ្តើមចុះរឹតបន្តឹងច្បាប់ចរាចរណ៍តាមរយៈការអប់រំ ដោយមិនផាកពិន័យ នៅថ្ងៃទី០១ ធ្នូខាងមុខ
-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បទបញ្ជាបន្ទាន់ឲ្យសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបឲ្យអស់នូវមុខសញ្ញាក្រុមក្មេងទំនើង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
-
ព័ត៌មាន4 days agoរដ្ឋបាលខេត្តកំពង់ឆ្នាំង ស្នើអង្គភាពនានាចូលរួមទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ
-
ព័ត៌មាន4 days agoថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលទស្សនាស្វែងយល់ពីសមុច្ច័យក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង
-
ព័ត៌មាន1 week agoឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញចូលជួបសម្តែងការគួរសមចំពោះប្រធានរដ្ឋ និងជាអគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ នៅទីក្រុងវៀងចន្ទន៍
-
ព័ត៌មាន4 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ «ការលើកស្ទួយធុរកិច្ចស្រ្តីនឹងជំរុញឱ្យសេដ្ឋកិច្ចជាតិកើនឡើង»