ព័ត៌មាន
អ្នកតាមដានស្ថានការណ៍នយោបាយ៖ ការដោះស្រាយជម្លោះព្រំដែនកម្ពុជា និងថៃ កំពុងទទួលផលជាវិជ្ជមាន
អ្នកស្រាវជ្រាវ និងតាមដាន កិច្ចការនយោបាយជាតិ-អន្តរជាតិ មើលឃើញថារហូតមកដល់ពេលនេះ ការដោះស្រាយជម្លោះព្រំដែនរវាង កម្ពុជា និងថៃ កំពុងទទួលផលវិជ្ជមានជាបន្តបន្ទាប់ ទោះបីជាភាគីថៃមិនទាន់គោរពបាននូវកិច្ចព្រមព្រៀងឈប់បាញ់ និងកិច្ចព្រមព្រៀងសន្ដិភាពក៏ដោយ ប៉ុន្ដែការងារបច្ចេកទេសភាគីទាំងពីរបានឈានដល់ការបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅទីទាំងឯកភាពគ្នាមួយចំនួន និងទប់ស្កាត់បានការផ្ទុះអាវុធដាក់គ្នាទ្រង់ទ្រាយធំឡើងវិញ។

លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) មើលឃើញថា កន្លងមកនេះ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងអស់ពីលទ្ធភាពលើការដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃ តាមយន្តការការទូត និងច្បាប់អន្តរជាតិ ដោយមិនឱ្យមានការផ្ទុះអាវុធឡើងវិញ ដែលអាចបង្កឱ្យការខូតខាត និងបាត់បង់អាយុជីវិតកងទ័ព និងប្រជាជនកម្ពុជា និងធ្វើយ៉ាងណាស្ដារឡើងវិញនូវទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ឈានទៅដល់ការដោះស្រាយជម្លោះព្រំដែននេះប្រកបទៅដោយប្រសិទ្ធភាព តាមយន្តការដែលមានស្រាប់ និងយន្តការគតិយុត្តអន្តរជាតិ។
លោកបន្តថា រហូតមកទល់ពេលនេះ ចាប់តាំងពីការចុះហត្ថលេខាលើបទឈប់បាញ់គ្នារវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ និងការចុះកិច្ចព្រមព្រៀងសន្ដិភាព នៅទីក្រុងកូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា គឺស្ថានភាពការដោះស្រាយជម្លោះប្រទេសទាំងពីរទទួលបានលទ្ធផលជាវិជ្ជមានជាបន្តបន្ទាប់ទោះបីជាភាគីថៃមិនទាន់គោរពបានពេញលេញ និងប្រព្រឹត្តល្មើសជាបន្តបន្ទាប់មកលើកម្ពុជាក៏ដោយ។

ចំណែកលោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវកិច្ចការនយោបាយជាតិ-អន្តរជាតិ មើលឃើញដែរថា ជម្លោះព្រំដែនរវាងកម្ពុជា និងថៃម្ដងនេះមានលក្ខណៈទ្រង់ទ្រាយធំជាងជម្លោះមុនៗចាប់តាំងពីឆ្នាំ២០១៣មក។ ជម្លោះទ្រង់ទ្រាយធំនោះគឺធំទាំងនៅសមរភូមិ ការប្រើប្រាស់អាវុធ ប្រើប្រាស់កម្លាំង និងធំទាំងនយោបាយការទូត ការផ្សព្វផ្សាយចេញនៅលើបណ្ដាញសារព័ត៌មានជាដើម។ ដូច្នេះលោកប្រៀបធៀបជម្លោះនេះ បើសិនជាជំងឺ គឺជាជំងឺធ្ងន់ដែលត្រូវការគ្រូពេទ្យដែលពូកែ ត្រូវការថ្នាំព្យាបាលដែលល្អ និងត្រូវការពេលវេលាយូរដើម្បីព្យាបាលឱ្យជាសះស្បើយឡើងវិញ។
សូមជម្រាបថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បន្តអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់មេត្តាជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជាដែលជានិច្ចកាលតែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ព្រំដែនមិនកែប្រែ និងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិន-សៀម៕ អត្ថបទ៖ វ៉ន ដារ៉ា



-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន7 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ