ព័ត៌មាន
ឯកឧត្តមអនុរដ្ឋលេខាធិការ ឃឹម ហ្វីណង់ ដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍កសិកម្មទំនើប និងសិក្ខាសាលាឆ្លុះបញ្ចាំងនៅខេត្តកំពង់ធំ
នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការទទួលបន្ទុកការងារអភិវឌ្ឍន៍សហគមន៍កសិកម្ម និងជាអ្ន្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍កសិកម្មទំនើបនិងសិក្ខាសាលាឆ្លុះបញ្ចាំង នៅខេត្តកំពង់ធំ។
កិច្ចប្រជុំរយៈពេលពីរថ្ងៃនេះមានការចូលរួមពីសហគមន៍កសិកម្មទំនើបទាំងអស់នៅទូទាំងប្រទេស ដៃគូអភិវឌ្ឍន៍ និងមន្ត្រីជំនាញនៃក្រសួងកសិកម្ម សរុបប្រមាណ២០០នាក់ ដោយមានការគាំទ្រពីអង្គការGIZ ដើម្បីពិភាក្សាចែករំលែកបទពិសោធ ទទួលយកធាតុចូលបន្ថែម ដោះស្រាយបញ្ហាប្រឈមរួមគ្នា និងតម្រង់ទិសសម្រាប់ការអនុវត្តផែនការអាជីវកម្មរបស់សហគមន៍នៅឆ្នាំបន្ទាប់ទៀត។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបចំនួន២៥ត្រូវបានបង្កើតឡើងនៅក្នុងខេត្តចំនួន១១ ជាមួយនឹងកសិករជាសមាជិកប្រមាណជាង៣២០០គ្រួសារ៕







-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន7 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ