ព័ត៌មាន
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នឹងរកឃើញធុរកិច្ចដែលជាប់ជ័យលាភីរដូវកាលទី៥ ឆាប់ៗនេះ
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បើកដំណើរការកម្មវិធីថ្ងៃបទបង្ហាញឆ្ពោះទៅមុខ នៃកម្មវិធី «នវានុវត្តន៍បញ្រ្ចាស» រដូវកាល ទី៥ និងការប្រកាសជ័យលាភីដល់ធុរកិច្ចថ្មី ដែលនឹងអាចក្លាយទៅជាក្រុមហ៊ុនដែលផ្តល់សេវាកម្ម និងផលិតផលថ្មីៗ ប្រកបដោយ សក្តានុពល។
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នៅរសៀលថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ ២០២៥ បានបើកដំណើរការ «ថ្ងៃបទបង្ហាញឆ្ពោះ ទៅមុខ» នៃកម្មវិធី «នវានុវត្តន៍បញ្រ្ចាស» រដូវកាលទី៥ ដែលជាកម្មវិធីពន្លឿនអាជីវកម្មរយៈពេល ៣ខែ ដោយផ្តល់ការគាំទ្រដល់ក្រុមធុរកិច្ចថ្មី ក្នុងការបង្កើតដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដែលអាចឆ្លើយតបទៅកាន់បញ្ហាប្រឈមក្នុងទីផ្សារ ជាមួយការ តម្រង់ទិសពីអ្នកជំនាញក្នុងវិស័យនានា។
កម្មវិធីនវានុវត្តន៍បញ្រ្ចាសរដូវកាលទី៥ នេះ ក្រុមធុរកិច្ចបណ្តុះថ្មីចំនួន ៧ក្រុម ដែលជាប់ឈានកន្លងមកនឹងធ្វើបទបង្ហាញលើ ផលិតផលរបស់ខ្លួននីមួយៗ «ថ្ងៃបទបង្ហាញឆ្ពោះទៅមុខ» នៃកម្មវិធី «នវានុវត្តន៍បញ្រ្ចាស» រដូវកាលទី៥ មុននឹងទៅទទួលបាន ជ័យលាភី ដែលត្រូវបានជ្រើសរើសចំនួន ៥ក្រុម ដោយពួកគាត់ទាំងនោះបានយកបច្ចេកវិទ្យា គឺជាដោះស្រាយបញ្ហាប្រឈម មានភាព កាន់តែប្រសើរ ដើម្បីលទ្ធភាពសម្រាប់ពួកគាត់ហក់ចូលទីផ្សារកាន់តែខ្ពស់ជាងមុន។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលបណ្តុះធុរកិច្ច ថ្មី “តេជោ” គឺមជ្ឈមណ្ឌលមួយជួយការបណ្តុះធុរកិច្ច, ការពន្លឿនធុរកិច្ច, ការជួយកសាង ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ដែលជាការងារស្នូល របស់មជ្ឈមណ្ឌល ក្នុងបេសកម្មបន្តបណ្តុះធុរកិច្ចថ្មីជាបន្តបន្ទាប់ ក្នុងការអភិវឌ្ឍទិដ្ឋភាព នៃធុរកិច្ចថ្មីក្នុងស្រុក តាមរយៈកម្មវិធីពន្លឿនអាជីវកម្ម, កម្មវិធីសហគមន៍ ឬផ្តួចផ្តើមសកម្មភាពថ្មីៗបន្ថែមទៀត ដើម្បីបន្តការបណ្ដុះ បណ្ដាលធនធាន ទេពកោសល្យ និងបណ្តុះស្មារតី ឱ្យក្លាយជាសហគ្រិនឆ្នើម ចូលរួមដល់ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន3 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន4 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន4 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង