ព័ត៌មាន
កម្ពុជា-អេហ្ស៊ីប ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត
ភ្នំពេញ ៖ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបលោកជំទាវ Hala Youssef Ahmed Ragab ឯកអគ្គរដ្ឋទូតអេហ្ស៊ីប ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ដើម្បីជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី កិច្ចសហប្រតិបតិ្តការទ្វេភាគី និងវិស័យវប្បធម៌ នាថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០២៥នេះ។
សូមបញ្ជាក់ថា៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ចំនួន០២ ជាមួយប្រទេសអេហ្ស៊ីប គឺទី១. MOU កិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌ និងទី២.MOU បេតិកភណ្ឌវប្បធម៌អរូបី និងរូបី (លើវិស័យបុរាណវិទ្យា និងសារមនី្ទរ)។
ជាកិច្ចចាប់ផ្តើមឯកឧត្តម រដ្ឋលេធិការប្រចាំការ សូមស្វាគមន៍ចំពោះវត្តមានរបស់លោកជំទាវ ឯកអគ្គរដ្ឋទូតអេហ្ស៊ីប និងថ្លែងអំណរគុណដល់លោកជំទាវ ដែលបានសហការយ៉ាងជិតស្និទ្ធ និងផ្តល់ការគាំទ្រយ៉ាងសកម្ម ចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ក្នុងជំនួបទ្វេភាគីនេះ លោកជំទាវ មានបំណងបន្តពង្រឹងកិច្ចសហប្រតិបតិ្តរវាងភាគីទាំងពីរឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ដោយផ្តោតលើបេតិកភណ្ឌវប្បធម៌អរូបី និងរូបី ទន្ទឹមនឹងនោះលោកជំទាវ ក៏សង្ឃឹមថា បន្ទាប់ពីមានការចុះMOUនេះរួចហើយ ភាគីទាំងពីរ និងប្តេជ្ញាគាំទ្រគ្នាទៅវិញទៅមកលើវិស័យវប្បធម៌ និងបន្តពង្រឹង អនុវត្តកាន់តែច្រើនបន្ថែមទៀតលើវិស័យវប្បធម៌ ទាក់ទងទៅនឹងខ្លឹមសារដែលមាននៅក្នុងMOU។
ជាការឆ្លើយតបឯកឧត្តម ហាប់ ទូច សូមរីករាយស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់លោកជំទាវ និងសូមអបអរសាទរចំពោះបេក្ខភាពរបស់ប្រទេសអេហ្ស៊ីប ដែលបានជាប់ជាអគ្គលេខាធិការរបស់អង្គការយូណេស្កូ (UNESCO) នាពេលកន្លងមក ដែលបានបោះឆ្នោតនៅប្រទេសអ៊ូសបេគីស្ថាន(Uzbekistan)៕
អត្ថបទ រដ្ឋា















-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន7 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ