ព័ត៌មាន
វេទិកាអន្តោប្រវេសន៍កម្ពុជា-អូស្រ្តាលី លើក៩ ពង្រឹងទំនាក់ទំនង និងទប់ស្កាត់បទល្មើសឆ្លងដែន
នាថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានដឹកនាំគណ:ប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយគណៈប្រតិភូក្រសួងកិច្ចការផ្ទៃក្នុងអូស្រ្តាលី ដឹកនាំដោយ លោកជំទាវ JODIE BJERREGAARD នាយកទទួលបន្ទុកការងារតំបន់មេគង្គ ចូលរួមវេទិកាអន្តោប្រវេសន៍កម្ពុជា-អូស្រ្តាលីលើក ៩ (9th Australia-Cambodia Immigration Forum) ដែលរៀបចំឡើង នៅខេត្តកោះកុង។
វេទិកានេះដែរ ភាគីទាំងពីរ បានធ្វើការផ្លាស់ប្តូរវឌ្ឍនភាពការងារគ្រប់គ្រងអន្តោប្រវេសន៍ និងប្រព័ន្ធត្រួតពិនិត្យច្រកទ្វារព្រំដែន។ ក្នុងនោះដែរ ក៏មានផ្លាស់ប្ដូរនូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការអន្តោប្រវេសន៍លើការងារទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន និងការផ្តល់កម្មវិធីបណ្តុះបណ្តាលពង្រឹងសមត្ថភាជំនាញរបស់មន្រ្តីអន្តោប្រវេសន៍។
ជាមួយគ្នានេះ ភាគីទាំងពីរបានពិភាក្សា លើការទប់ស្កាត់បទល្មើសជួញដូរមនុស្ស និងអំពើរត់ពន្ធមនុស្ស ព្រមទាំងការប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសផ្សេងៗនៅតាមច្រកទ្វារព្រំដែន។
ភាគីទាំងពីរក៏បានការពិភាក្សាអំពីគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងកន្លែងត្រៀមបណ្តេញចេញថ្មី (Detention Center) របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលមានលក្ខណ:សមស្រប ឆ្លើយតបនឹងសណ្តាប់ធ្នាប់ សន្តិសុខ និងសុវត្ថិភាពរបស់ជនបរទេស។
ភាគីទាំងពីរបន្តពិភាក្សាអំពីគម្រោងផ្តល់ជំនួយគាំទ្រផ្នែកបណ្តុះបណ្តាលជំនាញដល់មន្រ្តីច្រកទ្វារ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសជួញដូរមនុស្ស និងការកំណត់អត្តសញ្ញាណជនរងគ្រោះនៃអំពើជួញដូរមនុស្ស និងការបណ្តុះបណ្តាលភាសាអង់គ្លេស។
ភាគីអស្ត្រាលី ក៏បានគាំទ្រក្នុងការបង្កើតមជ្ឍមណ្ឌលបណ្តុះបណ្តាលអន្តោប្រវេសន៍អាស៊ាននៅកម្ពុជា (ASEAN Immigration Training Center) ដើម្បីលើកកម្ពស់សមត្ថភាពមន្រ្តីអន្តោប្រវេសន៍តាមរយ:ការផ្តល់វគ្គបណ្តុះបណ្តាលជំនាញដល់មន្រ្តីអន្តោប្រវេសន៍នៃប្រទេសជាសមាជិកអាស៊ាន៕










-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន7 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ