ព័ត៌មាន
ប្រជាពលរដ្ឋនៅតំបន់ជនបទនៃខេត្តស្វាយរៀង ទទួលបានផ្លូវពីរខ្សែទៀតសម្រាប់ប្រើប្រាស់
ស្វាយរៀង ៖ ផ្លូវក្រាលល្បាយក្រួសស ចំនួនពីរខ្សែទៀត ត្រូវបានស្ថាបនារួចរាល់ និងប្រកាសដាក់ឱ្យប្រជាពលរដ្ឋក្នុងស្រុករមាស ហៀក ខេត្តស្វាយរៀង ប្រើប្រាស់ ដែលផ្លូវថ្មីនេះ នឹងចូលរួមចំណែកសំខាន់ក្នុងការជួយលើកកម្ពស់សេដ្ឋកិច្ចតំបន់ជនបទ មួយនេះ ។
លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៏ជនបទ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញពិនិត្យ និងប្រកាសដាក់អោយប្រើប្រាស់ផ្លូវក្រាលល្បាយក្រួសសចំនួន២ខ្សែ ប្រវែង១ម៉ឺន ២ពាន់ ៥០០ម៉ែត្រ ទទឹង ៥.៦ម៉ែត្រ ខ្សែទី១ ស្ថិតនៅ (ភូមិជីកដី) ឃុំអណ្តូងត្របែក ស្រុករមាសហែក ប្រវែង ៩ពាន់ ម៉ែត្រ ទទឹងខ្នងលើ ៥ ម៉ែត្រ -ខ្សែទី២ ស្ថិតនៅផ្សារចន្រ្តី ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង) ប្រវែង ៣ ពាន់ ៥០០ ម៉ែត្រ ទទឹងខ្នងលើ៦ ម៉ែត្រ បន្ទាប់ពីក្រុមការងាររបស់មន្ទីរ និងក្រសួងអភិវឌ្ឍន៍ជនបទស្ថាបនានិងជួសជុលរួច។
ស្តិតក្នុងពេលចុះពិនិត្យគុណភាពផ្លូវទាំង២ទីតាំង លោកជំទាវអនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានសម្ដែងអបអរសាទរចំពោះក្រុមការងារ មន្ទីរក៏ដូចជាក្រសួង ដែលកន្លងមកបានធ្វើការស្ថាបនាផ្លូវ បានល្អទៅតាមគម្រោងដែលបានគ្រោងទុក។
លោកជំទាវ បានណែនាំដល់មន្ត្រីថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ត្រូវបន្តចុះសហការជា មួយរដ្ឋបាលមូលដ្ឋាន ធ្វើការថែទាំជួសជុលផ្លូវឲ្យបានញឹកញាប់ ពិសេសធ្វើការអប់រំដល់អ្នកប្រើប្រាស់ផ្លូវ ឲ្យពួកគេធ្វើការដឹកជញ្ជូនទៅតាមបទដ្ឋាន សំដៅប្រើប្រាស់ផ្លូវបានយូរអង្វែង ខណៈដែលរាជរដ្ឋាភិបាលបានវិភាជន៏ថវិកា ស្ថាបនានិងជួសជុលមានកាលកំណត់និងពេលវេលាច្បាស់លាស់។
ទាក់ទងផ្លូវលំជនបទដែលក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទ បានស្ថាបនារួចរាល់នៅក្នុងភូមិសាស្ត្រខេត្ត មន្ត្រីមន្ទីរបន្តចុះធ្វើការជួសជុស ថែទាំ ករណីផ្លូវប្រឈមនឹងការខូចខាតដោយចម្រោះទឹកភ្លៀង និងប្រើប្រាស់ខុសបទដ្ឋាន ដើម្បីផ្ដល់ឱ្យពលរដ្ឋប្រើប្រាស់ ពោលគឺបញ្ជៀសការរិះគន់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលផងដែរ។
អត្ថបទ ៖ ភា សារិត





-
PR NEWS2 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន3 days agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន7 days agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
ព័ត៌មាន1 week agoកម្ពុជា និងព្រុយណេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើកិច្ចសហប្រតិបត្តិការទេសចរណ៍
-
កីឡា6 days agoក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីថ្ងៃនេះ
-
ព័ត៌មាន1 week agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលបានគិតគូយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួន ៣ ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹក
-
ព័ត៌មាន7 days agoពិធីបុណ្យមាឃបូជានៅវត្តបន្ទាយដែកឆ្នាំនេះ មានពុទ្ធបរិស័ទ និងសិស្សានុសិស្ស ចូលរួមកុះករជាងឆ្នាំមុន
-
ព័ត៌មាន4 days agoមន្រី្តជាន់ខ្ពស់សុខាភិបាល លើកទឹកចិត្តដល់អ្នកជំនាញ សូមបន្តរួមគ្នាអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗ