ព័ត៌មាន
រាជរដ្ឋាភិបាល និងវិស័យឯកជន កំពុងដើរទន្ទឹមគ្នា ដើម្បីឈានសម្រេចចក្ខុវិស័យឆ្នាំ២០៥០ របស់កម្ពុជា
រាជរដ្ឋាភិបាល និងវិស័យឯកជន និងបានកំពុងធ្វើការយ៉ាងជិតស្និទជាមួយគ្នា ការដោះស្រាយបញ្ហាប្រឈម និងជំរុញធ្វើពិពិធកម្ម លើវិស័យដែលគាំទ្រនានា ដើម្បីធ្វើឱ្យកម្ពុជាឈានទៅសម្រេចនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ នៃការប្រែក្លាយទៅជាប្រទេសដែលមាន ចំណូលខ្ពស់។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ ស្តីពីការឈានទៅសម្រេចនូវចក្ខុវិស័យឆ្នាំ២០៥០ ក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួច ជាកញ្ចប់ ដែលដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥នេះថា ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី គឹបានយកចិត្តទុកដាក់ក្នុងការលើកកម្ពស់តួនាទីរបស់វិស័យឯកជន តាមរយៈការលើកកម្ពស់សហគ្រិនភាព និងពង្រឹងសមត្ថភាពវិស័យឯកជន ដែលជាកម្លាំងចលករជំរុញយ៉ាងសំខាន់ ដើម្បីរួមគ្នាអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា ឆ្នាំ២០២៥០ គឺជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ដើម្បីប្រែក្លាយប្រទេសកម្ពុជាឱ្យមាន ចំណូលខ្ពស់ ក្នុងដើម្បីឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០ កម្ពុជាត្រូវតែធ្វើពិធិធកម្មសេដ្ឋកិច្ចបន្ថែមតាមរយៈនៃការទាក់ទាញអ្នក វិនិយោគលើវិស័យអេឡិចត្រូនិច យានយន្ត និងការកែច្នៃកសិ-ឧស្សាហកម្មជាដើម។ បញ្ហានេះ ប្រសិនកម្ពុជានៅត្រឹមឧស្សាហកម្ម កាត់ដេរ សម្លៀកបំពាក់ កាបូប និងស្បែកជើង វានឹងធ្វើឱ្យពិបាកក្នុងការឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០។
ចំណែកអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួលវិស័យឯកជន លើកឡើងផងដែរថា ដើម្បីឱ្យឆ្នាំ២០៥០ នៅក្នុងរយៈពេល២៥ទៅមុខនេះ ទាល់តែយើងធ្វើការកែទម្រង់ទាំងអស់គ្នាដូចជា ការកែ ទម្រង់នូវនីតិវិធី នៃការបំពេញបែបបទឯកសារផ្សេងៗ នៅលើស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់ដល់ការធ្វើធុរកិច្ច ការស្រូបយក វិនិយោគបន្ថែម រួមជាមួយកត្តាផ្សេងៗមួយចំនួន ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចខ្ពស់ នឹងធ្វើឱ្យកម្ពុជាសម្រេចតាមបំណង។
ជុំវិញឆ្នាំ២០៥០នេះ, បើយោងតាមយុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី១ គឺសម្លឹង ២៥ ឆ្នាំទៅមុខ យុទ្ធសាស្រ្តបញ្ចាកោណនឹង ត្រូវជំរុញអនុវត្តប្រកបដោយភាពប្រទាក់ក្រឡា ក្នុងស្មារតីបរេសកម្ម និងច្បាស់លាស់ ក្នុងគោលដៅកសាងកម្ពុជាទៅជាអរិយប្រទេស ដោយឆ្លើយតបនិងលក្ខណៈសម្បត្តិដូចជា៖ កម្ពុជាគឺជាសង្គមជាតិមួយរស់រវើក, ប្រទេសដែលមានចំណូលខ្ពស់និងមានភាពធន់ និង រឹងមាំ, ប្រជាជនមានចំណេះដឹងខ្ពស់ និងជំនាញមួយយ៉ាងតិចប្រចាំជីវិត, ប្រជាជនកម្ពុជារស់ក្នុងសេចក្តីថ្លៃថ្នូរ សុភមង្គល និងការ ទទួលបានការគាំពារសង្គម ប្រកបដោយសមធម៌ ស្មើសិទ្ធ ស្មើឱកាស, និងកម្ពុជាគឺជាប្រទេសមានបរិស្ថានរូបវន្ត និងធម្មជាតិប្រកប ដោយសុខដុមភាព ភាពធន់ បរិយាកាស និងតុល្យភាពរវាងការអភិវឌ្ឍ និងការអភិវឌ្ឍធនធានធម្មជាតិ៕អត្ថបទ៖ សុន រ៉ាឌី







-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន7 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ