ព័ត៌មាន
អាជ្ញាធរជាតិអប្សរាកំពុងពង្រីកផែនការទេសចរថ្មីៗដើម្បីពន្យារការស្នាក់នៅរបស់ភ្ញៀវដែលមកលេងតំបន់អង្គរ
អាជ្ញាធរជាតិអប្សរាកំពុងអនុវត្តន៍គម្រោងការងារទេសចរណ៍ថ្មីៗ ដើម្បីពន្យារការស្នាក់នៅរបស់ភ្ញៀវដែលមកលេងតំបន់អង្គរឱ្យបានយូរ។ មន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ ឱ្យដឹងថា អាជ្ញាធរជាតិអប្សរាមានគម្រោងទេសចរណ៍ថ្មីៗបន្ថែមទៀតជាបន្តបន្ទាប់ ដើម្បីទាក់ទាញនិងពន្យារពេលរបស់ភ្ញៀវដែលមកទស្សនាឱ្យស្នាក់នៅតំបន់អង្គរបានយូរ។
លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានថ្លែងថា អាជ្ញាធរជាតិអប្សរា កំពុងតែអនុវត្តន៍ផែនការមេ ដែលស្របនឹងយុទ្ធសាស្ត្រ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ឱ្យបានសម្រេចទៅតាមទិសដៅ។ លោកថា ដើម្បីសម្រេចឱ្យបានទៅតាមផែនការនិងទិសដៅរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ព្រមទាំងទាក់ទាញភ្ញៀវទេសចរ ដែលមកលេងតំបន់អង្គរឱ្យបន្តការស្នាក់នៅបានយូរ គឺអាជ្ញាធរជាតិអប្សរា កំពុងសិក្សាផលិតផលទេសចរណ៍ថ្មីទៅលើផ្លូវជិះកង់បន្ថែមពីលើផ្លូវកង់ដែលមានស្រាប់។
ការសិក្សាផ្លូវជិះកង់ថ្មីបន្ថែមទៀតនេះ ប្រយោជន៍ដើម្បីឱ្យភ្ញៀវទេសចរអាចមានជម្រើសកាន់តែច្រើន ក្នុងការជិះកង់ទៅទស្សនាតំបន់ឆ្ងាយៗ ដូចជា ទៅប្រាសាទភ្នំបូក ប្រាសាទលាក់នាង ព្រមទាំងអាចភ្ជាប់ដំណើរកម្សាន្តនេះទៅនឹងជីវភាពរបស់ពលរដ្ឋ ដែលរស់នៅក្នុងឃុំរុនតាឯករបស់ក្រុងរុនតាឯកផងដែរ។
បន្ថែមលើនេះ អាជ្ញាធរជាតិអប្សរា ក៏កំពុងរៀបចំវង់ទស្សនាថ្មីៗបន្ថែមទៀត ដូចជានៅភ្នំបូករៀបចំឱ្យមានផ្លូវជិះកង់ទៅលេងប្រាសាទទ ប្រាសាទត្រពាំងចំបក់ជាដើម។ គម្រោងនេះកំពុងតែដាក់ឱ្យដំណើរការ។
លោក សេង សុធារ៉ា បញ្ជាក់ទៀតថា ក្នុងគម្រោងពង្រីកវង់ទេសចរណ៍ថ្មីៗនេះ អាជ្ញាធរជាតិអប្សរាក៏កំពុងតែរៀបចំសម្រួលកន្លែងលក់ដូរសម្រាប់ភ្ញៀវទេសចរឱ្យមានរបៀបរៀបរយ ព្រមទាំងពង្រឹងហេដ្ឋារចនាសម្ពន្ធទេសចរណ៍នៅក្នុងប្រាសាទដូចជា ដាក់ស្លាកសញ្ញាប្រាប់ទិស និងព័ត៌មានបន្ថែមផ្សេងៗ ដើម្បីឱ្យអ្នកទេសចរដែលទៅទស្សនាប្រាសាទបានយល់ច្បាស់ បើទោះបីជាមិនមានមគ្គុទ្ទេសក៍ទេសចរណ៍នាំផ្លូវ ក៏គាត់អាចយល់ដឹងនិងស្វែងយល់ពីរឿងរ៉ាវថ្មីៗបានដោយខ្លួនឯង៕












-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន7 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 day agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ