ព័ត៌មាន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញដឹកនាំក្រុមគ្រូពេទ្យ TYDA ចុះព្យាបាលជំងឺជូនពលរដ្ឋដោយឥតគិតថ្លៃនៅស្រុកឆ្លូង
ក្រចេះ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ (TYDA) អញ្ជើញដឹកនាំក្រុមគ្រូពេទ្យ TYDA ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ ។
ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងពេលពិនិត្យ និងព្យាបាលជំងឺទូទៅ និងពិនិត្យសុខភាពស្ត្រី នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត មានប្រសាសន៍ថា ការចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដល់មូលដ្ឋាននេះ គឺស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ខិតសេវាសុខាភិបាល មានបង្កើតមន្ទីរពេទ្យបង្អែកតាមស្រុក រួមទាំងប៉ុស្តិ៍សុខភាព និងមណ្ឌលសុខភាព ជូនប្រជាពលរដ្ឋឲ្យកាន់តែជិត ក្នុងការពិនិត្យ និងព្យាបាលជំងឺរបស់ពួកគេ ហើយក៏បានកាត់បន្ថយការចំណាយទាំងថវិកា និងពេលវេលា ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបន្តថា មួយវិញទៀត កិច្ចគាំពារសុខមាលភាពសង្គមនេះ គឺជាការគិតគូរយ៉ាងយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាល ដូចនេះហើយទើបសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញដល់ពេទ្យ TYDA ចូលរួមក្នុងការងារលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋ ។
ជាមួយនេះ លោកជំទាវបណ្ឌិត ក៏បានអំពាវនាវប្រជាពលរដ្ឋ សូមបន្តខិតខំថែរក្សាសុខភាព តាមរយៈការហាត់ប្រាណប្រចាំថ្ងៃ ការធ្វើអនាម័យជាប្រចាំ ការបរិភោគកុំប្រៃពេក ផ្អែមពេក និងកាត់បន្ថយអាហារដែលសម្បូរទៅដោយជាតិខ្លាញ់។
ក្នុងពេលទៅទទួលសេវាសុខាភិបាលដោយឥតគិតថ្លៃពី TYDA ប្រជាពលរដ្ឋ បានលើកឡើងថា សកម្មភាពរបស់ TYDA គឺពិតជាបានជួយលើកកម្ពស់សុខភាព និងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ជាពិសេសនៅតំបន់ជនបទ ព្រោះការពិនិត្យ និងព្យាបាលជំងឺ រួមទាំងផ្ដល់ថ្នាំលេប ដោយមិនយកប្រាក់កម្រៃ ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ មានប្រសាសន៍ថា ប្រជាពលរដ្ឋដែលត្រូវទៅទទួលសេវាសុខាភិបាល មានការពិនិត្យ និងការព្យាបាលជំងឺ ពីសំណាក់ គ្រូពេទ្យ TYDA មានប្រមាណជាង ៣ពាន់នាក់ ហើយសូមថ្លែងអំណរគុណដល់សម្ដេចតេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ដែលបានគិតគូរពីសុខភាពរបស់ប្រជាពលរដ្ឋ ហើយបានបញ្ជូនពេទ្យ TYDA ចុះព្យាបាលជំងឺដល់ពលរដ្ឋ នៅតាមមូលដ្ឋានផ្ទាល់ ។
គួរបញ្ជាក់ថា សម្រាប់ប្រភេទជំងឺ ដែលក្រុមគ្រូពេទ្យស្ម័គ្រិចិត្តសម្ដេចតេជោ សរុបជាង ៣៤០នាក់ ចុះជួយពិនិត្យ និងព្យាបាលជំងឺពលរដ្ឋនោះ រួមមានជំងឺទូទៅ ជំងឺមាត់ធ្មេញ ត្រចៀក ច្រមុះ បពង់ក ជំងឺភ្នែក ជំងឺរោគស្រ្តី អេកូសាស្ត្រ វះកាត់តូច ជំងឺបេះដូង ជំងឺសើស្បែក ជំងឺឬសដូងបាត ជំងឺសន្លាក់ មន្ទីរពិសោធន៍ ថតកាំរស្មី និងផ្នែកកុមារ ដែលមានការពិនិត្យជំងឺសរុបចំនួនជាង ៤ ៦០០ករណី ខណៈអ្នកជំងឺចំនួន ៤២នាក់ ត្រូវបានបញ្ជូនទៅព្យាបាលបន្តនៅរាជធានីភ្នំពេញ ក្រោមការជួយផ្គត់ផ្គង់ ពីសំណាក់សម្ដេចធិបតី និងលោកជំទាវ ទាំងការព្យាបាល និងហូបចុកស្នាក់នៅដោយឥតគិតថ្លៃ ៕
អត្ថបទ៖ សុខរិទ្ធ





































-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន3 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន4 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន4 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង