ព័ត៌មាន
សន្និសីទប្រចាំឆ្នាំលើកទី១០ ស្តីអំពីជំងឺសើស្បែក របស់សមាគមគ្រូពេទ្យសើស្បែកកម្ពុជា
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីបើកសន្និសីទប្រចាំឆ្នាំលើកទី១០ ស្តីអំពី ជំងឺសើស្បែក របស់សមាគមគ្រូពេទ្យសើស្បែកកម្ពុជា ក្រោមប្រធានបទ«យើងរួមគ្នា ដើម្បីពង្រឹងសមត្ថភាព និងនវានុវត្ត» រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែវិចិ្ឆកា ២០២៥។
លោកសាស្ត្រាចារ្យ ចាន់ វិចិត្រ ប្រធានសមាគមគ្រូពេទ្យសើស្បែកកម្ពុជា និងជាប្រធានរៀបចំសន្និសីទប្រចាំឆ្នាំលើកទី១០ បានលើកឡើងថា សមាគមបានបង្កើតឡើងដំបូងនៅឆ្នាំ២០១២ ដែលមានសមាជិកនៅពេលនោះចំនួន៧រូប ហើយបច្ចុប្បន្ននេះមានសមាជិកសកម្មរបស់សមាគមគ្រូពេទ្យសើស្បែកកម្ពុជា ចំនួន៨៦រូប។ ហើយនេះជាលើកទី១០ ដែលសមាគមគ្រូពេទ្យសើស្បែកកម្ពុជា បានរៀបចំអង្គសន្និសីទប្រចាំឆ្នាំ ស្ដីអំពីជំងឺសើស្បែករបស់ខ្លួន ក្រោមប្រធានបទ «យើងរួមគ្នា ដើម្បីពង្រឹងសមត្ថភាព និងនវានុវត្ត» (Advancing Dermatology: Innovation, Collaboration, and Patient Care) ក្នុងគោលបំណងចែករំលែកចំណេះដឹង បទ ពិសោធន៍ ប្រកបដោយនវានុវត្តន៍ទៅដល់សមាជិកសមាគម ដើម្បីជួយពង្រឹងសមត្ថភាពក្នុងការធ្វើរោគវិនិច្ឆ័យ ពិនិត្យ និងព្យាបាលជំងឺសើស្បែកប្រកបដោយប្រសិទ្ធភាព យកចិត្តទុកដាក់សុវត្ថិភាពអ្នកជំងឺជាចំបង ដោយបានការអញ្ជើញចូលរួមធ្វើបទបង្ហាញពីវាគ្មិនជាតិ និងអន្តរជាតិ មកពីប្រទេសសិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី តៃវ៉ាន់ ថៃ អារ៉ាប់អេមីរ៉ាត់ និងព្រះរាជាណាចក្រកម្ពុជាផងដែរ។ ម្យ៉ាងវិញទៀតសមាគមគ្រូពេទ្យសើស្បែកកម្ពុជា សង្កេតឃើញថាប្រជាពលរដ្ឋមួយចំនួន កំពុងទទួលរងនូវផលប៉ះពាល់ពីការប្រើប្រាស់ ផលិតផលថែរក្សាស្បែក និងឱសថព្យាបាលស្បែក តាមរយៈបណ្តាញសង្គម និងការលក់តាមទីផ្សារ ដែលគ្មានការត្រួតពិនិត្យ និងអនុញ្ញាតត្រឹមត្រូវពីអ្នកជំនាញសុខាភិបាល ហើយប្រជាពលរដ្ឋមួយចំនួនទៀតនិយមទទួលសេវាថែទាំ ព្យាបាល ឬវះកាត់ស្បែកកែសម្ផស្សពីសំណាក់គ្លីនិក ឬមណ្ឌលកែសម្ផស្សមិនស្របច្បាប់ ហើយប្រឈមនឹងហានិភ័យខ្ពស់។
លោកសាស្រ្តាចារ្យ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា លោក លោកស្រីសាស្ត្រាចារ្យ វេជ្ជបណ្ឌិត សមាជិកនៃអង្គសន្និសីទទាំងមូល នឹងទទួលបានចំណេះដឹង បទពិសោធន៍ ពីវាគ្មិនជាតិ អន្តរជាតិ បង្កើនសាមគ្គីភាពគ្នាក្នុងជំនាញសើស្បែក ដើម្បីយកទៅអនុវត្តនៅអង្គភាព ឬកន្លែងប្រកបវិជ្ជាជីវៈរបស់ខ្លួនដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈពេទ្យ និងទទួលបានការទុកចិត្តពីប្រជាពលរដ្ឋកម្ពុជា។
ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី សូមថ្លែងអំណរគុណ និងសរសើរដល់សមាគមសើស្បែកកម្ពុជា ដែលបានរៀបចំកិច្ចប្រជុំវិទ្យាសាស្ត្រប្រចាំឆ្នាំលើកទី១០ ស្តីពីសើស្បែក ដែលរួមចំណែកដល់ការពង្រឹងវិស័យសុខាភិបាលកម្ពុជា តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍ថ្មីៗជាមួយវេជ្ជបណ្ឌិត និងនិស្សិតវេជ្ជសាស្ត្រ។ នេះត្រូវបានសម្រេចតាមរយៈបទបង្ហាញដោយវាគ្មិនល្បីៗ មកពីព្រះរាជាណាចក្រកម្ពុជា ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី តៃវ៉ាន់ និងអារ៉ាប់អេមីរ៉ាត់ និងកោតសរសើរចំពោះគណៈកម្មាធិការរៀបចំ ដែលស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់គុណភាពសេវាថែទាំសុខភាព ផ្តោតលើសុវត្ថិភាពអ្នកជំងឺ និងសុខុមាលភាពសាធារណៈ និងសុខភាពស្បែក ជាពិសេសស្របនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់អាទិភាពដល់ការពង្រឹងគុណភាពវិស័យសុខាភិបាល។
ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា ក្រសួងសុខាភិបាល បានសង្កេតឃើញថា អ្នកជំងឺមួយចំនួនកំពុងទទួលរងនូវផលប៉ះពាល់អវិជ្ជមានពីការប្រើប្រាស់ផលិតផលថែរក្សាស្បែក និងថ្នាំព្យាបាលសើស្បែកតាមរយៈបណ្តាញសង្គម និងការលក់តាមទីផ្សារ ដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវពីអ្នកជំនាញថែទាំសុខភាព។ លើសពីនេះ ក៏មានអ្នកជំងឺកាន់តែច្រើនឡើងៗដែលស្វែងរកការព្យាបាលពីគ្លីនិក និងមជ្ឈមណ្ឌលសម្ផស្សដែលគ្មានអាជ្ញាប័ណ្ណផងដែរ។ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី សង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចប្រជុំរយៈពេលពីរថ្ងៃនេះ សមាជិករបស់សមាគម និងប្អូនៗនិស្សិតវេជ្ជសាស្រ្តគ្រប់គ្នា នឹងទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដើម្បីអនុវត្តក្នុងការអនុវត្តគ្លីនិករបស់ខ្លួន និងធានាបាននូវលទ្ធផលល្អបំផុតរបស់អ្នកជំងឺ។ យើងត្រូវតែលើកកម្ពស់ការអនុវត្តប្រកបដោយក្រមសីលធម៌ សុវត្ថិភាព និងស្តង់ដារទាំងផ្នែកវេជ្ជសាស្ត្រ និងសោភ័ណភាពសើស្បែក ដែលនឹងជួយបង្កើនសុវត្ថិភាពអ្នកជំងឺនៅក្នុងសហគមន៍របស់យើង៕
អត្ថបទ រដ្ឋា













































-
ព័ត៌មាន1 week agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
PR NEWS4 days agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋមន្រី្តសុខាភិបាល អញ្ជើញបើកកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តលើកទី១២ នៃមន្ទីរពេទ្យកាល់ម៉ែត
-
កីឡា1 week agoសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជារៀបចំសន្និបាត ពង្រឹងប្រសិទ្ធភាពការងារ និងការអភិវឌ្ឍជំនាញកីឡាឆ្នាំ២០២៦
-
ព័ត៌មាន6 days agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
-
ព័ត៌មាន5 days agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត