ព័ត៌មាន
កីឡាករកីឡាការិនីជាង១ពាន់ ចូលរួមរត់ប្រណាំងក្នុងព្រឹត្តការណ៍តារាសាគរសមុទ្រ នៅខេត្តកោះកុង
ក្រុមកីឡាករ និងកីឡាការិនីជាង១ពាន់នាក់ បាននាំគ្នាចូលរួមរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង ក្នុងព្រឹត្តការណ៍តារាសាគរសមុទ្រឆ្នាំ២០២៥ ដើម្បីលើកកម្ពស់សក្តានុពលវិស័យកីឡា និងទាក់ទាញទេសចរណ៍តំបន់ឆ្នេរដ៏ស្រស់ស្អាតនៅខេត្តកោះកុង ប្រទេសកម្ពុជា។
វគ្គរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងនៅក្នុងតំបន់វិស្សមកាលតារាសាគរ មានរយៈចម្ងាយ៣ប្រភេទ៖ ទី១ រយៈចម្ងាយ២១គីឡូម៉ែត្រ ទី២ ១០គីឡូម៉ែត្រ និងទី៣ រយៈចម្ងាយ៥គីឡូម៉ែត្រ មានអ្នកចូលរួមប្រមាណជាង១ពាន់នាក់ គ្រាផ្តើមចាប់ពីម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។
លោក ជា តិចហុក នាយកផ្នែកទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុនខូលថល ស៊ីធី បានឱ្យដឹងថាការរៀបចំព្រឹត្តិការណ៍ «តារាសាគរសាទរទេសចរណ៍សមុទ្រ»តាមរយៈបង្កើតកម្មវិធីរត់ប្រណាំងនេះ ក្នុងគោលបំណងចម្បងដើម្បីលើកកម្ពស់សក្តានុពលវិស័យកីឡា និងទាក់ទាញទេសចរណ៍តំបន់ឆ្នេរដ៏ស្រស់ស្អាត នៅប្រទេសកម្ពុជា។
លោក ជា តិចហុក បានបន្តទៀតថា តំបន់តារាសាគរ តែតែងបំផុសស្មារតីស្រឡាញ់ និងអភិរក្សធនធានធម្មជាតិសមុទ្រតាមការបង្កើតព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ទាក់ទាញកន្លងទៅ ឆ្លើយតបនឹងផែនការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកោះកុងរបស់រាជរដ្ឋាភិបាល និងរដ្ឋបាល ខេត្តកោះកុង ស្របពេលកំពុងខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំជាច្រើន ដូចជា អាកាសយានដ្ឋានអន្តរជាតិ4F ផ្លូវថ្នល់ខ្វាត់ខ្វែង ប្រព័ន្ធអ៊ីនធឺណិត និងទីតាំងសេវាកម្មទេសចរណ៍កម្រិតស្តង់ដារនានា។
លោកនាយកផ្នែកទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុនខូលថល ស៊ីធី រំពឹងទុកជាមុនថា តំបន់តារាសាគរនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាកម្សាន្តនៅខេត្តកោះកុង។
តាមរយៈលទ្ធផលនៃការរត់ប្រណាំងកណ្តាលម៉ារ៉ាតុងខាងលើ គឺលេខ១រយៈចម្ងាយ៥គីឡូម៉ែត្រប្រភេទ បុរសបានទៅលើកីឡាករឈ្មោះ វីសាល និងកីឡាការីឈ្មោះDeck។ លេខ១រយៈចម្ងាយសម្រាប់រត់១០គីឡូម៉ែត្រប្រភេទបុរសឈ្មោះ សន ពិសី និងកីឡាការីឈ្មោះពិន ឆាំ។ និងលទ្ធផលលេខ១ សម្រាប់រយៈចម្ងាយ២១គីឡូម៉ែត្រប្រភេទបុរសបានទៅលើឈ្មោះ វ៉ាន ភារ៉ា និងកីឡាការីឈ្មោះ កាន់ ស្រីរ័ត្ន។
ព្រឹត្តិការណ៍តារាសាគរសាទរទេសចរណ៍សមុទ្រ ឆ្នាំ២០២៥ ក្រុមហ៊ុនខូលថល ស៊ីធី បានរៀបចំជាកីឡាស្ទូចត្រី បាល់ទះ កីឡាជិះម៉ូតូទឹក ប្រណាំងកង់ កីឡាប្រដាល់ ការប្រគុំតន្រ្តី និងតាំងពិពរណ៍ផលិតផល ដែលសុទ្ធសឹងតែជាកីឡាមួយដ៏ពេញនិយមសម្រាប់ប្រជាពលរដ្ឋ និងអ្នកទេសចរទូទៅ៕
















-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន7 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ