ព័ត៌មាន
ផ្លូវកៅស៊ូ និងគ្រួក្រហមរបស់សួងអភិវឌ្ឍន៍ជនបទ១៤ខ្សែក្នុងខេត្តកំពង់ឆ្នាំង កំពុងជួយសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋតាមជនបទ អោយរីកចំរើន
កំពង់ឆ្នាំង៖ «ផ្លូវកៅស៊ូ និងផ្លូវក្រាលគ្រួសក្រហមចំនួន១៤ខ្សែ បាន និងកំពុងបំរើដល់ប្រយោជន៍ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងខេត្តកំពង់ឆ្នាំង និងបានជួយបង្កើនជីវភាពគ្រួសារប្រជាពលរដ្ឋបានល្អជាងមុន» ប្រជាពលរដ្ឋដែលបានប្រើប្រាស់ផ្លូវទាំងនេះថ្លែងប្រាប់ ក្នុងពេលឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្តម ឆាយ រិទ្ធីសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំអន្តរក្រសួងចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី២ លើការងារថែទាំជាប្រចាំ នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ប្រជាពលរដ្ឋបានថ្លែងថា៖ ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍន៍ ផ្លូវក្នុងភូមិឃុំរបស់ពួកគាត់ បានអភិវឌ្ឍន៍ផ្លូវបានស្អាតគ្រប់ទីកន្លែង។ ពីមុនសុទ្ធតែជាផ្លូវរទេះ ពេលនេះបានប្រែក្លាយទៅជាផ្លូវក្រាលគ្រួសក្រហម និងផ្លូវកៅស៊ូDBST សំរាប់អោយប្រជាពលរដ្ឋនៅតាមជនបទធ្វើដំណើរបានងាយស្រួល កាត់បន្ថយការចំណាយប្រចាំថ្ងៃក្នុងគ្រួសារ និងដឹកអ្នកជំងឺទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបានលឿនរហ័សទាន់ចិត្ត។ ផ្លូវកៅស៊ូ ផ្លូវបេតុង ផ្លូវគ្រួសក្រហមបានល្អស្អាតខ្វាត់ខ្វែងបែបនេះ ដោយសារគុណសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, បានខិតខំរក្សាសុខសន្តិភាពបានល្អ និងអភិវឌ្ឍផ្លូវនៅតាមជនបទអោយកាន់តែល្អ និងនៅជិតទីក្រុង ឬទីប្រជុំជន។
ក្រោយការចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី២លើការថែទាំជាប្រចាំ ផ្លូវចំនួន១៤ខ្សែមានប្រវែង១០៤ ៦០០ម៉ែត្រ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងរួចមក ឯកឧត្តម ចាន់ ដារ៉ុង និងគណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយក១០០% លើគុណភាព និងសោភ័ណភាពផ្លូវ។ ឯកឧត្តមក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ជួយថែរក្សាផ្លូវ កុំកាយលុបប្រឡាយ ត្រូវដាក់លូបង្ហូរទឹកកុំអោយស្ទះ និងជួយមើលឡានដឹកធ្ងន់ៗផង ព្រោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលតែងតែគិតគូរដល់សុខទុក្ខ និងសេដ្ឋកិច្ចគ្រួសារបងប្អូនប្រជាពលរដ្ឋនៅតាមជនបទជានិច្ច។ មានផ្លូវល្អ ជួយសំរួលដល់ការធ្វើដំណើរ ចំណេញពេលវេលា សន្សំប្រាក់សំចៃប្រាក់កាស នាំអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ មានសេដ្ឋកិច្ចគ្រួសារកាន់តែល្អ៕ កាំង ហុងវាស្នា



-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន3 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន1 week agoសម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបានកោតសរសើរចំពោះវីរយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខ
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន3 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន3 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ