ព័ត៌មាន
គិតដល់ឆ្នាំនេះ រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ អនុវត្តមូលនិធិវិនិយោគមានថវិកាសរុបជាង ២៩ លានដុល្លារ
ភ្នំពេញ ៖ ចាប់ពីឆ្នាំ២០១៧ មកដល់ឆ្នាំ២០២៥, រដ្ឋបាលក្រុង-ស្រុក-ខណ្ឌទូទាំងប្រទេស បានចូលរួមអនុវត្តមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ ក្រោមជាតិ មានថវិកាវិនិយោគសរុបចំនួនជាង ២៩ លានដុល្លារអាមេរិក ក្នុងនោះជាង ១៣ លានដុល្លារជាថវិការដ្ឋ និងជិត ១៦ ថវិកាពី ADB។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិវិនិយោគរដ្ឋបាលថា្នក់ក្រោមជាតិ (ក.វ.ក) នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សា ភិបាលគ្រប់គ្រង “មូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ” លើកទី៥ ដោយកិច្ចប្រជុំបានផ្តោតលើរបៀបវារៈសំខាន់ៗដូចជា៖ របាយការណ៍ វឌ្ឍនភាពអនុវត្តការងារពីឆ្នាំ២០១៧ ដល់២០២៥, សេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីការវាយតម្លៃសមិទ្ធកម្មប្រចាំឆ្នាំ សម្រាប់រដ្ឋបាល ក្រុង-ស្រុក, និងផែនការសកម្មភាព និងគម្រោងថវិកាឆ្នាំ២០២៦។
“មូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ” ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៦ ផ្អែកលើកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញ វត្ថុសាធារណៈ និងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ “មូលនិធិ” នេះជាយន្តការសម្រាប់ការលើក កម្ពស់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងអភិបាលកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្តល់ការលើកទឹកចិត្ត តាមរយៈការប្រកួតប្រជែង វាយតម្លៃសមិទ្ធកម្មប្រចាំឆ្នាំ។ ចាប់ពីឆ្នាំ២០១៧ មកដល់ឆ្នាំ២០២៥, ការចូលរួមអនុវត្តមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ មានថវិកាវិនិយោគសរុបចំនួន ២៩,៤ លានដុល្លារអាមេរិក ត្រូវបានបែងចែកជូន រដ្ឋបាលក្រុង ស្រុក ខណ្ឌជ័យ លាភីចំនួន១៤១។ ក្នុងនោះតាមរយៈ ថវិកាលើកទឹកចិត្តដែលទទួលបានពីការប្រកួតប្រជែង បានផ្តល់លទ្ធភាពបន្ថែមដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ សម្រាប់ប្រើប្រាស់ដើម្បីកសាង ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តរួមមាន៖ ផ្លូវបេតុង, ផ្លូវចាក់កៅស៊ូ DBST, ផ្លូវក្រួសក្រហម, ស្ពាន, លូ, សួនច្បារ, និងប្រឡាយទឹកជាដើម។
ជាលទ្ធផល, អង្គប្រជុំបានពិនិត្យ និងអនុម័តលើ “សេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីការវាយតម្លៃ សមិទ្ធកម្មប្រចាំឆ្នាំ សម្រាប់រដ្ឋបាលក្រុង-ស្រុក(ថ្មី)” ដែលនឹងត្រូវដាក់ឱ្យអនុវត្តចាប់ពីឆ្នាំ២០២៦ តទៅ ដែលគោលការណ៍ណែនាំថ្មីនេះ នឹងត្រូវបានប្រើប្រាស់ ជាឧបករណ៍វាយតម្លៃ (សមិទ្ធកម្មការងារ) ការអនុវត្តការងារនៅរដ្ឋបាលក្រុង-ស្រុក ដើម្បីចូលរួមពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើក កម្ពស់គុណភាពស្ថាប័ន ដែលជាគោលដៅយុទ្ធសាស្រ្តមួយមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ។
អង្គប្រជុំក៏បានបន្តពិនិត្យ អំពីផែនការសកម្មភាព និងគម្រោងថវិកាឆ្នាំ២០២៦ របស់លេខាធិការដ្ឋាន ក.វ.ក។ ក្នុងឆ្នាំ២០២៦, លេខាធិការដ្ឋាន ក.វ.ក គ្រោងនឹងធ្វើការវាយតម្លៃសមិទ្ធកម្ម រដ្ឋបាលក្រុង-ស្រុក គោលដៅទូទាំងប្រទេស។ ក្នុងន័យនេះ, រដ្ឋបាលក្រុង-ស្រុក ដែលទទួលបានចំណាត់ថ្នាក់ខ្ពស់ជាងគេចំនួន១៥ នឹងត្រូវបានជ្រើសរើសជារដ្ឋបាលក្រុង-ស្រុក ជ័យលាភី ដោយក្នុងមួយរដ្ឋបាលក្រុង-ស្រុក អាចនឹងទទួលបានថវិកាលើកទឹកចិត្តជាមធ្យមចំនួន៤១៣ លានរៀល៕
អត្ថបទ៖ សុន រ៉ាឌី









-
PR NEWS2 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន3 days agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoអភិបាលខេត្តកណ្ដាលណែនាំគ្រប់សាលារៀន ទាំងរដ្ឋ និងឯកជនទូទាំងខេត្តមិនត្រូវលុបឈ្មោះសិស្សជាដាច់ខាត
-
ព័ត៌មាន1 week agoតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមជួបសំណេះសំណាល និងជូនអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ
-
ព័ត៌មាន1 week agoមន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ AIPACODD នៅប្រទេសឥណ្ឌូណេស៊ី
-
ព័ត៌មាន1 week agoមន្រ្ដីជលផល និងពលរដ្ឋជួយត្រីបាឡែន១ក្បាលនៅខាងមុខឆ្នេរតាបារាំងក្នុងស្រុកស្ទឹងហាវចូលទៅទឹកជ្រៅវិញ
-
ព័ត៌មាន7 days agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
ព័ត៌មាន1 week agoកម្ពុជា និងព្រុយណេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើកិច្ចសហប្រតិបត្តិការទេសចរណ៍