ព័ត៌មាន
វេទិកានយោបាយអាស៊ី-អឺរ៉ុប៖ សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃវឌ្ឍនភាពរបស់មនុស្សជាតិទាំងអស់ ដើម្បីវិបុលភាព និងសុខុមាលភាព
ភ្នំពេញ៖ កិច្ចប្រជុំលើកទី៦ នៃវេទិកានយោបាយអាស៊ី-អឺរ៉ុប កាលពីថ្ងៃទី២៧-២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រីបានចេញសេចក្តីថ្លែងការណ៍ទីក្រុងប៊ុយដាប៉ែស និងបង្ហាញការជឿជាក់ថា សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃវឌ្ឍនភាពរបស់មនុស្សជាតិទាំងអស់ដើម្បី វិបុលភាព និងសុខុមាលភាព។
តាមរយៈសេចក្តីថ្លែងការណ៍ទីក្រុងប៊ុយដាប៉ែស បានបញ្ជាក់ថា គណៈប្រតិភូចូលរួមកិច្ចប្រជុំលើកទី៦ នៃវេទិកានយោបាយអាស៊ី-អឺរ៉ុប (AEPF) បានជួបជុំក្នុងស្មារតីសាមគ្គីភាព និងការយោគយល់គ្នាទៅវិញទៅមក នៅទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី នៅថ្ងៃទី២៧-២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សន្តិភាពនិងលទ្ធិប្រជាធិបតេយ្យនៅតំបន់អឺរ៉ាស៊ី សូមបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើង ក្នុងការពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ រវាងគណបក្សនយោបាយនៅអាស៊ីនិងអឺរ៉ុប បន្ទាប់ពីកិច្ចប្រជុំមុនៗនៅទីក្រុងសេអ៊ូល (ឆ្នាំ២០១៧) ទីក្រុង ឡុងដ៍ (២០១៨) ទីក្រុងកូឡុំបូ (ឆ្នាំ២០១៩) ទីក្រុងប្រាក (ឆ្នាំ២០២២) និងទីក្រុងកដ្ឋមណ្ឌូ (ឆ្នាំ២០២៣)។ យើងសូមស្វាគមន៍តំណាងគណបក្សនយោបាយមកពីសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅ អាស៊ី (ICAPP) និងក្រុមគណបក្សនយោបាយមកពីសភានៃក្រុមប្រឹក្សាអឺរ៉ុប (PACE) ចូលរួមក្នុងកិច្ចប្រជុំនេះ។
កិច្ចប្រជុំលើកទី៦ នៃវេទិកានយោបាយអាស៊ី-អឺរ៉ុប ទទួលស្គាល់ថា សណ្តាប់ធ្នាប់អន្តរជាតិកំពុងផ្លាស់ប្តូរជាបន្តបន្ទាប់យ៉ាងខ្លាំង ដែលស្តែងចេញ តាមរយៈការកើនឡើងនៃភាពមិនប្រាកដប្រជាខាងភូមិសាស្ត្រនយោបាយ និងបញ្ហាប្រឈមចំពោះសន្តិភាព និង ស្ថិរភាពដែលកំពុងលេចចេញជារូបរាងឡើង។ ស្ថានភាពតានតឹង ការបាត់បង់នូវទំនុកចិត្ត និងការកើនឡើង នៃជម្លោះរវាងប្រទេស ធ្វើឱ្យយន្តការពហុភាគីនិយមសម្រាប់កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួល ចុះអន់ថយ និងធ្វើឱ្យមនុស្សជាតិជួបទុក្ខវេទនាយ៉ាងធ្ងន់ធ្ងរ។
កិច្ចប្រជុំក៏បានបង្ហាញការជឿជាក់ថា សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃវឌ្ឍនភាពរបស់មនុស្សជាតិទាំងអស់ ដើម្បី វិបុលភាព និងសុខុមាលភាព។ សន្តិភាពមិនអាចកាត់ផ្តាច់ចេញពីអភិបាលកិច្ចបែបប្រជាធិបតេយ្យ តម្លាភាព និងច្បាប់នីតិរដ្ឋនោះទេ ប៉ុន្តែសន្តិភាពអាចសម្រេចបាន តាមរយៈការទូត និងកិច្ចសន្ទនា ដោយផ្អែកលើ គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ យើងសូមបញ្ជាក់បន្ថែមថា លទ្ធិប្រជាធិបតេយ្យ សន្តិភាព និងវិបុលភាពពង្រឹងគ្នាវិញទៅមក ដែលតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិរឹងមាំ និង ចៀសវាសដាច់ខាតពីការប្រើប្រាស់កម្លាំងជាមធ្យោបាយក្នុងការដោះស្រាយជម្លោះ។
កិច្ចប្រជុំ AEPF សង្ឃឹមថា តំបន់អឺរ៉ាស៊ីនឹងក្លាយទៅជាតំបន់ដែលប្រទេសជាតិរួមរស់ជាមួយគ្នាដោយសន្តិភាព និងសមភាព ដែលលទ្ធិប្រជាធិបតេយ្យផ្តល់សិទ្ធិអំណាចដល់ប្រជាជនទាំងអស់ក្នុងការកំណត់នូវជោគវាសនា របស់ខ្លួន និងដែលកិច្ចសន្ទនានិងការតភ្ជាប់មានប្រៀបជាងការបែងចែក ព្រមទាំងសូមអំពាវនាវដល់រដ្ឋាភិបាល ស្ថាប័ន និងសហគមន៍អន្តរជាតិទាំងអស់ឱ្យពង្រឹងនូវយន្តការបង្ការជម្លោះ ការសម្របសម្រួលជម្លោះ និង ការផ្សះផ្សារឡើងវិញ។ យើងសូមគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងការទូតប្រកបដោយបរិយាបន្ន ដែលទទួល យកភាពខុសគ្នា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការតាមព្រំដែន។ សន្តិភាពនៅតំបន់អឺរ៉ាស៊ីត្រូវតែបង្កើតឡើង ដោយសារភាពជាដៃគូ សមភាព និងសន្តិសុខរួមគ្នា មិនមែនដោយសារភាពភ័យខ្លាច ឬការគាបសង្កត់នោះទេ។
កិច្ចប្រជុំក៏ទទួលស្គាល់ថា គណបក្សនយោបាយអាចដើរតួនាទីជាកម្លាំងរក្សាស្ថិរភាព ក្នុងការលើកកម្ពស់ កិច្ចសន្ទនារវាងមនោគមវិជ្ជាខុសៗគ្នា ជំរុញភាពអត់ឱន និងច្រានចោលភាពជ្រុលនិយមគ្រប់ទម្រង់ទាំងអស់។
កិច្ចប្រជុំបានគាំទ្រចំពោះគំនិតផ្តួចផ្តើមជាក់ស្តែង រួមទាំងកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសនានា ដែលលើកកម្ពស់ ការជឿជាក់គ្នាទៅវិញទៅមក និងពង្រឹងការទុកចិត្តគ្នារវាងតំបន់ រួមទាំងការប្រាស្រ័យទាក់ទងគ្នារវាងតំណាង គណបក្សនយោបាយ តាមរយៈកិច្ចសន្ទនានិងកម្មវិធីគោលនយោបាយ សំដៅលើកកម្ពស់មេដឹកនាំនយោបាយ ជំនាន់ក្រោយ។
កិច្ចប្រជុំបានទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សភា PACE ក្នុងការការពារ សន្តិសុខប្រជាធិបតេយ្យ។ យើងសូមកោតសរសើរចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ ICAPP ក្នុងការលើក កម្ពស់សន្តិភាព និងវិបុលភាពនៅក្នុងតំបន់និងពិភពលោក តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការក្នុងចំណោម បណ្តាគណបក្សនយោបាយ ដោយមិនគិតពីមនោគមវិជ្ជារបស់គណបក្សនយោបាយទាំងនោះ៕





-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន3 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន1 week agoសម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបានកោតសរសើរចំពោះវីរយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខ
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន3 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន3 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ