ព័ត៌មាន
សត្វស្លាបនៅតំបន់រ៉ាមសារព្រែកទាល់ កើនឡើងច្រើនដែលជាផ្នែកមួយយ៉ាងសំខាន់ទាក់ទាញភ្ញៀវទេសចរ
បាត់ដំបង៖ លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា សម្រាប់ឆ្នាំ២០២៥នេះ សត្វស្លាបទឹកនៅតំបន់រ៉ាមសារព្រែកទាល់មានការកើនឡើងច្រើនគួរឱ្យកត់សម្គាល់ ខណៈបន្ទាយសត្វស្លាបដ៏ធំមួយនេះមិនត្រឹមតែជាជម្រកធម្មជាតិដ៏មានសុវត្ថិភាពសម្រាប់សត្វស្លាបទឹកដ៏កម្រ និងជិតផុតពូជរាប់ម៉ឺនក្បាលប៉ុណ្ណោះទេ ថែមទាំងជាគោលដៅទេសចរណ៍ធម្មជាតិប្រកបដោយនិរន្តរភាពដ៏គួរឱ្យចាប់អារម្មណ៍។
លោក កត បូរ៉ាន ថ្លែងឱ្យដឹងបន្ថែមថា តំបន់រ៉ាមសារព្រែកទាល់មានសត្វជាង១០០ប្រភេទកំពុងរស់នៅហើយបច្ចុប្បន្ននេះមានការគ្រប់គ្រងបានល្អដោយមានការសហការគ្នាជាមួយនឹងកងទ័ពហើយក្នុងរយៈពេលជាងមួយឆ្នាំនេះការគ្រប់គ្រងតំបន់រ៉ាមសារព្រែកទាល់គឺបានជោគជ័យដោយការកើនឡើងនៃសត្វស្លាបមានប្រភេទសត្វធំដូចជា ទុង តាដក់ ននៀលនៅរដូវកាលនៃការបន្តពូជ។ លោក កត បូរ៉ាន គូសបញ្ជាក់ថា ទន្ទឹមនឹងការកើនឡើងនៃចំនួនសត្វស្លាបជាមួយគ្នានោះការថែរក្សាអភិរក្សមានភាពល្អប្រសើរជាងមុនៗបើប្រៀបធៀបទៅនឹងប៉ុន្មានឆ្នាំមុន។
លោកប្រធានមន្ទីរបរិស្ថាន ថ្លែងឱ្យដឹងបន្ថែមថា សម្រាប់ភ្ញៀវទេសចរមកទស្សនានៅទីនេះអាចជិះទូកតាមព្រៃលិចទឹក និងឡើងលើប៉មសង្កេតការណ៍ដើម្បីគយគន់សត្វស្លាបក្នុងចម្ងាយជិតដោយសារឆ្នាំនេះទឹកទន្លេឡើងធំជាងបណ្ដាឆ្នាំមុនៗ។
លោក កត បូរ៉ាន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិអញ្ជើញទៅទស្សនាកម្សាន្តនៅតំបន់អភិរក្សសត្វស្លាបឱ្យបានច្រើនកុះករ ។
សូមជម្រាបថា តំបន់សត្វស្លាបរ៉ាមសារព្រែកទាល់មិនមែនគ្រាន់តែជាកន្លែងទស្សនាកម្សាន្តនោះទេ ប៉ុន្តែជាទីកន្លែងដែលផ្តល់បទពិសោធន៍ដ៏ជ្រាលជ្រៅដល់ភ្ញៀវទេសចរក្នុងការស្វែងយល់ពីទំនាក់ទំនងរវាងមនុស្ស ធម្មជាតិ និងវប្បធម៌។អាជ្ញាធរពាក់ព័ន្ធ និងអង្គការអភិរក្សនៅតែបន្តធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាថាការរីកចម្រើននៃវិស័យទេសចរណ៍នឹងប្រព្រឹត្តទៅដោយរលូន និងមិនបង្កផលប៉ះពាល់ដល់ជីវៈចម្រុះ និងជម្រកសត្វស្លាប។ តំបន់ព្រែកទាល់កំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញវិស័យទេសចរណ៍ធម្មជាតិរបស់កម្ពុជាឱ្យកាន់តែមានភាពលេចធ្លោសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ តំបន់នេះជាជម្រកបន្តពូជចុងក្រោយនៅអាស៊ីអាគ្នេយ៍ សម្រាប់ប្រភេទសត្វស្លាបដែលរងការ គំរាមកំហែងលើពិភពលោកពីរប្រភេទគឺ ទុងប្រផេះ និងរនាលស។ លើសនេះទៀតតំបន់នេះជាជម្រកពង កូនសត្វស្លាបធំជាងគេបំផុតនៅក្នុងតំបន់សម្រាប់ប្រភេទសត្វស្លាប ដែលទទួលរងការគំរាមកំហែងលើ ពិភពលោកចំនួន៦ប្រភេទទៀតគឺ សត្វស្មោញ ត្រដក់តូច ពពូលទឹក ត្រយ៉ងខ្លួនស រនាលពណ៌ និងអកត្រីក្បាលប្រផេះ និងជាជម្រកពងកូនរបស់សត្វត្រដក់ធំ ធំជាងគេទីពីលើពិភពលោក៕















-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន3 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន1 week agoសម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបានកោតសរសើរចំពោះវីរយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខ
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន3 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន3 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ