ព័ត៌មាន
ក្រសួងមុខងារសាធារណៈ បើកវគ្គបណ្តុះបណ្ដាលវិធីសាស្រ្តអង្កេតលើការយល់ឃើញរបស់ពលរដ្ឋលើប្រសិទ្ធភាព និងគុណភាពការផ្តល់សេវាសាធារណៈដល់មន្រ្តីអនុវត្តគម្រោង
នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី «វិធីសាស្រ្តនៃការធ្វើអង្កេតលើការយល់ឃើញរបស់ប្រជាពលរដ្ឋ លើប្រសិទ្ធភាពនិងគុណភាពនៃការផ្តល់សេវាសាធារណៈពាក់ព័ន្ធនឹងសេវារដ្ឋបាលជូនប្រជាពលរដ្ឋ» ដល់មន្រ្តីអនុវត្តគម្រោង។
វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅរយៈពេល១ថ្ងៃពេញ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រសួងមុខងារសាធារណៈ, តំណាងក្រសួងមហាផ្ទៃ, តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, តំណាងក្រសួងសាធារណៈការ និងដឹកជញ្ជូន, អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការតាមដានត្រួតពិនិត្យ និងវាយតម្លៃនៃទីស្តីការគណៈរដ្ឋមន្ត្រី, និង វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ សរុបចំនួនប្រមាណ ១៣០នាក់។
ថ្លែងបើកវគ្គបណ្តុះបណ្តាល ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ពីគោលបំណងចំបងនៃ «គម្រោងធ្វើអង្កេតស្តីពីការយល់ឃើញរបស់ប្រជាពលរដ្ឋ លើប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវាសាធារណៈពាក់ព័ន្ធនឹងសេវារដ្ឋបាលជូនប្រជាពលរដ្ឋ» គឺដើម្បីប្រមូលព័ត៌មាន និងទិន្នន័យពីអ្នកដែលបានប្រើប្រាស់សេវាសាធារណៈពាក់ព័ន្ធនឹងសេវារដ្ឋបាលដែលផ្តល់ដោយក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធ្វើជាមូលដ្ឋានក្នុងការកំណត់ចេញជាបន្ទាត់មូលដ្ឋាន(Baseline) និងចំណុចដៅនៃសូចនាករសមិទ្ធកម្មគន្លឹះ (Key Target Performance Indicators) ក្នុងតារាងម៉ាទ្រីសវាស់វែងសមិទ្ធកម្មនៃក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងមានគោលដៅដើម្បីពង្រឹងប្រសិទ្ធភាព និងកែលម្អគុណភាពនៃការផ្តល់សេវាសាធារណៈពាក់ព័ន្ធនឹងសេវារដ្ឋបាលជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង។ ទន្ទឹមនេះ ឯកឧត្តម សង្ឃឹមជឿជាក់យ៉ាងមុតមាំថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ សម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីអនុវត្តគម្រោងទាំងអស់នឹងទទួលបានការយល់ដឹង ព័ត៌មាន និងពុទ្ធិថ្មីៗ ជាពិសេសសមត្ថភាពនៅក្នុងការអនុវត្តតួនាទីតាមការចាត់តាំង ដើម្បីសម្រេចលទ្ធផលបានល្អប្រសើរតាមការរំពឹងទុក ហើយលទ្ធផលនៃគម្រោងនេះគឺជាការទទួលបាននូវទិន្នន័យមួយដើម្បីកសាងជាបន្ទាត់មូលដ្ឋានជាក់លាក់ ជួយដល់ក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងគោលដៅកែលម្អសេវារដ្ឋបាលរបស់ខ្លួន ជួយប្រជាជនឱ្យកាន់តែប្រសើរ។
គោលបំណងវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីផ្ដល់ការយល់ដឹងជារួមលើខ្លឹមសារនៃគម្រោងធ្វើអង្កេតស្តីពីការយល់ឃើញរបស់ប្រជាពលរដ្ឋលើប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវាសាធារណៈពាក់ព័ន្ធនឹងសេវារដ្ឋបាលជូនប្រជាពលរដ្ឋ និងមានគោលបំណងសំខាន់ជាក់លាក់ និងច្បាស់លាស់ គឺការផ្តល់ចំណេះដឹង និងបទពិសោធដល់មន្ត្រីជំនាញដែលជាប្រតិបត្តិករ ចំនួន៩០នាក់ ដែលនឹងត្រូវចុះអនុវត្តជាក់ស្ដែងក្នុងការធ្វើអង្កេតនេះ តាមរយៈវាគ្មិនតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសវាគ្មិនមកពីវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ដោយប្រើប្រាស់វិធីសាស្ត្របណ្តុះបណ្តាលផង និងវិធីសាស្ត្របង្ហាត់បង្ហាញ និងបង្រៀនអនុវត្តជាក់ស្តែងនៅលើកម្មវិធីដែលមានក្នុងឧបករណ៍បច្ចេកទេសទំនើបផងដែរ (Training and Coaching Approach)។
សូមជម្រាបថា បន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះ នឹងមានកម្មវិធីចុះអនុវត្តសាកល្បងការធ្វើអង្កេតនៅតាមអង្គភាព និងប្រជាពលរដ្ឋនៅគោលដៅក្នុងភូមិសាស្ត្រមួយចំនួនមុននឹងចុះប្រតិបត្តិការជាក់ស្ដែង និងជាផ្លូវការនៅតាមរាជធានី-ខេត្ត ចំនួន៨ ដែលបានកំណត់រួមមានរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តកំពត ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តសៀមរាប។










-
PR NEWS2 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន3 days agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoអភិបាលខេត្តកណ្ដាលណែនាំគ្រប់សាលារៀន ទាំងរដ្ឋ និងឯកជនទូទាំងខេត្តមិនត្រូវលុបឈ្មោះសិស្សជាដាច់ខាត
-
ព័ត៌មាន1 week agoតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមជួបសំណេះសំណាល និងជូនអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ
-
ព័ត៌មាន1 week agoមន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ AIPACODD នៅប្រទេសឥណ្ឌូណេស៊ី
-
ព័ត៌មាន1 week agoមន្រ្ដីជលផល និងពលរដ្ឋជួយត្រីបាឡែន១ក្បាលនៅខាងមុខឆ្នេរតាបារាំងក្នុងស្រុកស្ទឹងហាវចូលទៅទឹកជ្រៅវិញ
-
ព័ត៌មាន7 days agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
ព័ត៌មាន1 week agoកម្ពុជា និងព្រុយណេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើកិច្ចសហប្រតិបត្តិការទេសចរណ៍