ព័ត៌មាន
រដ្ឋមន្រ្តីកសិកម្ម វាយតម្លៃខ្ពស់ ដល់ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន ពង្រីកវិនិយោគវិស័យកសិកម្មកម្ពុជា
នារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយប្រតិភូ ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន(US-ASEAN Business Council) ដឹកនាំដោយលោក Jack Myint និងតំណាងក្រុមហ៊ុនធំៗជាសមាជិក ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងកាលានុវត្តភាពវិនិយោគក្នុងវិស័យកសិកម្មកម្ពុជា។
ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ដល់ប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន ចំពោះចំណាប់អារម្មណ៍បោះទុន និងពង្រីកការវិនិយោគបន្ថែមក្នុងប្រទេសកម្ពុជា ជាពិសេសលើវិស័យកសិកម្ម។
ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីគោលនយោបាយអាទិភាពទី៥ និងទី៦ ក្នុងការកសាងសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំនៅទូទាំងប្រទេស ដើម្បីជួយលើកស្ទួយបច្ចេកទេសកសិកម្ម កាត់បន្ថយចំណាយថ្លៃដើម និងជួយបង្កើនគុណភាពនិងបរិមាណផលិតកម្ម ដើម្បីធ្វើឱ្យវិស័យកសិកម្មកម្ពុជាមានភាពប្រកួតប្រជែង ហើយអាចឆ្លើយតបនឹងតម្រូវការនិងស្តង់ដារខ្ពស់របស់ទីផ្សារធំៗដូចជាអាមេរិក។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្ដែងនូវសុទិដ្ឋិនិយម និងគូសបញ្ជាក់ថា កម្ពុជាត្រៀមរួចជាស្រេចក្នុងការស្វាគមន៍ បង្កើនភាពជឿជាក់ និងកសាងទំនុកចិត្តដល់វិនិយោគិនអាម៉េរិក ក្នុងការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ស្តែងចេញជាការរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី កម្ពុជា-សហរដ្ឋអាម៉េរិក ជំរុញវិស័យធុរកិច្ច និងផ្តល់ផលចំណេញទៅវិញទៅមកនៃប្រទេសទាំងពីរ៕







-
ព័ត៌មាន2 days agoសមាគមគីមីកម្ពុជា ត្រៀមបង្កើតក្លឹបគីមីនៅតាមវិទ្យាល័យនានា ដើម្បីជួយបង្រៀនសិស្សបន្ថែម
-
ព័ត៌មាន3 days ago សម្ដេចតេជោ ហ៊ុន សែន រម្លឹក បកស្រាយប្រវត្តិ និងអ្នកនិពន្ធពិត នៃចម្រៀង “ឱ! ភ្នំពេញអើយ”
-
ព័ត៌មាន1 week agoនគរបាលរាជធានី នឹងចាប់ផ្តើមចុះរឹតបន្តឹងច្បាប់ចរាចរណ៍តាមរយៈការអប់រំ ដោយមិនផាកពិន័យ នៅថ្ងៃទី០១ ធ្នូខាងមុខ
-
ព័ត៌មាន3 days agoរដ្ឋបាលខេត្តកំពង់ឆ្នាំង ស្នើអង្គភាពនានាចូលរួមទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ
-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បទបញ្ជាបន្ទាន់ឲ្យសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបឲ្យអស់នូវមុខសញ្ញាក្រុមក្មេងទំនើង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
-
ព័ត៌មាន3 days agoថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលទស្សនាស្វែងយល់ពីសមុច្ច័យក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង
-
ព័ត៌មាន3 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ «ការលើកស្ទួយធុរកិច្ចស្រ្តីនឹងជំរុញឱ្យសេដ្ឋកិច្ចជាតិកើនឡើង»
-
ព័ត៌មាន1 week agoឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញចូលជួបសម្តែងការគួរសមចំពោះប្រធានរដ្ឋ និងជាអគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ នៅទីក្រុងវៀងចន្ទន៍