ព័ត៌មាន
មេត្រីភាពរវាងខេត្តហ៊្វូជៀន ប្រទេសចិន និងរាជធានីភ្នំពេញ នឹងជំរុញទំហំការវិនិយោគនៅភ្នំពេញកាន់តែមានកម្រិតធំជាងមុន
ភ្នំពេញ ៖ តាមរយៈនៃចងសម្ព័ន្ធមេត្រីភាពជាមួយគ្នាកាលពីឆ្នាំ២០២១មក រវាងខេត្តហ៊្វូជៀន ប្រទេសចិន និងរាជធានីភ្នំពេញ នឹងជំរុញទំហំការវិនិយោគនៅភ្នំពេញឱ្យកាន់តែមានកម្រិតធំជាងមុនបន្ថែមទៀត។
ខេត្តហ៊្វូជៀននៃសាធារណៈរដ្ឋប្រជាមានិតចិន និងរាជធានីភ្នំពេញ ជាខេត្ត-រាជធានី ដែលបានចងសម្ព័ន្ធមេត្រីភាពជាមួយគ្នាកាលពីឆ្នាំ២០២១ នឹងគ្រោងបង្កើតការិយាល័យពាណិជ្ជកម្មមួយនៅរាជធានីភ្នំពេញ ដើម្បីជំរុញទំហំនៃការវិនិយោគនៅភ្នំពេញឱ្យកាន់តែមានកម្រិតធំជាងមុនបន្ថែមទៀត បើទោះបីខេត្តហ៊្វូជៀន បានវិនិយោគទុនច្រើនរួចមកហើយនៅរាជធានីភ្នំពេញក៏ដោយនោះ។
នេះជាការបង្ហាញឱ្យឃើញក្នុងជំនួបសម្ដែងការគួរសម នារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ រវាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ហ្វាង ឈុន ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ជនជាតិចិន នៅបរទេស កិច្ចការបរទេស ជនជាតិភាគតិច និងសាសនានៃសភាប្រជាជនខេត្តហ៊្វូជៀន នៅសាលារាជធានីភ្នំពេញ។
ក្នុងជំនួបនោះ ឯកឧត្តម ឃួង ស្រេង បានលើកឡើងពីស្ថានភាព និងភូមិសាស្ត្ររបស់រាជធានីភ្នំពេញ ដែលរាជធានីមួយនេះ ត្រូវបានពង្រីកជាច្រើនដង។ រាជធានីភ្នំពេញមានរោងចក្រវាយនភ័ណ្ឌជាច្រើន មានកម្មករ កម្មការិនី បម្រើនៅក្នុងរោងចក្រប្រមាណ៦០ម៉ឺននាក់។ នៅថ្ងៃអនាគត រាជធានីភ្នំពេញនឹងងាយស្រួលក្នុងការដឹកជញ្ជូនទំនិញចេញ ចូល ដោយកម្ពុជាបានកំពុងជីកព្រែកហ្វូណនតេជោ ដែលទំនិញទាំងនោះនឹងត្រូវដឹកជញ្ជូនតាមផ្លូវទឹកនាពេលខាងមុខ។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា រាជធានីភ្នំពេញ ជាទីតាំងមួយយ៉ាងល្អប្រសើរបំផុលើការវិនិយោគ ទៅលើរោងចក្រវាយនភ័ណ្ឌ ដោយសារនៅរាជធានីភ្នំពេញ មានកម្លាំងពលកម្មច្រើន មិនចាញ់នៅតាមបណ្ដាខេត្ត ពោលគឺប្រជាពលរដ្ឋដែលមានអាយុ ៣៥ ឆ្នាំចុះ មានប្រមាណជា៦០% ដែលជាកម្លាំងពលកម្មយ៉ាងសំខាន់បំរើលើវិស័យនេះ។ដូច្នេះឯកឧត្ដមស្នើសុំឱ្យខេត្តហ៊្វូជៀន បន្តការវិនិយោគនៅរាជធានីភ្នំពេញឱ្យកាន់តែច្រើនបន្ថែមទៀត។ សំរាប់រាជធានីភ្នំពេញការវិនិយោគក្នុងទំហំទឹកប្រាក់ចំនួន៥លានដុល្លារ គឺរដ្ឋបាលរាជធានីភ្នំពេញមានសិទ្ធិសម្រេចក្នុងការវិនិយោគនេះ។
ជាការឆ្លើយតបឯកឧត្តម ហ្វាង ឈុន ក៏បានលើកឡើងពីស្ថានភាពភូមិសាស្ត្ររបស់ខេត្តហ៊្វូជៀន ផងដែរ ដោយឯកឧត្តមបញ្ជាក់ថា ខេត្តហ៊្វូជៀន គឺជាខេត្តមួយនៅជាប់នឹងមាត់សមុទ្រវែងជាងគេ ដែលមានផ្ទៃដីទំហំ១២.៤គីឡូម៉ែត្រការ៉េ មានទីក្រុងចំនួន៩ មានប្រជាពលរដ្ឋចំនួន៤២លាននាក់។សម្រាប់ GDP ខេត្ត នៅក្នុងឆ្នាំ២០២៤មានទំហំទឹកប្រាក់ប្រមាណ៥៧០០ប៊ីលានយន់ ឬស្មើនឹង៩០០ប៊ីលានដុល្លារ។ ក្នុងប្រជាពលរដ្ឋម្នាក់មាន GDP ប្រហែល៤.៨ម៉ឺនយន់ ឬស្មើនឹង៨០០០ដុល្លារសហរដ្ឋអាមេរិក។
ឯកឧត្តម ហ្វាង ឈុន បានបន្តថា ក្នុងរយៈពេល៨ខែនេះ ខេត្តហ៊្វូជៀនបាននាំទំនិញចូលមកកម្ពុជាចំនួន៦ពាន់លានយន់ កើនឡើង២៣% បើកធៀបនិងឆ្នាំ២០២៤។ ខេត្តហ៊្វូជៀន គឺជាខេត្តមួយដែលឯកឧត្តមប្រធានាធិបតីចិន ស៊ី ជិងពីង ធ្លាប់ធ្វើជាថ្នាក់ដឹកនាំខេត្តនេះដែរ ហើយខេត្តហ៊្វូជៀន ក៏ជាខេត្តដែលផលិត និងនាំរថយន្តអគ្គិសនីចេញទៅលក់នៅក្រៅប្រទេសជាច្រើន។
ឯកឧត្តម ហ្វាង ឈុន បានមានប្រសាសន៍ថា ប្រតិភូដែលអញ្ជើញមកនេះ ក៏ជាអ្នកវិនិយោគនៅរាជធានីភ្នំពេញផងដែរ ដូច្នេះឯកឧត្ដមជំរុញឱ្យវិនិយោគគិនទាំងអស់បន្តការផ្សព្វផ្សាយនិងគៀងគរអ្នកវិនិយោគទុននៅខេត្តហ៊្វូជៀន ឱ្យមកវិនិយោគនៅរាជធានីភ្នំពេញឱ្យកាន់តែច្រើនបន្ថែមទៀត។
ឯកឧត្ដមបញ្ជាក់ថា ជនជាតិចិននៅទីក្រុងហ៊្វូជៀនបានមកអ្វើជំនួញនៅកម្ពុជា មានប្រមាណជាង២០ម៉ឺននាក់ ស្មើនឹងជាង១០០ក្រុមហ៊ុន។ ដើម្បីជំរុញឱ្យការវិនិយោគកាន់តែប្រសើរឡើងថែមទៀត រាជធានីភ្នំពេញ និងខេត្តហ៊្វូជៀន បានឯកភាពគ្នាក្នុងបង្កើតឱ្យមានការិយាល័យពាណិជ្ជកម្មមួយនៅរាជធានីភ្នំពេញនាពេលខាងមុខនេះ៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា








-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន3 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច