ព័ត៌មាន
កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសហគមន៍នវានុវត្តន៍ និងគោលនយោបាយអាស៊ីឆ្នាំ២០២៥ ផ្តោតលើអភិបាលកិច្ចបច្ចេកវិទ្យាឆ្លាតវៃដែលកំពុងរីកចម្រើន
ភ្នំពេញ៖ កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសហគមន៍នវានុវត្តន៍ និងគោលនយោបាយអាស៊ី (ASIP) លើកទី១៥ ត្រូវបានរៀបចំឡើងនៅសាកលវិទ្យាល័យ CamTech ដោយប្រមូលផ្តុំអ្នកជំនាញអន្តរជាតិ អ្នកដឹកនាំឧស្សាហកម្ម អ្នករៀបចំគោលនយោបាយ និងអ្នកស្រាវជ្រាវមកពី១១ប្រទេស តំណាង២២សាកលវិទ្យាល័យ មកជួបជុំគ្នាដើម្បីស្វែងយល់ពីអភិបាលកិច្ច និងបច្ច័យមកលើសង្គមនៃបច្ចេកវិទ្យាឆ្លាតវៃដែលកំពុងរីកលូតលាស់ ។
ក្នុងកម្មវិធីបើកសន្និសីទ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ លោកសាស្រ្តាចារ្យ ឃៀង សុធី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យខេមតិច បានលើកឡើងថា សន្និសីទសន្និសីទអន្តរជាតិ ASIP ផ្តោតសំខាន់លើអភិបាលកិច្ចនៃបច្ចេកវិទ្យាវៃឆ្លាត ក្រោមវេទិការពិភាក្សាពីគោលនយោបាយនវានុវត្តន៍ និងការផ្លាស់ប្តូរបច្ចេកវិទ្យា ហើយប្រធានបទក្នុងឆ្នាំនេះ គឺស្វែងរកដំណោះស្រាយបញ្ហាប្រឈមជាសាកលក្នុងការប្រើប្រាស់ និងគ្រប់គ្រងបញ្ញាសិប្បនិមិត្ត (AI) រ៉ូបូត ស្វ័យប្រវត្តិកម្ម និងប្រព័ន្ធឌីជីថលប្រកបដោយទំនួលខុសត្រូវ ដើម្បីធានាដល់ដំណើរការនវានុវត្តន៍ ភ្ជាប់ទៅនឹងក្រមសីលធម៌ ពិចារណាដល់បញ្ហាសង្គម និងការដាក់នូវការអនុវត្តគោលការណ៍ជាដើម ។
លោកសាស្ត្រាចារ្យ បានបង្ហាញក្តីសង្ឃឹមថា ការពិភាក្សាពីសំណាក់សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និស្សិតនេះនឹងទទួលបាននូវលទ្ធផលល្អ រួមមានការពង្រឹងនូវកិច្ចសហប្រតិបត្តិការនៃការស្រាវជ្រាវ តាក់តែងគោលនយោបាយដែលផ្តោតលើអភិបាលកិច្ច បញ្ញាសិប្បនិម្មិត(AI)ប្រកបដោយក្រមសីលធម៌ ពង្រីកការស្រាវជ្រាវ និងប្រែក្លាយប្រទេសកម្ពុជាឲ្យក្លាយអ្នកដឹកនាំនវានុវត្តន៍ក្នុងតំបន់។
ក្នុងឱកាសនោះ ឯកឧត្តម ហែម វណ្ឌឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់លើការគ្រប់គ្រងបច្ចេកវិទ្យាប្រកបដោយភាពឆ្លាតវៃ និងការទទួលខុសត្រូវរួមគ្នា ខណៈបច្ចេកវិទ្យាថ្មីៗ ដូចជាបញ្ញាសិប្បនិម្មិត រ៉ូបូត Quantum Computing និងបច្ចេកវិទ្យាខាងជីវសាស្រ្ត កំពុងមានសន្ទុះរីកចម្រើនខ្លាំង ។
ឯកឧត្តមបន្តថា “វាមិនមែនជារឿងដែលថា តើបច្ចេកវិទ្យាទាំងនេះ នឹងកំណត់អនាគតរបស់យើង ឬអត់នោះទេ ។ សំណួរពិតប្រាកដគឺថា តើយើងនឹងដឹកនាំការអភិវឌ្ឍបច្ចេកវិទ្យាទាំងនេះយ៉ាងណា ប្រកបដោយភាពឆ្លាតវៃ និងមានទំនួលខុសត្រូវ ដើម្បីបម្រើគោលដៅបង្កើនវឌ្ឍនភាពសម្រាប់មនុស្សជាតិ” ។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ តាមរយៈផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍២០៣០ និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការវិនិយោគលើមូលធនមនុស្ស និងសមត្ថភាពផ្នែក STEM ហើយត្រូវតម្រង់ទិសការវិនិយោគ របស់កាន់តែស៊ីជម្រៅ លើការអភិវឌ្ឍមូលធនមនុស្ស ខណៈ សាកលវិទ្យាល័យមិនអាចធ្វើការងារនេះតែឯងបានទេ ដូច្នេះ កិច្ចសហការរវាងរដ្ឋាភិបាល វិស័យសិក្សាស្រាវជ្រាវ ឧស្សាហកម្ម និងដៃគូក្នុងតំបន់ពិតជាចាំបាច់។
លោកបណ្ឌិតKO Young Joo ជាប្រធានសង្គមអាស៊ីសម្រាប់នវានុវត្តន៍ និងគោលនយោបាយ បានឲ្យដឹងថា សន្និសីទ ASIP ដែលកំពុងប្រារព្ធនៅក្នុងប្រទេសកម្ពុជាឆ្នាំនេះ ពិតជាមានអត្ថន័យ និងអនុញ្ញាតឲ្យពួកយើងទទួលបាននូវបទពិសោធន៍ នៃកំណើនបច្ចេកវិទ្យានវានុវត្តន៍ និងវិវត្តន៍គោលនយោបាយបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ព្រមទាំងលើកតម្កើន និងជំរុញឲ្យមានការផ្លាស់ប្តូរ នៃគោលនយោបាយផ្សេងៗ នៅក្នុងហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យអប់រំប្រកបដោយគុណភាព និងធនធានមនុស្ស។
លោកបានគូសបញ្ជាក់ថា នេះមិនត្រឹមតែជាសន្និសីទអប់រំប៉ុណ្ណោះទេ តែជាជួបជុំរវាងអ្នកស្រាវជ្រាវ សហគ្រិន អ្នកបង្កើតគោលនយោបាយ និងនិស្សិតក្នុងការផ្លាស់ប្តូរគំនិត ដើម្បីទប់ស្កាត់បញ្ហាប្រឈមមុខនានាលើផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ដែលកំពុងដាក់ប្រើប្រាស់ជាទូទៅដូចជាAI រ៉ូបូត និងវិស័យផ្សេងទៀត។ បេសកម្មនេះមានភាពច្បាស់លាស់ គឺព្យាយាមអភិវឌ្ឍន៍បច្ចេកវិទ្យា និងវិទ្យាសាស្ត្រទំាងនេះប្រកបដោយចីរភាព ផ្តល់ការអភិវឌ្ឍមួយដ៏រីកចម្រើន និងភាពល្អប្រសើរសម្រាប់អនាគតមនុស្សជាតិ ៕ អត្ថបទ បាន សុខរិទ្ធិ










-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន3 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច