ព័ត៌មាន
ការធ្វើជំរឿននៅតាមសាលារៀននឹងអនុវត្តចាប់ពីថ្ងៃទី១៦ខែធ្នូខាងមុខ ដោយផ្ដើមដំបូងនៅខណ្ឌដូនពេញ
ក្រុមការងារជំនាញនៃក្រសួងមុខងារសាធារណៈ បានកំណត់យកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ សម្រាប់ការចុះអនុវត្តការងារជំរឿននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ។ ការអនុវត្តដំបូង នឹងធ្វើឡើងនៅគ្រឹះស្ថានសាធារណៈ ក្នុងភូមិសាស្ត្រខណ្ឌ ដូនពេញ រាជធានីភ្នំពេញ។
ដើម្បីជំរុញបន្ថែមការអនុវត្តវិធានការគន្លឹះវិស័យអប់រំ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ រាជរដ្ឋាភិបាល បានដាក់ចេញនូវការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធនៅគ្រឹះស្ថានសិក្សាសាធារណៈ ចាប់ពីកម្រិត មត្តេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ។ យុទ្ធនាការជំរឿនមន្ត្រីសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ នឹងចាប់ផ្តើមនៅមូលដ្ឋានរាជធានីភ្នំពេញ ហើយនឹងត្រូវបន្តតាមបណ្តាខេត្តនានាទូទាំងប្រទេស។
នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ថោ សេដ្ឋាណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះជំរឿននៅតាមគ្រឹះស្ថានសិក្សាសាធារណៈនៅភូមិសាស្ត្រខណ្ឌដូនពេញនៃរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារត្រៀមឆ្ពោះទៅកាន់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមភូមិសាស្ត្រខណ្ឌដូនពេញ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅវិទ្យាស្ថានជាតិអប់រំ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រុមការងារចុះជំរឿនមន្ត្រីជាក់ស្តែង តំណាងក្រសួងអប់រំ យុវជន និងកីឡា ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ និងប្រធានការិយាល័យអប់រំ យុវជន និងកីឡា ព្រមទាំងនាយក នាយិកាសាលា។
ឯកឧត្តមប្រធានក្រុមការងារ បានកោតសរសើរដល់ក្រុមការងារដែលបានយកចិត្តទុកដាក់បំផុត និងសហការការងារយ៉ាងស្អិតរមួត ព្រមទាំងបានបញ្ចូលទិន្នន័យរួចរាល់ជាស្រេច ក្នុងការចូលរួមការធ្វើជំរឿនមន្ត្រីជាក់ស្តែងតាមពេលកំណត់។ ទន្ទឹមនេះ ឯកឧត្តមក៏បានបញ្ជាក់ថា ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ចាប់ផ្តើមក្នុងភូមិសាស្ត្ររដ្ឋបាលខណ្ឌដូនពេញ នឹងមានការអញ្ជើញជាសហធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥។
សូមជម្រាបថា ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ក្នុងភូមិសាស្ត្ររដ្ឋបាលខណ្ឌដូនពេញ នឹងជ្រើសរើសយកវិទ្យាល័យមកអនុវត្ត។ ដោយស្ថានភាពភូមិសាស្ត្រសាលានៅក្នុងខណ្ឌ មានទីតាំងជិតៗគ្នា ដូច្នេះគណៈកម្មការចុះធ្វើជំរឿន បានសម្រេចកំណត់យកទីតាំងរួមមួយសម្រាប់ធ្វើជំរឿន ដើម្បីកុំឱ្យប៉ះពាល់ដល់ការបង្រៀនសិស្សផងដែរ។
គោលដៅនៃការធ្វើជំរឿនមន្ត្រីជាក់ស្តែងនេះ គឹដើម្បីទទួលបានទិន្នន័យជាក់លាក់ មានការឯកភាពគ្នា និងប្រើប្រាស់រួមគ្នា៕ អត្ថបទ៖ គឹម ហុក















-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន6 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន5 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ