Connect with us

ព័ត៌មាន

កម្ពុជាប្រាប់ពិភពលោកថា គ្រាប់មីនដែលទាហានថៃជាន់ជារឿយៗ គឺស្ថិតនៅលើទឹកដីកម្ពុជា ដែលសល់ពីសម័យសង្រ្គាម

នៅចំពោះមុខនៃកិច្ចប្រជុំរដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នំា២០២៥ នេះ ឯកអគ្គរាជទូត ឯកឧត្តម អ៊ិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំនៅការិយាល័យអង្គការសហប្រជាជាតិ បានលើក ឡើងថា គ្រប់មីនដែលទាហានថៃបានជាន់បណ្តាលឲ្យរងរបួសជារឿយៗនោះ គឺកើតឡើងលើទឹកដីកម្ពុជាដែលសល់ពីសម័យសង្រ្គាមពុំមែនគ្រាប់មីនថ្មីដូចការចោទប្រកាន់ម្តងហើយម្តងទៀតរបស់ភាគីថៃនោះ ឡើយ។

តាមរយៈបទអន្តរាគមន៍ នៃកិច្ចប្រជុំខាងលើនេះឯកឧត្តម អ៊ិន តារា បានបញ្ជាក់ថាគ្រាប់មីនបានបង្កើតនូវការចងចាំជាប្រវត្តិសាស្រ្តជាតិ និងជះឥទ្ធិពលទៅលើបទពិសោធន៍ ជំនឿសីលធម៌ និងការយល់ដឹងថាច្បាប់មនុស្សធម៌ដើរតួនាទីជាស្ថាបត្យកម្ម ដែលផ្តល់ការការពាររឹងមាំយូរអង្វែង មិនមែនជាឧបករណ៍ដែលបម្រើដល់ការកេងចំណេញនយោបាយនោះទេ។ ឈរលើមូលដ្ឋាននេះកម្ពុជាបានឆ្លើយតបប្រកបដោយស្មារតីហ្មត់ចត់ និងសុចរិតភាព ទៅនឹងការព្រួយបារម្ភទាំងឡាយដែលទាក់ទងនឹងការអនុលោមតាមច្បាប់ រួមទំាងការចោទប្រកាន់របស់ថៃអំពីការ ដាក់មីនថ្មីនេះផងដែរ។

ឯកឧត្តម តំណាងអចិន្រ្តៃយ៍កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា«ឧប្បត្តិហេតុ ដែលត្រូវបានចោទប្រកាន់នោះ ជាក់ស្តែងបានកើតឡើងនៅក្នុងទឹកដីកម្ពុជា ដូចបានកំណត់នៅក្នុង ផែនទីដែលរៀបចំឡើងក្រុមសន្ធិសញ្ញា១៩០៤ និងឆ្នាំ១៩០៧ និងត្រូវបានទទួលស្គាល់នៅក្នុងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០។ ភស្តុតាងដែលថៃអះអាងថា មានគឺជាការលើកឡើងជាឯក តោភាគីទាំងស្រុង ហើយត្រូវបានរៀបចំឡើងដោយមិនអនុញ្ញាតឲ្យកម្ពុជា ឬអ្នកជំនាញអព្យាក្រឹតចូលទៅ កាន់ទីតាំងនោះទេ។ ភាពមិនច្បាស់លាស់បែបនេះមិនស្របទៅនឹងស្តង់ដារដែលអាចទុកចិត្តបានតាម ផ្នែកវិទ្យាសាស្រ្ត ឬកិច្ចសហប្រតិបត្តិការដោយសុឆន្ទៈឡើយ ហើយការអះអាងដោយមិនទទួលយកការ ពិនិត្យឯករាជ្យ មិនអាចបង្កើតជាមូលដ្ឋានក្នុងការចោទប្រកាន់អំពីការមិនគោរពច្បាប់ ក្រោមអនុសញ្ញានេះ បានទេ»។

ទាក់ទងនឹងបញ្ហាគ្រាប់មីននេះដែរ ឯកឧត្តម អ៊ិន តារា ក៏បានប្រាប់ទៅអង្គប្រជុំផងដែរថា កម្ពុជា ពុំបានឆ្លើយតបដោយការប៉ាន់ស្មាននោះទេ ប៉ុន្តែដោយមានភាពច្បាស់លាស់ និងដោយមានភស្តុតាងត្រឹម ត្រូវដោយថែមទាំងបានប្រាប់ទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិរួចហើយដែរ។ នេះជាការ បញ្ជាក់សារជាថ្មីនូវកំណត់ត្រាដ៏រឹងមាំរបស់កម្ពុជាក្នុងនាមជារដ្ឋភាគី ដែលមានគោលការណ៍និងប្រកបដោយភាពស្ថាបនា និងកិច្ចសហប្រតិបត្តិការ។

ជាមួយគ្នានោះដែរ ឯកឧត្តមតំណាងអចិន្រ្តៃយ៍កម្ពុជា ក៏បានលើកឡើងដែរថា ការចោទប្រកាន់ ឬការធ្វើនយោបាយភាវូបនីយកម្មរបស់ភាគីថៃបែបនេះ គឺប៉ះពាល់ដល់សុច្ចរិតភាពនៃមាត្រា៨ បំផ្លាញទំ នុកចិត្តលើគ្នាទៅវិញទៅមក ដែលជាកត្តាសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការរវាងរដ្ឋភាគី និងបង្កជាហានិ ភ័យក្នុងការផ្លាស់ប្តូររបបច្បាប់មនុស្សធម៌ទៅជាវេទិកាសម្រាប់ការរៀបចំបំភ្លៃជាយុទ្ធសាស្រ្តផងដែរ។បញ្ហា នេះប្រសិនបើមិនត្រួតពិនិត្យឲ្យបានត្រឹមត្រូវទេ បញ្ហានេះវានឹងធ្វើឲ្យអនុសញ្ញានេះមានការចុះខ្សោយ សម្រាប់រដ្ឋភាគីទាំងអស់ ហើយនឹងធ្វើការឲ្យប៉ះពាល់ដល់ភាពមិនលំអៀង ភាពស្របច្បាប់ និងលក្ខណៈ មនុស្សធម៌ផងដែរ។

ឯកឧត្តម អ៊ិន តារា បានបន្ថែមទៀតថា ការអនុវត្តបញ្ច្រាស់បែបនេះមិនត្រឹមតែលារចាកពីលំដាប់ លំដោយផ្លូវច្បាប់ ដែលបានកំណត់ដោយអនុសញ្ញាប៉ុណ្ណោះទេ ប៉ុន្តែបានប្រែក្លាយការស៊ើបអង្កេត ដោយ ផ្អែកលើការពិតទៅជាការប្រឈមមុខដាក់គ្នាវិញ ហើយនេះជាការរំលោភបំពានលើដំណើរការ ដែលអ្នក រៀបចំសេចក្តីព្រាងអនុសញ្ញាព្យាយាមការពារ។ យ៉ាងណាក៏ដោយកម្ពុជាសូមធ្វើការបដិសេធចំពោះការប្រើប្រាស់ខុសមាត្រាបែបនេះ៕អត្ថបទបាន ចក់

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia