ព័ត៌មាន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញបើកការបោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា នៅភ្នំគិរីរម្យ
កំពង់ស្ពឺ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជានៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញបើកព្រឹត្តិការណ៍បោះជំរំ ឆ្នាំ២០២៥ របស់សមាគមកាយឫទ្ធិនារីកម្ពុជា នៅទីតាំងលម្ហែគិរីរម្យរីសត ស្ថិតក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសុម-គិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង” ។
ក្នុងឱកាសនោះលោកជំទាវបណ្ឌិត មានប្រសាសន៍ថា ការបោះជំរំនេះ គឺជាការផ្ដល់ការអប់រំដល់កុមារ ដល់យុវតី នូវការអប់រំបែបចលត ការបង្រៀននូវអ្វីដែលមិនបានរៀននៅក្នុងសាលា ការរៀនអនុវត្តជាក់ស្ដែងនៅក្នុងជីវិត ហើយក៏ជាការផ្ដល់ឱកាសដល់អ្នកចូលរួម បានរៀនពីការទទួលខុសត្រូវ ចេះដោះស្រាយបញ្ហាដោយខ្លួនឯង ចេះបង្កើតទំនាក់ទំនង និងសាមគ្គីភាព ចេះស្គាល់ និងដោះស្រាយជម្លោះ ឬឧបសគ្គ ជំនះការភ័យខ្លាច ធ្វើការងារជាក្រុម ធ្វើលំហាត់កាយ និងលំហាត់ផ្លូវចិត្ត ព្រមទាំងរៀនស្គាល់ និងផ្ដល់តម្លៃនៃការអភិរក្សបរិស្ថាន ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្ថែមថា គោលបំណងនៃកម្មវិធីបោះជំរំនេះ ដើម្បីផ្ដល់នូវភាពសប្បាយរីករាយ ចំណេះដឹងថ្មីៗ ដែលមានលក្ខណៈជាការអប់រំប្រព័ន្ធ ក្រៅប្រព័ន្ធដល់កុមារី យុវតីកម្ពុជា ជាពិសេសគឺការផ្ដល់ឱកាសដល់សមាជិការសកម្មមក ពីគ្រប់រាជធានីខេត្តទាំងអស់ ឲ្យបានស្គាល់គ្នា បង្កើតភាពស្និទ្ធស្នាល និងផ្លាស់ប្ដូរបទពិសោធន៍នៃការស្នាក់នៅជុំគ្នាក្នុងរយៈពេលខ្លី ។
លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា សម្រាប់កម្មវិធី និងសកម្មភាពផ្សេងៗ ដែលព្រឹត្តិការណ៍រៀបចំ គឺមានអត្ថប្រយោជន៍ទាំងអស់ សម្រាប់កុមារី និងយុវតីដែលបានចូលរួម ហើយក៏ផ្ដាំផ្ញើទៅកាន់ប្អូនៗ ដែលបានចូលរួមទាំងអស់ ខិតខំអនុវត្តតាមគោលការណ៍បោះជំរំ ដើម្បីឲ្យពិធីប្រព្រឹត្តិទៅដោយរលូន និងជោគជ័យ ។
ក្រុមយុវតីជាសមាជិកកាយឫទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប លើកឡើងថា ពួកគេបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការចូលរួមព្រឹត្តិការណ៍ដ៏ពិសេសនេះ ជាមួយនឹងការរំពឹង និងជឿជាក់ថានឹងទទួលបានបទពិសោធន៍ និងចំណេះដឹងថ្មីៗ ពីកម្មវិធីនេះ ។
ពួកគេបានចាត់ទុកកម្មវិធីនេះ ពិតជាបានលើកទឹកចិត្ត និងជំរុញឲ្យកុមារី យុវតីកម្ពុជា មានភាពក្លាហាន និងរឹងមាំ ក្នុងខណៈពេលរស់នៅឆ្ងាយពីគ្រួសារ ប៉ុន្តែមានថ្នាក់ដឹកនាំ និងបងស្រីៗ រួមទាំងមិត្តភក្តិបានផ្ដល់កម្លាំងចិត្ត និងផ្ដល់ភាពកក់ក្ដៅ ទើបធ្វើឲ្យពួកគេមានសុវត្ថិភាព ហើយប្ដេជ្ញាចូលរួមកម្មវិធីនេះឲ្យបានចប់ និងអនុវត្តទៅតាមគោលការណ៍ជំរំឲ្យបានខ្ជាប់ខ្ជួន ។
លោកស្រី ឆូវ ផល្លី អគ្គស្នងការរងសមាគមកាយឫទ្ធិនារីកម្ពុជា បានឲ្យដឹងថា ព្រឹត្តិការណ៍បោះជំរំរយៈពេល ៣ថ្ងៃនេះ មានកម្មវិធីដូចជា ការប្រុងពាលី, ពិធីបើក, កម្មវិធីចែករំលែកបទពិសោធន៍ និងឆ្លុះបញ្ចាំង, លំហាត់ប្រាណ យោហ្កា សមាធិ និងការដឹងគុណ, ការបែងចែកក្រុម ទៅដើរព្រៃទៅដល់វាលទន្សាយ, កម្មវិធី Free Being Me, សកម្មភាពចម្អិននំ ឬបង្អែមប្រចាំខេត្តនីមួយៗ, បទបង្ហាញពីអត្ថន័យភ្លើងគប់, ដំណើរការនៃពិធីដុតភ្លើងគប់ និងដំណើរការពិធី, ចម្រៀងភ្លើងគប់ និងកម្មវិធីដំកង់, ចម្រៀងភ្លើងគប់, ដុតដំឡូងញ៉ាំជុំគ្នា, សម្អាតបរិស្ថាន ៕ អត្ថបទ បាន សុខរិទ្ធិ








-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន6 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន5 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ