ព័ត៌មាន
សម្តេចធិបតី៖ ច្រកព្រំដែនអន្តរជាតិម៉ឺនជ័យនឹងប្រែក្លាយតំបន់ព្រំដែនកម្ពុជា និងវៀតណាមទៅជាព្រំដែនសន្តិភាព និងលំហូរពាណិជ្ជកម្ម
សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការសម្ពោធដាក់ឲ្យប្រើប្រាស់នូវច្រកព្រំដែនអន្តរជាតិម៉ឺនជ័យ ខេត្តព្រៃវែង ជាប់នឹងខេត្តតៃនិញរបស់វៀតណាមនាពេលនេះ គឺបង្ហាញពីទំនាក់ទំនាក់ដ៏ល្អរវាងកម្ពុជា និងវៀតណាម ក្នុងការប្រែក្លាយតំបន់ព្រំដែនប្រទេសទាំងពីរ ទៅជាព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ជាពិសេសជំរុញទៅលើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
ថ្លែងនៅក្នុងឱកាសសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ក្នុងខេត្តព្រៃវែង នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា គូសបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមនឹងកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀត ហើយប្រជាជនប្រទេសទាំងពីរនឹងកាន់មានភាពស្និទ្ធស្នាលនឹងគ្នា ក្រោយបើកច្រកព្រំដែនអន្តរជាតិម៉ឺនជ័យនាថ្ងៃនេះ ហើយជាមួយគ្នានេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់រដ្ឋបាលខេត្តព្រៃវែង និងខេត្តតៃនិញរបស់ វៀតណាមបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ដើម្បីគុណប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរ។
ថ្លែងនៅក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការច្រកព្រំដែនម៉ឺនជ័យនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម បានលើកឡើង ដូចគ្នាថា ការបើកច្រកព្រំដែនអន្តរជាតិនេះឡើង គឺដើម្បីជួយជំរុញបន្ថែមនូវទំហំនៃការដោះដូរនូវពាណិជ្ជ កម្មរបស់ប្រទេសកម្ពុជា និងវៀតណាមឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។
សូមបញ្ជាក់ថា ច្រកព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតនៅភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នៅទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិតឹនណាម ស្ថិតនៅភូមិតឹនណាម ឃុំតាំងប៊ិន ស្រុកតាំងបៀង ខេត្តតៃនិញរបស់វៀតណាម។ ច្រកទ្វាព្រំដែននេះ ត្រូវបានតភ្ជាប់ពីផ្លូវជាតិលេខ៨ តាមផ្លូវលេខ៨៨ ជាប្រភេទផ្លូវអ៊ុតកៅស៊ូAC មានប្រវែង៥,៦២០ម៉ែត្រ និងទទឹង១០ម៉ែត្រ ដែលបានសាងសង់នៅឆ្នាំ២០១១ និងជួសជុលឡើងវិញនៅឆ្នាំ២០២៥៕ អត្ថបទ៖ បាន ចក់














-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន6 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន5 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ