ព័ត៌មាន
ព្រឹទ្ធសភាកម្ពុជាថ្កោលទោសចំពោះការឈ្លានពានយោធាខុសច្បាប់ និងគួរស្អប់ខ្ពើមរបស់ប្រទេសថៃ រំលោភលើដែនដីអធិបតេយ្យរបស់កម្ពុជា
ភ្នំពេញ៖ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានសម្តែងនូវការស្អប់ខ្ពើម និងថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការប្រើប្រាស់កម្លាំងដោយខុសច្បាប់ ដែលបានកើតមានឡើងនៅថ្ងៃនេះដោយអំពើឈ្លានពាន របស់កងកម្លាំងប្រដាប់អាវុធនៃព្រះរាជាណាចក្រថៃ រំលោភលើដែនដីអធិបតេយ្យរបស់កម្ពុជា។ ទង្វើ ឈ្លានពាននេះ ជាការរំលោភបំពានធ្ងន់ធ្ងរ និងកាន់តែកើនឡើង ប្រព្រឹត្តទៅក្រោមលេសប្រឌិត គ្មាន មូលដ្ឋានពិតប្រាកដ ដែលជាការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។
សកម្មភាពឈ្លានពានរបស់ថៃបានកើតមានឡើងនៅចំណុចជាច្រើនតាមបណ្តោយព្រំដែនរវាង រដ្ឋទាំងពីរ ដែលត្រូវបានទទួលស្គាល់ ជាអន្តរជាតិ នៅក្នុងតំបន់ស្ថិតនៅក្រោមអធិបតេយ្យភាពរបស់កម្ពុជា ដោយមិនអាចប្រកែកបាន ស្របតាមសន្ធិសញ្ញាបារាំង-សៀមឆ្នាំ ១៩០៤ និង ១៩០៧ ផែនទី ឧបសម្ព័ន្ធទី១ និងការបកស្រាយជាផ្លូវការដោយតុលាការយុត្តិធម៌អន្តរជាតិ ដែលទាំងអស់នេះបាន បញ្ជាក់រួមគ្នាអំពីអធិបតេយ្យរបស់កម្ពុជាលើតំបន់អស់ទាំងនេះ។
សកម្មភាពរបស់ថៃនេះ គឺជាការរំលោភបំពានយ៉ាងគឃ្លីន និងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ជាពិសេស មាត្រា២(៤) នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលហាមឃាត់យ៉ាងច្បាស់លាស់មិនឱ្យមានការគំរាម កំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដី ឬឯករាជ្យនយោបាយរបស់រដ្ឋណាមួយឡើយ។ ការជ្រៀតចូលដោយចេតនា និងដោយប្រដាប់អាវុធចូលក្នុងទឹកដីកម្ពុជា ជាការរំលោភបំពានលើ កាតព្វកិច្ចរបស់ថៃក្រោមអនុស្សរណៈនៃការយោគយល់ឆ្នាំ ២០០០ ស្តីពីការវាស់វែង និងកំណត់ព្រំដែន គោក, សេចក្តីប្រកាសរួមទីក្រុងកូឡាឡាំពួរចុះថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥, ធម្មនុញ្ញអាស៊ាន, និង សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ផងដែរ។
សកម្មភាពយោធាឈ្លានពានជាឯកតោភាគីបែបនេះ ធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងសន្តិសុខ ក្នុងតំបន់ និងជាការបដិសេធការប្តេជ្ញាចិត្តជាឧឡារិករបស់ថៃដែលបានធ្វើឡើងដោយសេរី ក្នុងក្របខ័ណ្ឌ ទ្វេភាគី និងពហុភាគី ។ ទង្វើអស់ទាំងនេះធ្វើឱ្យខូចខាតដល់គោលការណ៍សំខាន់ៗនៃការរួមរស់ដោយ សន្តិសហវិជ្ជមាន ការគោរពគ្នាទៅវិញទៅមក និងការគោរពខ្សែព្រំដែនទទួលស្គាល់ជាអន្តរជាតិ ដែល ជាគោលការណ៍មូលដ្ឋានគ្រឹះនៃសាមគ្គីភាពអាស៊ាន និងសណ្តាប់ធ្នាប់ច្បាប់អន្តរជាតិ។
ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់ជាថ្មីថា នៅគ្រប់ពេលវេលា កងយោធពលខេមរ ភូមិន្ទតែងតែគោរពបទឈប់បាញ់ ស្ថិតនៅតែក្នុងទឹកដីកម្ពុជា អនុវត្តការអត់ធ្មត់ខ្ពស់បំផុត និងចៀសវាងសកម្មភាពតបតវាយបក។ កម្ពុជាបានគោរពយ៉ាងខ្ជាប់ខ្ជួននូវកាតព្វកិច្ចអន្តរជាតិទាំងឡាយរបស់ខ្លួន និងអំពាវនាវឱ្យប្រទេសថៃបញ្ឈប់សកម្មភាពឈ្លានពានទាំងអស់ជាបន្ទាន់ និងវិលត្រឡប់ទៅរកការ អនុវត្តពេញលេញនូវកិច្ចព្រមព្រៀងគ្រប់គ្រងព្រំដែន ទ្វេភាគី និងតំបន់ ។
ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវដល់រដ្ឋសមាជិកអាស៊ាន អង្គការសហប្រជា ជាតិ និងសហគមន៍អន្តរជាតិ យកចិត្តទុកដាក់ចំពោះការរំលោភបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរនេះ និងជំរុញប្រទេសថៃឱ្យគោរពគោលការណ៍នៃអធិបតេយ្យ បូរណភាពទឹកដី និងការដោះស្រាយជម្លោះ ដោយសន្តិវិធី។
ព្រឹទ្ធសភាសូមអះអាងឱឡារិកជាថ្មី អំពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ព្រះរាជាណាចក្រកម្ពុជា ចំពោះសន្តិភាព និងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយអនុលោមយ៉ាងហ្នឹងម៉ាត់តាមធម្មនុញ្ញ អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសកម្ពុជាមិនអាច ហើយ នឹងមិនអត់ឱនចំពោះការរំលោភបំពានលើអធិបតេយ្យរបស់ខ្លួនជាបន្តបន្ទាប់នោះឡើយ។ អាស្រ័យ ហេតុនេះ ព្រះរាជាណាចក្រកម្ពុជារក្សាសិទ្ធិទាំងអស់របស់ខ្លួនយ៉ាងច្បាស់លាស់ក្រោមច្បាប់អន្តរជាតិ រួមទាំងសិទ្ធិការពារខ្លួនដែលមិនអាចកាត់ផ្តាច់បាន ប្រសិនបើប្រទេសថៃនៅតែបន្តសកម្មភាពខុសច្បាប់ និងបង្កហេតុរបស់ខ្លួន។ ព្រះរាជាណាចក្រកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការចាត់វិធានការការទូត ច្បាប់ និងវិធានការ សមស្របផ្សេងទៀតចាំបាច់ទាំងអស់ ដើម្បីការពារបូរណភាពទឹកដី ការពារប្រជាជន និងលើកតម្កើង កិត្តិយស និងអធិបតេយ្យជាតិ៕


-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន6 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន5 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ