ព័ត៌មាន
ការបញ្រ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិជន ជាការជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា
ភ្នំពេញ ៖ អគ្គនាយកបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ ចាត់ទុកការបញ្រ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន គឺជា កាតព្វកិច្ចអាទិភាព និងចាំបាច់ ដើម្បីបញ្រ្ជាបការយល់ដឹងដល់ប្រជាជនតាមមូលដ្ឋាន និងគ្រប់វិស័យពាក់ព័ន្ធ ដែលជាកតាលីករជួយ ជំរុញ និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។
លោក ឡាយ សុខហេង អគ្គនាយកបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងសិក្ខាសាលា ស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន” នៅស្រុកក្រគរ ខេត្តពោធិសាត់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ នេះថា ការទទួល បានសេវាហិរញ្ញវត្ថុផ្លូវការប្រកបដោយតម្លាភាព និងក្រមសីលធម៌ បានផ្តល់នូវគុណតម្លៃយ៉ាងសំខាន់សម្រាប់អ្នកប្រើប្រាស់។ ទន្ទឹមនេះ ការពង្រីកវិសាលភាពនៃសេវាហិរញ្ញវត្ថុ ការពង្រឹងគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ភាពងាយស្រួល និងរហ័សទាន់ចិត្ត និងកាត់បន្ថយ តម្លៃប្រតិបត្តិការ តាមរយៈថ្នាលឌីជីថល គឺបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជា។
លោក បន្តថា បច្ចុប្បន្នកម្ចីខុសច្បាប់បាននិងកំពុងរាតត្បាតនៅកម្ពុជា ដែលនាំឱ្យប្រជាពលរដ្ឋរងការជំពាក់បំណុលលើសលប់ និងបង្កផលអវិជ្ជមានដល់មូលដ្ឋាននិងសង្គម និងការចុះផ្សាយនៅតាមបណ្តាញសង្គម ដែលនាំឱ្យយល់ច្រឡំដល់គ្រឹះស្ថានហិរញ្ញវត្ថុ ស្របច្បាប់។ ដោយចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅមានកម្រិត លើសពីនេះទៅទៀត ប្រជាពលរដ្ឋអាចប្រឈមមុខនឹងការគំរាមកំហែង គៀបសង្កត់ គ្រោះថ្នាក់ ឬតាមរូបភាពផ្សេងៗ ដើម្បីបង្ខំឱ្យសងប្រាក់ដើម ការប្រាក់ និងប្រាក់ពិន័យខុសគោលការណ៍ ជាងនេះទ្រព្យ សម្បត្តិអាចត្រូវបានរឹបអូស ដោយពុំឆ្លងកាត់ការសម្រេចពីតុលាការជាដើម។
លោក ឡាយ សុខហេង សង្កត់ធ្ងន់ថា កម្ចីក្រៅខុសច្បាប់កំពុងតែរាតត្បាតមកលើប្រជាពលរដ្ឋតាមតំបន់មូលដ្ឋាន, ដូច្នេះការ បញ្រ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន គឺជាកាតព្វកិច្ចអទិភាពនិងចាំបាច់ ដែលធនាគារជាតិនៃកម្ពុជា បាននិង កំពុងអនុវត្ត ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា ដើម្បីបញ្រ្ជាបការយល់ដឹងនេះដល់ប្រជាជនតាមមូលដ្ឋាន និង គ្រប់វិស័យពាក់ព័ន្ធ ដែលជាកាត្តាលីករជួយជំរុញ និងលើកកម្ពស់បិរយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។
លោក លីវ សេងហ៊ីមអភិបាល នៃគណៈអភិបាលស្រុកក្រគរ លើកឡើងផងដែរថា តាមរយៈគោលនយោបាយដែលបានដាក់ ចេញកន្លងមក ស្រុកក្រគរ បានទទួលនូវភាពចម្រើនគួរឱ្យកត់សំគាល់ ជាក់ស្តែងបច្ចុប្បន្ននេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលធ្វើ ការនៅក្នុងស្រុកក្រគរ បានចូលរួមចំណែកគាំទ្រដល់ការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុផ្លូវការរួម មាន សេវាឥណ្ឌទាន សន្សំ និងទូទាត់ ជូនប្រជាពលរដ្ឋ និងក្រុមហ៊ុន សហគ្រាសនៅគ្រប់ទីកន្លែងក្នុងស្រុក ដើម្បីធានាបាននូវ និរន្តរភាពប្រើប្រាស់សេវា ហិរញ្ញវត្ថុផ្លូវការ និងការអភិវឌ្ឍន៍ ។ ចំណែកការបញ្ជ្រាបចំណេះដឹងហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន ក្នុង សិក្ខាសាលានាពេលនេះ ពិតជាមានសារៈសំខាន់ ដែលអាចធ្វើឱ្យអ្នកប្រើប្រាស់បានយល់ដឹង និងប្រើជាប្រយោជន៍នៅក្នុងការរស់នៅ ប្រចាំថ្ងៃ ក៏ដូចជាទទួលបាននូវការគាំពារតាមផ្លូវច្បាប់ពីស្ថាប័នរដ្ឋ៕
អត្ថបទ៖ សុន រ៉ាឌី









-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន6 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន5 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ