ព័ត៌មាន
ត្រឹមថ្ងៃទី៩ ខែធ្នូនេះជនភៀសសឹកកើនឡើងដល់ជាង៥ម៉ឺននាក់ដោយសារការឈ្លានពានរបស់យោធាថៃ
គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ កម្ពុជា មានជនស៊ីវិលបានស្លាប់បាត់បង់ជីវិតចំនួន ៧នាក់ រងរបួស ២០នាក់ និងមានជនភៀសសឹកបានកើនឡើងដល់ ១៦ ៥៦៨ គ្រួសារ សរុបប្រជាពលរដ្ឋ មានចំនួន ៥៤ ៥៥០នាក់ ដោយសារការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ។
គិតមកដល់ម៉ោង១១ ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ អំពើឈ្លានពានរបស់ភាគីថៃលើដែនអធិបតេយ្យកម្ពុជា ដែល ផ្តើមឡើងជាថ្មីទៀតចាប់ពីថ្ងៃទី៧ ខែធ្នូមកនោះ បានបណ្តាលឱ្យប៉ះពាល់យ៉ាងខ្លាំងដល់តំបន់ស៊ីវិល ជាច្រើន កន្លែង ប្រជាពលរដ្ឋខ្មែរស្លាប់ របួស បង្ខំចិត្តជម្លៀស បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ វត្តអារាម សម្បត្តិវប្បធម៌ បេតិកភណ្ឌមនុស្សជាតិ និងបង្អាក់សេវាសាធារណៈជាមូលដ្ឋាននានា។
ក្នុងនោះ មានប្រជាពលរដ្ឋ ស្លាប់ចំនួន៧នាក់ ក្នុងនោះ១នាក់នៅខេត្តព្រះវិហារ ៣នាក់ នៅខេត្តឧត្តរមានជ័យ និង៣នាក់ទៀតនៅខេត្តបន្ទាយមានជ័យ។ ចំណែកពលរដ្ឋរងរបួសធ្ងន់ និងស្រាលសរុបគិតមកដល់ពេលនេះ មានប្រមាណ២០នាក់ ដែលភាគច្រើនកំពុងសង្គ្រោះបន្ទាន់ដោយក្រុមគ្រូពេទ្យខេត្ត និងបញ្ជូនមកសង្គ្រោះបន្តនៅរាជធានីភ្នំពេញ។
ករណីភៀសសឹក៖នៅខេត្តព្រះវិហារ មានប្រជាពលរដ្ឋភៀសសឹកចេញពីឃុំចំនួន៦ នៃស្រុក ជាំក្សាន្ត សរុប៣៥៦២ គ្រួសារ ស្មើនឹងមនុស្ស ១៣ ០៥៦ នាក់ បានមកស្នាក់នៅទីតាំងសុវត្ថិភាពរៀបចំដោយ អាជ្ញាធរចំនួន៨កន្លែង។ នៅខេត្តឧត្តរមានជ័យ មានប្រជាពលរដ្ឋ ៤០២៨ គ្រួសារ ស្មើនឹងមនុស្ស ១២ ៩៩៦ នាក់ បានជម្លៀសទៅកាន់ទីតាំងសុវត្ថិភាពចំនួន៦កន្លែង និងនៅខេត្តបន្ទាយមានជ័យ មានប្រជាពលរដ្ឋ ចំនួន៤.៥៦២ គ្រួសារ ស្នើនឹងមនុស្ស ១៣៦៨៦ នាក់បានជម្លៀសទៅកាន់តំបន់សុវត្ថិភាព និងតាមផ្ទះសំបែងសាច់ញាតិ។ ខេត្តពោធិ៍សាត់ មានចំនួន ៩០០ គ្រួសារ ស្នើនឹង ៣៧៣៦ នាក់ និង ខេត្តសៀមរាបចំនួន ៣៤៥០គ្រួសារ ស្នើនឹង ១១០៧៦នាក់។
ករណីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបង្អាក់សេវាសាធារណៈជាមូលដ្ឋាន៖ ប្រតិបត្តិការ យោធាគ្រប់ទម្រង់របស់ថៃ បានធ្វើឱ្យផ្ទះសំបែងពលរដ្ឋខ្មែរ អគារក្រុមហ៊ុនឯកជន សាលារៀន និងផ្លូវ សាធារណៈត្រូវបំផ្លាញជាច្រើនកន្លែង ដោយសារគ្រាប់ផ្លោង និងគ្រាប់ទម្លាក់ពីយន្តហោះF16។ មានសាលារៀនដល់ទៅ២៣៨ លើ ២៦០ទីតាំង ក្នុងខេត្តឧត្តរមានជ័យបានបិទ និងផ្អាកការសិក្សាទាំងស្រុង ខណៈសាលារៀននៅក្នុងក្រុង និងស្រុកជាប់ព្រំដែនក្នុងខេត្តព្រះវិហារ និងបន្ទាយមានជ័យ ស្ទើរទាំងស្រុងក៏បានបិទ និងផ្អាកជាបណ្តោះអាសន្នដែរ បន្ទាប់ពីកុមារតូចៗរាប់ពាន់នាក់បានជម្លៀសទៅកាន់ទីតាំង សុវត្ថិភាពជាមួយក្រុមគ្រួសារ។
ចំពោះការជម្លៀសជនជាប់ឃុំជាបន្ទាន់៖នៅយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ រដ្ឋបាលខេត្តឧត្តរមានជ័យ និងរដ្ឋបាលខេត្ត សៀមរាប ធ្វើប្រតិបត្តិការជម្លៀសជនជាប់ឃុំ សរុបចំនួន១.០៦៦នាក់ (ស្រី៦៧នាក់) ពីពន្ធនាគារខេត្ត ឧត្តរមានជ័យ ដែលរងហានិភ័យខ្ពស់ដោយសារការទម្លាក់គ្រាប់ និងគ្រាប់ផ្លោងរបស់ថៃ ទៅឃុំបន្តនៅ ពន្ធនាគារខេត្តសៀមរាប៕

-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន3 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច