ព័ត៌មាន
ខេត្តបាត់ដំបងនឹងរៀបចំព្រឹត្តិការណ៍នៃការបរិច្ចាគឈាមស្ម័គ្រចិត្តនៅថ្ងៃស្អែកចាប់ពីម៉ោង៩ព្រឹកតទៅ
បាត់ដំបង៖ស.ស.យ.ក.ខេត្តបាត់ដំបង សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង មន្ទីរសុខាភិបាលខេត្ត និងមជ្ឈមណ្ឌលផ្តល់ឈាមខេត្តបាត់ដំបង នឹងរៀបចំព្រឹត្តិការណ៍នៃការបរិច្ចាគឈាមស្ម័គ្រចិត្ត ក្រោមប្រធានបទ៖ “អ្នកជួរក្រោយ រួមគ្នាសង្គ្រោះអ្នកជួរមុខ ក្នុងគោលបំណងដើម្បីជាកម្លាំងចិត្តជួយដល់វីរៈកងទ័ពជួរមុខ និងប្រជាជននៅតាមព្រំដែន ក៏ដូចជាការរួមចំណែកក្នុងការថែរក្សាការពារបូរណភាពទឹកដីកម្ពុជាយើងប្រយុទ្ធ នឹងសត្រូវឈ្លានពាន។
តាមរយៈសេចក្តីជូនដំណឹងនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង បានអំពាវនាវដល់សមាជិក សមាជិកា ស.ស.យ.ក.ខេត្ត គ្រឹះស្ថានសិក្សា មន្ទីរវិស័យ និង សាធារណជនទាំងអស់នៅក្នុងខេត្តបាត់ដំបងអាចរួមចំណែកតាមរយៈការបរិច្ចាគឈាមដោយស្ម័គ្រចិត្តចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង៩៖០០នាទីព្រឹក រហូតដល់ម៉ោង ១៦៖០០នាទីរសៀល តទៅ នៅស្នាក់ការ ស.ស.យ.ក.ខេត្តបាត់ដំបង ស្ថិតនៅផ្លូវពោធិ៍វង្ស ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ស.ស.យ.ក.ខេត្តបាត់ដំបង សង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា ស.ស.យ.ក.ខេត្ត គ្រឹះស្ថានសិក្សា មន្ទីរវិស័យ និងសាធារណជនទាំងអស់ នឹងអញ្ជើញមកបរិច្ចាគ ឈាមតាមការស្ម័គ្រចិត្តឱ្យបានច្រើនកុះករ ដើម្បីបង្ហាញពីការពួតដៃគ្នាក្នុងស្មារតីស្នេហាជាតិ សាមគ្គីឯកភាពជាតិ ជាធ្លុងតែមួយខ្មែរតែមួយ៕


-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន3 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច