ព័ត៌មាន
កម្ពុជាចាត់ទុកការបាញ់ប្រហាររបស់ទាហានថៃលើប្រាសាទបុរាណខ្មែរ គឺជាទង្វើអសីលធម៌ ប្រមាថមើលងាយទៅសក្ការៈនៃមនុស្សជាតិ
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានចាត់ទុកការបាញ់ប្រហាររបស់ទាហានថៃមកលើប្រាសាទបុរាណខ្មែរយ៉ាងឃោឃៅនោះគឺជាទង្វើអសីលធម៌ ប្រមាថមើលងាយកន្លែងសក្ការៈបូជានៃមនុស្សជាតិ មួយវិញទៀតការបន្តបាញ់ផ្លោងរបស់ថៃមកលើកម្ពុជាគឺជាការបំពាននូវធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិជាដើម។

ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ស្តីពីបច្ចុប្បន្នភាព នៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ទាក់ទងនឹងករណីកងទ័ពថៃបាញ់ប្រហារមកលើកងទ័ពកម្ពុជា និងជនស៊ីវិលកម្ពុជា នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ លោកជំទាវម៉ាលី សុជាតា បានថ្លែងថាការប្រើប្រាស់អាវុធធុនធ្ងន់ និងការដាក់ពង្រាយយោធាយ៉ាងច្រើនលើសលប់ ដើម្បីទន្រ្ទានយកទឹកដីកម្ពុជា គឺជាការរំលោភបំពានយ៉ាងច្បាស់ក្រឡែត នៃបំពាននូវធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។
អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ បានញ្ជាក់បន្ថែមទៀតថា ការបន្តបាញ់ប្រហាររបស់ទាហានថៃយ៉ាងឃោឃៅមកលើកម្ពុជា គឺជាទង្វើអសីលធម៌ ដែលបានបង្ហាញពីការប្រមាថមើលងាយដល់វប្បធម៌ អរីយធម៌ និងជាទីសក្ការៈបូជាដែលជាមរតករបស់មនុស្សជាតិ ជាពិសេសគឺជាមរតកវប្បធម៌ ដែលដូនតាខ្មែរបានកសាងបន្សល់ទុក ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជារូបនេះ បានបន្ថែមទៀតថា ទង្វើដោយគ្មានទទួលខុសត្រូវរបស់ទាហានឈ្លានពានថៃដាក់មកលើកម្ពុជាប៉ុន្មានថ្ងៃមកនេះ គឺមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុតមិនត្រឹមតែសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់មូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិផងដែរ។
នៅក្នុងសន្និសីទសារព័ត៌មាននេះដែរ លោកជំទាវម៉ាលី សុជាតា ក៏បានឲ្យដឹងផងដែរថា រហូតដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ភាគីថៃបានបន្តរំលោភបំពានដោយធ្វើការបាញ់ប្រហារមកលើកម្ពុជាយ៉ាងព្រៃផ្សៃតាំងពីព្រឹកម៉ោង៥នៅតំបន់មួយចំនួននៃខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារ, និងខេត្តបន្ទាយមានជ័យ ខណៈមកដល់ពេលវេលាម៉ោងជាង៩ព្រឹកនេះ ទាហានឈ្លានពានថៃនៅតែបន្តបើកការបាញ់ប្រហារនៅឡើយ។ យ៉ាងណាក៏ដោយវីរៈកងទ័ពកម្ពុជា បានឈរជើងយ៉ាងរឹងមាំរបស់ខ្លួន ដើម្បីការពារនូវបូរណភាព ទឹកដីរបស់កម្ពុជាយ៉ាងអង់អាចបំផុត ហើយមួយវិញទៀតការបាញ់ឆ្លើយតបចំពោះយោធាកម្ពុជា គឺបាញ់ទៅលើតែមូលដ្ឋានកងទ័ពឈ្លានពានប៉ុណ្ណោះ មិនបាញ់សំដៅប្រហារលើជនស៊ីវិលនោះឡើយ៕ អត្ថបទ បាន ចក់
-
PR NEWS2 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន2 days agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoអភិបាលខេត្តកណ្ដាលណែនាំគ្រប់សាលារៀន ទាំងរដ្ឋ និងឯកជនទូទាំងខេត្តមិនត្រូវលុបឈ្មោះសិស្សជាដាច់ខាត
-
ព័ត៌មាន1 week agoតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមជួបសំណេះសំណាល និងជូនអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ
-
ព័ត៌មាន1 week agoមន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ AIPACODD នៅប្រទេសឥណ្ឌូណេស៊ី
-
ព័ត៌មាន1 week agoមន្រ្ដីជលផល និងពលរដ្ឋជួយត្រីបាឡែន១ក្បាលនៅខាងមុខឆ្នេរតាបារាំងក្នុងស្រុកស្ទឹងហាវចូលទៅទឹកជ្រៅវិញ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
ព័ត៌មាន1 week agoកម្ពុជា និងព្រុយណេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើកិច្ចសហប្រតិបត្តិការទេសចរណ៍