ព័ត៌មាន
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា «មានតែការរួបរួមមួយទេ ដែលធ្វើឲ្យយើងរឹងមាំ និងការពារប្រទេសយើងបាន»
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំអំណោយ សម្រាប់យកទៅប្រគល់ជូនវីរកងទ័ព និងបងប្អូនជនភៀសសឹក ចំនួន៧ខេត្ត ដែលមានការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងថៃ។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តាមរយៈBTV ព័ត៌មាន នាល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បានលើកឡើងថា អំណោយដែលកំពុងរៀបចំនេះ គឺបានមកពីកម្មវិធីរាត្រីចងចាំលើកទី៦ និងមូលនិធិវប្បធម៌គាំទ្រដល់វីរកងទ័ព និងជនភៀសសឹក ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅសាលាមធ្យមវិចិត្រសិល្បៈ ដើម្បីកៀរគរថវិកាជួយឧបត្ថម្ភដល់បងប្អូនជនភៀសសឹកកម្ពុជា ដែលរងគ្រោះដោយសារសង្រ្គាមឈ្លានពានទឹកដីពីយោធាថៃ នៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ។ ហើយក្នុងមូលនិធិវប្បធម៌គាំទ្រដល់វីរកងទ័ព និងជនភៀសសឹក យើងក៏ទទួលការចូលរួមឧបត្ថម្ភអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសប្បុរសជនក្នុង និងក្រៅប្រទេស សិស្ស-និស្សិត សិល្បករ-សិល្បការិនី ទាំងក្នុង និងក្រៅប្រព័ន្ធ។
ជាការកត់សម្គាល់របស់លោកជំទាវរដ្ឋមន្រី្ត គឺទីណាក៏ដោយដែលមានខ្មែរ នៅក្នុងប្រទេស ឬក្រៅប្រទេស បានធ្វើចលនាយ៉ាងពេញទំហឹង ដើម្បីទប់ស្កាត់ ឆ្លើយតបនូវការរំលោភបំពាន ថែរក្សានូវអធិបតេយ្យភាពរបស់ជាតិយើង រក្សាជនជាតិយើងឲ្យមានភាពខ្ពង់ខ្ពស់ ដែលដូនតាយើងបន្សល់ទុកមក ដែលជាភារកិច្ចរបស់យើងគ្រប់គ្នា។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា មានការសោកស្តាយ កាលដែលពួកយើងធ្លាប់បានឆ្លងកាត់សង្រ្គាមពីជំនាន់មុន។ ហើយយើងក៏មិនដែលគិតថាក្មេងជំនាន់ក្រោយបានជួបសង្រ្គាមជាលើកទី២នេះទេ។ ហើយសន្តិភាព ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺយកបានមកដោយកម្រ ប្រឹងប្រែង បូជាកម្លាំងកាយ កម្លាំងចិត្ត សាច់ឈាម បានទទួលនូវរស់ជាតិសន្តិភាព។ ហើយឥលូវនេះទាំងអស់គ្នាបានដឹងហើយថា តម្លៃនៃសន្តិភាព មានន័យយ៉ាងដូចម្តេច។ ដូច្នេះនៅពេលដែលឃើញក្មេងៗរត់គេចពីសង្រ្គាម នៅពេលដែលគេផ្លោងចូលមក យើងសោកស្តាយមែនទែន ដោយហេតុថាសន្តិភាពត្រូវបានបំផ្លាញ ដោយសារចលនាជាតិនិយមជ្រុល ដោយសារការប៉ុនប៉ងរំលោភឈ្លានពាននូវអធិបតេយ្យភាពរបស់ប្រទេសមួយ។ ដូច្នេះសុំឲ្យក្មេងៗជំនាន់ក្រោយចងចាំ ហើយប្រឹងប្រែងរៀនសូត្រនៅគ្រប់ទីកន្លែង ហើយប្រឹងប្រែងនូវអ្វីដែលខ្លួនឯងអាចធ្វើបាន ដើម្បីយុទ្ធជន ដើម្បីជនភៀសសឹក ហើយដើម្បីខ្មែរទាំងអស់។
ជាចុងក្រោយក្នុងនាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសប្បុរសជនក្នុង និងក្រៅប្រទេស សិស្ស-និស្សិត សិល្បករ-សិល្បការិនី ទាំងក្នុង និងក្រៅប្រព័ន្ធ ដែលបានចូលរួមបរិច្ចាគទាំងសម្ភារៈ ថវិកាគ្រឿងឧបភោគបរិភោគ ក្នុងកម្មវិធី «រាត្រីចងចាំលើកទី៦ និងមូលនិធិវប្បធម៌គាំទ្រដល់វីរកងទ័ព និងជនភៀសសឹក»។ សមានចិត្តដ៏ប្រពៃថ្លៃថ្លានេះ បានបង្ហាញឱ្យឃើញ ពីការរួបរួមសាមគ្គីគ្នា ក្នុងស្មារតីខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ និងជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជួយ ដល់វីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក៕អត្ថបទ រដ្ឋា












-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន7 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន3 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ