Connect with us

ព័ត៌មាន

ក្រសួងការពារជាតិ៖ ម៉ោង១០:២៨នាទី យោធាថៃបានបាញ់ផ្លោង ២៦គ្រាប់ ចូល​ភូមិ​សាស្ត្រ​ឃុំ​សំពៅលូន ក្នុងនោះក៏មានគ្រាប់បានផ្លោង​ចូលវត្តចាន់ដែងផងដែរ

នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជា ជម្រាប​ជូន​នូវ​ស្ថាន​ការណ៍​នៅ​តាម​បន្ទាត់​ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃនៅ​តែ​បន្ត​ធ្វើ​សកម្ម​ភាព​បាញ់​ប្រហារ​ចូល​ទី​តាំង​ប្រជាជន​ស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តឃុំ​សំពៅ​លូន​ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ក្រសួងការពារជាតិបានបញ្ជាក់ថា នៅវេលាម៉ោង ១០និង២៨នាទី យោធាថៃ​បាន​បាញ់​ផ្លោង​ចំនួន ​២៦គ្រាប់ចូលភូមិសាស្ត្រឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្នុង​នោះ​ក៏​មាន​គ្រាប់​បាន​ផ្លោង​ចូលវត្តចាន់ដែងផងដែរ។

សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ។

កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia