ព័ត៌មាន
សហជីព និងកម្មករជឿជាក់ថា រាជរដ្ឋាភិបាលនឹងបន្តដឹកនាំប្រទេសកម្ពុជា មានសុខសុវត្ថិភាព សន្តិភាព
ក្នុងឱកាស ខួបទី៤៧ នៃថ្ងៃជម្នះ៧មករា ឆ្នាំ២០២៦នេះ សហជីព និងកម្មករជឿជាក់ថា រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងបន្តដឹកនាំប្រទេសជាតិ មានសុខសុវត្ថិភាព សន្តិភាព និងការអភិវឌ្ឍរីកចម្រើនទៅមុខ ហើយផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
អ្នកស្រី ភុំ ចិន្តា ពលរដ្ឋរស់នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ បច្ចុប្បន្នជាកម្មការិនីរោងចក្រកាត់សម្លៀកបំពាក់ បានឱ្យ ប៊ីធីវី ដឹងថា ទោះបីជាកើតមិនទាន់ ៧មករា ១៩៧៩ និងមិនបានឆ្លងកាត់រឿងរ៉ាវជាក់ស្តែង ប៉ុន្តែអ្វីដែលអ្នកស្រីបានដឹង គឺតាមរយៈជីដូនជីតា និងឪពុកម្តាយ និងតាមឯកសារផ្សេងៗ គឺពិបាកខ្លាំងណាស់ ដែលមិនអាចបំភ្លេចបានអំពើភាពឃោរឃៅ សោកនាដកម្ម ដែលបានកើតឡើងចំពោះប្រទេសជាតិ និងប្រជាជនទាំងមូលក្នុងរបបប្រល័យពូជសាសន៍នេះ។ អ្នកស្រីលើកឡើងថា ទោះបីជាកើតមិនទាន់សម័យនោះពិតមែន ប៉ុន្តែតាមរយៈរូបភាពនៃបញ្ហាព្រំដែនរវាងកម្ពុជា-ថៃសព្វថ្ងៃនេះ ក៏បានមើលឃើញពីទុក្ខលំបាករបស់ថ្នាក់ដឹកនាំ ក៏ដូចជាការតតាំងរបស់វីរកងទ័ព និងការរស់យ៉ាងវេទនាជាដើមរបស់ជនភៀសសឹកមកពីគ្រប់ទិសទី។
ជាមួយគ្នានេះ កម្មការិនី ស៊ឺន ស្រីតូច បាននិយាយដោយភាពជឿជាក់ និងសង្ឃឹមថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នឹងនៅតែបន្តដឹកនាំប្រទេសឱ្យមានសុវត្ថិភាព សន្តិភាព ដែលធ្វើឱ្យប្រទេសកម្ពុជាមានសិទ្ធិសេរីភាព មានការរស់នៅ មានការហូបចុក មានការងារធ្វើជាប្រចាំនិងប្រាក់ចំណូលទៀងទាត់ ជាពិសេសបានរស់នៅក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានលើកឡើង ក្រោយឆ្លងកាត់ពីភាពដ៏ជូរចត់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ពិតជាមិនចង់ជួប ចង់ឃើញទៀតទេ និងស្អប់ណាស់ពាក្យថា “សង្រ្គាម” មាន៧មករា ឆ្នាំ៧៩ ទើបមានអ្វីៗដូចសព្វថ្ងៃនេះ។ លោកបានបន្តថា អ្វីដែលលោកចង់បាន គឺសុខសន្តិភាពដែលកើតចេញពីការតស៊ូរបស់វីរជនខ្មែរដ៏អង់អាចក្លាហាន។ លោកបានអំពាវនាវសហគមន៍អន្តរជាតិ ជួយអន្តរាគមន៍ប្រទេសកម្ពុជាឱ្យទទួលបានសុខសន្តិភាពពេញលេញឡើងវិញ ខណៈដែលក្រុមយោធាថៃ បន្តការឈ្លានពានដែនអធិបតេយ្យភាពមកលើកម្ពុជា។
សូមបញ្ជាក់ថា តាមរយៈសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសរំឭកខួបលើកទី៤៧ នៃទិវាជ័យជម្នះ៧មករា នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះ បានថ្លែងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការខិតខំដើម្បីសម្រេចនូវគោលដៅចម្បង គឺការបញ្ចប់ទុក្ខវេទនារបស់ប្រជាជន ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងបន្តដើរលើមាគ៌ាឆ្ពោះទៅរកសន្តិភាព ដំណោះស្រាយប្រកបដោយយុត្តិធម៌ និងចីរកាល៕អត្ថបទ៖ ឈិត បូរ៉ាវី







-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន3 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច