ព័ត៌មាន
រដ្ឋមន្រ្តីទេសចរណ៍ គាំទ្រអង្គការសមាគមរៀបចំជំនួបធុរៈកិច្ចប្រចាំខែ ដោះស្រាយបញ្ហាប្រឈមជាមួយគ្នា
ក្នុងពិធីជំនួបធុរៈកិច្ចសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា ឆ្នាំ២០២៥ និងដាក់ផែនការបន្តអនុវត្តក្នុងឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងការអបអរសាទរ និងពេញចិត្តខ្លាំង ខណៈចាប់ពីខែនេះតទៅអង្គការសមាគម និងប្រតិបត្តិករទេសចរណ៍នានាទៀត បានបង្ហាញការប្តេជ្ញាចិត្តរួមសាមគ្គីគ្នា រៀបចំជំនួបធុរកិច្ចរៀងរាល់ខែ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុងវិស័យទេសចរណ៍ និងការជំរុញកំណើនទេសចរអន្តរជាតិមកកម្ពុជា។
ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ ថ្លែងថា ជំនួបធុរកិច្ច សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា ឆ្នាំ២០២៥នេះ គឺមានបំណងសំខាន់ពង្រឹងនិងពង្រីកបណ្តាញធុរកិច្ច ផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកនូវបច្ចុប្បន្នភាពថ្មីៗអំពីការវិវត្តនៃវិស័យទេសចរណ៍ក្នុងតំបន់ និងសកលលោក ហើយតាមរយៈជំនួបនេះនឹងប្រែក្លាយបញ្ហាប្រឈមជាកាលានុវត្តដើម្បីបន្តជំរុញកំណើននៅក្នុងវិស័យទេសចរណ៍ និងរក្សានូវភាពប្រកួតប្រជែងខ្ពស់ក្នុងតំបន់ ប្រកបដោយភាពជឿជាក់ ច្នៃប្រឌិត បត់បែនឱ្យទាន់សភាពការណ៍ និងមានភាពប្រយ័ត្នប្រយែងខ្ពស់។
លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា PATACC ថ្លែងថា សម្រាប់សមាគមទេសចរណ៍អាស៊ីប៉ាហ្វិក គឺបាននិងកំពុងបំពេញបេសកកម្មអនុវត្តការងារផ្តោតសំខាន់លើការផ្សព្វផ្សាយទីផ្សារគោលដៅទេសចរណ៍ ការបណ្តុះបណ្តុលជំនាញទេសចរណ៍ និងការតស៊ូមតិក្នុងវិស័យទេសចរណ៍ ហើយតាមរយៈការតាំងចិត្តរៀបចំឲ្យមានជំនួបធុរកិច្ចប្រចាំខែ សមាគម នឹងជំរុញប្រែក្លាយកម្ពុជា ឲ្យជាទីផ្សារទេសចរណ៍ឯករាជ្យ កាត់បន្ថយការពឹងអាស្រ័យទីផ្សារពីប្រទេសនានា។
សូមបញ្ជាក់ថា ជំនួបធុរកិច្ចសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា ឆ្នាំ២០២៥ និងដាក់ផែនការបន្តអនុវត្តក្នុងឆ្នាំ២០២៦ ដែលប្រារព្វនៅភោជនីយដ្ឋានយីសាង ទួលគោគ ល្ងាចថ្ងៃទី៩ ខែមករានេះ គឺមានការចូលរួម ថ្នាក់ដឹកនាំ សហប្រធានក្រុមការងារផ្នែកទេសចរណ៍ ក្រុម “ខ”, ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា,តំណាងធនាគារជាតិនៃកម្ពុជា, តំណាងសមាគមសណ្ឋាគារ, សមាគមភោជនីយដ្ឋាន, សមាគមមគ្គុទ្ទេសក៍ទេសចរណ៍, សមាគមសហគ្រិនវ័យក្មេង, និងតំណាងក្រុមហ៊ុនអាកាសចរណ៍ជាតិ មន្ត្រីជំនាញ និង ប្រតិបត្តិករទេសចរណ៍ជាច្រើនក្រុមហ៊ុនទៀត។អត្ថបទ ស៊ុម សុខជា








-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
-
ព័ត៌មាន6 days agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង