ព័ត៌មាន
ផលិតកម្មសត្វក្នុងស្រុករបស់កម្ពុជា កំពុងរីកចម្រើន ឆ្លើយតបទៅនឹងតម្រូវការទីផ្សារបានគ្រប់គ្រាន់
ផលិតកម្មសត្វនៅកម្ពុជា បាននិងកំពុងវិវត្តន៍រីកច្រើនយ៉ាងខ្លាំង ស្របពេលការចិញ្ចឹមសត្វបានកំពុងកើតឡើងយ៉ាងផុលផុស ជាលក្ខណៈគ្រួសារ និងការចិញ្ចឹមបែបឧស្សាហកម្មទំទើប ដោយបានឆ្លើយតបទៅតាមតម្រូវការទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់ ជំនួសការនាំចូលស្ទើរ ទាំងស្រុង ជាពិសេសសាច់ជ្រូក មាន់ និងទាជាដើម។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា ថ្លែងលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV ស្តីពីការចិញ្ចឹមសត្វ ផលិតកម្មសត្វ និងការផ្គត់ផ្គង់សាច់សម្រាប់តម្រូវការក្នុងស្រុកនេះថា ទាក់ទិនការចិញ្ចឹមសត្វក្នុងស្រុកឃើញថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាសេនាធិការរបស់រារដ្ឋាភិបាល បានគិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំង ធានាដល់ការគ្រប់គ្រង ការអភិវឌ្ឍសុខភាពសត្វ និងផលិតកម្មសត្វ ការធានានិរន្តរភាពនៃការផ្គត់ផ្គង់, ផលិតកម្មសត្វប្រកបដោយគុណភាព និងសុវត្ថិភាពសម្រាប់ ទីផ្សារក្នុងស្រុក និងការនាំចេញជាដើម។
លោកលើកឡើងបន្ថែមថា ជាក់ស្តែងនៅក្នុងបញ្ហាប្រឈមនៃការអូសបន្លាយជម្លោះព្រំដែន ដែលបង្កដោយប្រទេសជិតខាងនេះ ផលិតកម្មសត្វនៅកម្ពុជា បាននិងកំពុងវិវត្តន៍រីកច្រើនយ៉ាងខ្លាំង និងបានកំពុងផ្លាស់ប្តូររបត់នៃការចិញ្ចឹមសត្វ ជាពិសេសសត្វជ្រូក គឺការ ចិញ្ចឹមជាលក្ខណៈគ្រួសារទៅជាកសិកដ្ឋាន និងការចិញ្ចឹមជាកសិដ្ឋានធម្មតា ទៅតាមបែបឧស្សាហកម្មទំនើប, ដោយការចិញ្ចឹមបែបនេះ គឺមានគុណភាព និងស្របតាមស្តង់ដារខ្ពស់ និងបានកំពុងកើតឡើងជាបន្តបន្ទាប់។ នេះជាការកំពុងរៀបចំខ្លួនរបស់កម្ពុជា ក្នុងការជំរុញ ផ្គត់ផ្គង់តម្រូវការសាច់ក្នុងស្រុកឱ្យមាននិរន្តរភាព ជំនួសនៃការពឹងផ្អែកទីផ្សារខាងក្រៅ និងដើម្បីឈានទៅប្រកួតប្រជែង ជំរុញដល់ផលិតកម្ម សត្វ និងផលិតកម្មដ៏ទៃទៀតនៅក្នុងវិស័យកសិកម្មនៅកម្ពុជាឱ្យកាន់តែខ្លាំងក្លា។
ជុំវិញផលិតកម្មក្នុងវិស័យកសិកម្ម, នាពេលកន្លងមក ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលើកឡើងថា ទាក់ទិនផលិតកម្មក្នុងស្រុកបច្ចុប្បន្នមានអតិរេកនៅក្នុងផលិតកម្មស្ទើរតែគ្រប់មុខ ក្នុងនោះកសិផលជាច្រើន ក្រៅពីផ្គត់ផ្គង់នៅលើ ទីផ្សារក្នុងស្រុក បាននិងកំពុងហៀរទៅកាន់ទីផ្សារក្រៅស្រុកជាច្រើនផងដែរ។ ចំណែកផលិតកម្មសត្វវិញ កម្ពុជាកំពុងមានការរីកចម្រើន និង កំពុងមានការចិញ្ចឹមយ៉ាងផុលផុស ដោយបានគាំទ្រដល់តម្រូវការទីផ្សារក្នុងស្រុក។
សូមបញ្ជាក់ថា ជុំវិញការនាំចេញវិញ, បើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងបំណាច់ឆ្នាំ២០២៥ កម្ពុជា បាននាំចេញស្បែកជាប់រោម ស្បែកសិប្បនិម្មិត និងផលិតផលធ្វើពីស្បែក មានទឹកប្រាក់ប្រមាណជាង ២៧៨ លានដុល្លារសហរដ្ឋអាម៉េរិក នឹងរំពឹងថា នៅពេលអនាគត កម្ពុជានឹងជំរុញដល់ទីផ្សារនាំចេញកាន់តែខ្លាំងក្លា ខណៈបច្ចុប្បន្នកម្ពុជាកំពុងស្រូបយកឱកាសវិនិយោគលើ វិស័យចិញ្ចឹមសត្វជាបន្តបន្ទាប់៕ អត្ថបទ៖ សុន រ៉ាឌី




-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 day agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន5 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន3 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង