ព័ត៌មាន
មន្ត្រីជំនាញ និងកសិករខេត្តកំពត រួមគ្នាលើកកម្ពស់ការដាំដុះ និងការចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ
មន្ត្រីកសិកម្មឃុំនៅខេត្តកំពត៖ វិស័យកសិកម្មរួមចំណែកសំខាន់ អភិវឌ្ឍន៍មូលដ្ឋាន ពិសេសកាត់បន្ថយភាពក្រីក្ររបស់កសិករ។ ក្នុងនោះការលើកកម្ពស់ការដាំ និងការចិញ្ចឹមសត្វ គឺជារឿងចាំបាច់ដើម្បីអាចផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក។
មន្ត្រីបច្ចេកទេសកសិកម្មឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត កញ្ញា លាង សុធារី បានបញ្ជាក់ថា រយៈពេលកន្លងមកនេះ ដោយមានការណែនាំ និងលើកទឹកចិត្តពីក្រសួងកសិកម្ម អាជ្ញាធរខេត្ត ពិសេសលោកអភិបាលស្រុកទឹកឈូ ក្នុងការជំរុញវិស័យកសិកម្មឃុំឲ្យកាន់តែប្រសើរ មន្ត្រីកសិកម្មគ្រប់ឃុំបានរួមសហការគ្នាចុះពិនិត្យ សិក្សាស្វែងយល់ និងស្រាវជ្រាវ រាល់ចំណុចខ្វះខាត់ និងបញ្ហាប្រឈមរបស់កសិករនៅក្នុងមូលដ្ឋាននីមួយៗ ដើម្បីស្វែងរកដំណោះស្រាយ និងបានធ្វើឲ្យកសិករជាច្រើនងាកមកចាប់អារម្មណ៍លើវិស័យកសិកម្ម ការដាំដុះ និងចិញ្ចឹមសត្វ ដើម្បីបំពេញតម្រូវការគ្រួសារ និងទទួលបានប្រាក់ចំណូលបន្ថែម។
ប្រជាកសិករដាំដំណាំចម្រុះនៅភូមិត្រពាំងធំ ឃុំត្រពាំងសង្កែ លោក ស្មាត អូម៉ាត បានបញ្ជាក់ថា បច្ចុប្បន្នបន្ទាប់ពីបានទទួលការលើកទឹកចិត្ត និងការយកចិត្តទុកដាក់ តាមរយៈការផ្តល់ការប្រឹក្សាណែនាំលក្ខណៈបច្ចេកទេស ពីមន្ត្រីកសិកម្មឃុំ កសិករភាគច្រើនមានទំនុកចិត្ត ក្នុងការធ្វើកសិកម្មជាងមុន។ កសិករក្នុងស្រុកទឹកឈូកំពុងតែខិតខំ និងចូលរួមសហការជាមួយមន្ត្រីកសិកម្មឃុំយ៉ាងផុលផុស ដើម្បីពង្រឹងការងារដាំដុះ និងការចិញ្ចឹមសត្វឲ្យកាន់តែប្រសើរ។
មន្ត្រីជំនាញ និងកសិករបានអំពាវនាវឲ្យប្រជាកសិករទូទាំងប្រទេសត្រូវចួលរួមពង្រឹង និងលើកកម្ពស់ការផលិតទាំងការដាំ និងចិញ្ចឹមឲ្យបានកាន់តែច្រើនដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងឈានទៅរកការនាំចេញ និងស្នើសុំឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមគាំទ្រកសិផល និងផលិតផលក្នុងស្រុក ឲ្យកាន់តែខ្លាំងបន្ថែមទៀត៕ អន សារឹម
-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន22 hours agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន5 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន3 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង