ព័ត៌មាន
កុមារភៀសសឹកបន្តផ្ញើសារដង្ហោយឱ្យអន្តរជាតិជួយកម្ពុជា ដើម្បីបានសន្តិភាពមកវិញ
កុមារភៀសសឹកកម្ពុជា ដោយសារការឈ្លានពានពីយោធាថៃ និងពុំទាន់អាចបានវិលត្រឡប់ ទៅលំនៅឋានវិញ បានបន្តផ្ញើសារដង្ហោយហៅឱ្យអន្តរជាតិជួយកម្ពុជា ទប់ស្កាត់ការបន្តបង្កសង្គ្រាមដោយទាហានថៃឈ្លានពាន ដើម្បីពលរដ្ឋកម្ពុជា ពិសេសកុមារបានរស់នៅក្នុងសន្តិភាពដូចដើមវិញ។ ពលរដ្ឋកម្ពុជា ត្រូវការសន្តិភាព មិនត្រូវការសង្គ្រាមនោះឡើយ។
បច្ចុប្បន្ន កុមារប្រមាណជាង៣.៧០០០នាក់ បាននឹងកំពុងជាប់គាំងនៅតាមទីតាំងជំរំសុវត្ថិភាព នានាក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ។ ពួកគេបានបង្ហាញអារម្មណ៍ឈឺចាប់ និងនឹកនាផ្ទះសម្បែងយ៉ាង ខ្លាំង ដែលបានចាកចេញមកអស់ច្រើនខែហើយ ដោយសារការទម្លាក់គ្រាប់បែករបស់ទាហានថៃឈ្លានពាន ដ៏សាហាវឃោឃៅព្រៃផ្សៃមកលើភូមិឋានជនស៊ីវិលកម្ពុជា ក្នុងការប្រយុទ្ធគ្នាដោយសារជម្លោះព្រំដែន។
ពួកគេ បានដង្ហោយហៅអន្តរជាតិឱ្យជួយអន្តរាគមន៍កុំឱ្យមានការប្រយុទ្ធគ្នាទៀតរវាងកងទ័ពកម្ពុជា និងថៃ ដោយងាកមករកការចរចាដោយសន្តិវិធីដើម្បីបញ្ចប់វិវាទព្រំដែនដែលអូសបន្លាយរាប់ទសវត្សមកហើយនេះ។
កុមារខ្លះដែលមានឱពុកជាកងទ័ពជួរមុខផងនោះ បានបញ្ជាក់អំពីបំណងចង់ទៅសាលារៀនវិញ បើ ទោះជានៅក្នុងជំរំទទួលបានការសិក្សារៀនសូត្រជាប្រក្រតីក៏ដោយ តែអារម្មណ៍រៀនសូត្រនៅសាលាដែល ខ្លួនធ្លាប់រៀននៅតែល្អប្រសើរជាងនៅក្នុងជំរំ៕ អត្ថបទ៖ ឃិន សារិទ្ធ






-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន7 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា7 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ