ព័ត៌មាន
ពលរដ្ឋភៀសសឹកមិនទាន់អាចវិលទៅផ្ទះវិញ ទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល
ពលរដ្ឋដែលបន្តស្នាក់នៅជំរំភៀសសឹក ដោយសារតំបន់របស់ពួកគេត្រូវបានដាក់ជាតំបន់ក្រហម កំពុងទទួលបានការយកចិត្តទុកដាក់ជាខ្លាំងពីរាជរដ្ឋាភិបាល ដោយបានមើលថែទាំពួកគាត់ឱ្យមានទីស្នាក់សមរម្យ និងហូបចុកគ្រប់គ្រាន់ ពោលគឺរាជរដ្ឋាភិបាលមិនទុកពលរដ្ឋណាម្នាក់ឱ្យនៅឯកោឡើយ។
ប្រជាពលរដ្ឋភៀសសឹក នៅក្នុងខេត្តព្រះវិហារ បានឲ្យដឹងថា ក្រោមការមើលថែរបស់អាជ្ញាធរ សម្រាប់មណ្ឌលសុវត្ថិភាព ពួកគាត់ស្នាក់នៅបណ្ដោះអាសន្ននេះ អាជ្ញាធរបានរៀបចំការស្នាក់នៅសមរម្យ ហើយការផ្ដល់អាហារហូបចុកបានយ៉ាងល្អ រួមទាំងមានបង្គង់អនាម័យ ទឹកស្អាត មានគ្រូពេទ្យប្រចាំការពិនិត្យព្យាបាលជំងឺ ហើយកូនៗក៏បានរៀនសូត្រ ។
ពលរដ្ឋបានបន្តថា ពួកគាត់នឹកផ្ទះសម្បែង ប៉ុន្តែស្ដាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរឲ្យបន្តស្នាក់នៅបណ្ដោះអាសន្នសិន រហូតបញ្ហាព្រំដែនកម្ពុជា-ថៃ បានដោះស្រាយ ប៉ុន្តែយ៉ាងណា ក៏ស្នើទៅអន្តរជាតិដាក់បន្ទុកទៅថៃ កុំបង្កជម្លោះ ឈ្លានពានទឹកដីកម្ពុជាទៀត ព្រោះប្រជាពលរដ្ឋកម្ពុជាត្រូវការតែសន្តិភាព ។
យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា គិតមកដល់ពេលនេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦សែន ៤ម៉ឺននាក់ មានប្រមាណជាង ៥សែន ៣ម៉ឺននាក់ ឬជិត៨៣ភាគរយ បានវិលត្រឡប់ទៅលំនៅឋានវិញហើយដោយបច្ចុប្បន្នមានពលរដ្ឋភៀសសឹកចំនួន ១១២ ០២១ នាក់ទៀត កំពុងបន្តស្នាក់អាស្រ័យតាមជំរំសុវត្ថិភាពនានា ក្នុងនោះស្រី្តមានចំនួន ៥៨ ៦៦៩នាក់ និងកុមារចំនួន ៣៦ ៦៧២នាក់ ៕ អត្ថបទ៖ បាន សុខរិទ្ធិ







-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន18 hours agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន5 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន3 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន