ព័ត៌មាន
ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អញ្ជើញចុះសាកសួរសុខទុក្ខជនរងគ្រោះដោយសារឧប្បត្តិហេតុផ្ទុះគ្រាប់បែកចង្កោមនៅខេត្តឧត្តរមានជ័យ ដែលបន្សល់ទុកដោយកងកម្លាំងយោធាថៃ
នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញចុះសាកសួរសុខទុក្ខជនរងគ្រោះដោយសារឧប្បត្តិហេតុផ្ទុះគ្រាប់បែកចង្កោមនៅខេត្តឧត្តរមានជ័យ ដែលកំពុងសម្រាកនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ក្នុងរាជធានីភ្នំពេញ។
ឧប្បត្តិហេតុផ្ទុះនេះ បង្កឡើងដោយគ្រាប់បែកចង្កោមបន្សល់ទុកដោយកងកម្លាំងយោធាថៃ ស្ថិតក្នុងភូមិបុស្សធំ ឃុំគោករំដួល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងបានបណ្តាលឱ្យមនុស្សចំនួន ០៤នាក់ រងរបួស កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំនូវសេចក្តីសាកសួរសុខទុក្ខពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ជូនចំពោះជនរងគ្រោះ និងក្រុមគ្រួសារ ព្រមទាំងបានសម្តែងនូវការសោយស្តាយចំពោះឧប្បត្តិហេតុផ្ទុះ ដែលបង្កឡើងដោយគ្រាប់បែកចង្កោមបន្សល់ពីសង្គ្រាម។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់ថា ឧប្បត្តិហេតុនេះ បានឆ្លុះបញ្ចាំងពីការពិតនៃផលវិបាកមនុស្សធម៌បង្កដោយគ្រាប់បែកចង្កោម ដែលកម្ពុជាធ្លាប់បានជួបប្រទះ និងបានអូសបន្លាយអស់ជាច្រើនទសវត្សរ៍ ទោះបីសង្គ្រាមបានបញ្ចប់ក៏ដោយ។ យុទ្ធភណ្ឌគ្រឿងផ្ទុះបន្សល់ទុកដោយកងកម្លាំងយោធាថៃកាលពីថ្មីៗនេះ បានបន្ថែមនូវបន្ទុកយ៉ាងធ្ងន់ធ្ងរដល់រាជរដ្ឋាភិបាលកម្ពុជា បង្កសោកនាដកម្ម និងកំពុងក្លាយជាសត្រូវ្លាក់មុខរបស់ប្រជាជនស៊ីវិល ជាពិសេសស្រ្តី កុមារ និងសហគមន៍ងាយរងគ្រោះ។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានណែនាំឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ កុំចូលតំបន់ដែលសង្ស័យរងប៉ះពាល់ដោយយុទ្ធភណ្ឌគ្រឿងផ្ទុះ ត្រូវកាត់ស្មៅឱ្យស្អាតមុននឹងធ្វើសកម្មភាព និងជាពិសេសរង់ចាំការឆ្លើយតបបន្ទាន់ពីប្រតិបត្តិករបោសសម្អាតមីន។
ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យជាតិតេជោសន្តិភាព ដែលបានបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ និងមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្តល់សេវាសុខាភិបាល ការជួយសង្គ្រោះ និងថែទាំអ្នកជម្ងឺ។









-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន16 hours agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន5 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន3 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន