ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម តូ ឡឹម អញ្ជើញបញ្ចុះបឋមសិលាសាងសង់សាលាមិត្តភាពកម្ពុជា-វៀតណាម នៅខណ្ឌដង្កោ
ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម អញ្ជើញជាអធិបតីបញ្ចុះបឋមសិលាសាងសង់ «សាលាមិត្តភាពកម្ពុជា-វៀតណាម»។
ពិធីបញ្ចុះបឋមសិលាសាងសង់សាលារៀន ដែលជានិមិត្តរូបនៃការពូនជ្រុំទំនាក់ទំនងដ៏ខ្លាំងក្លារវាងកម្ពុជា និងវៀតណាម មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់មន្ត្រីជាន់ខ្ពស់កម្ពុជា និងវៀតណាម ក្នុងនោះរួមមាន អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង និង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា ព្រមទាំងមន្ត្រីសាលារាជធានីភ្នំពេញ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។ សាលាមិត្តភាពកម្ពុជា-វៀតណាម ដែលបញ្ចុះបឋមសិលាសាងសង់នាពេលនេះ មានទីតាំងនៅតាមបណ្តោយផ្លូវលេខ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពោលគឺនៅក្នុងបរិវេណ «សាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ដង្កោ» ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៧៣។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ទីតាំងនេះធ្លាប់ត្រូវបានយកប្រើប្រាស់ជាបន្ទាយភស្តុភារនៃកងទ័ពស្ម័គ្រចិត្តវៀតណាមក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ និងក្រោយមកត្រូវបានផ្ទេរមកប្រើប្រាស់ជាសាលារៀនរហូតដល់សព្វថ្ងៃនេះ។ ដោយហេតុថា ទីតាំងនេះធ្លាប់មានប្រវត្តិយ៉ាងជិតស្និទ្ធជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម និងដើម្បីរក្សា និងពង្រឹងនូវចំណងមិត្តភាព នៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធគង់វង្សរឹងមាំយូរអង្វែង ស្ថិតក្នុងស្មារតី «តភ្ជាប់យុវជន តភ្ជាប់ជំនាន់ និងតភ្ជាប់ភាពជាអ្នកដឹកនាំ» នោះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានសម្រេចផ្លាស់ប្ដូរឈ្មោះសាលានេះ ទៅជាសាលាមិត្តភាពកម្ពុជា-វៀតណាម តាមរយៈប្រកាសលេខ៩៥.អយក.ប្រក ចុះថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ស្របតាមអនុសាសន៍ដឹកនាំរបស់សម្ដេចតេជោប្រធានព្រឹទ្ធសភា។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានឱ្យដឹងទៀតថា បច្ចុប្បន្នសាលាមិត្តភាពកម្ពុជា-វៀតណាម មានអគារសិក្សាចំនួន ១១អគារ ស្មើនឹង ៥៤បន្ទប់, មានបុគ្គលិកអប់រំ ១៣៥នាក់ និងសិស្សានុសិស្សថ្នាក់មត្តេយ្យសិក្សា បឋមសិក្សា និងអនុវិទ្យាល័យសរុបប្រមាណ ៦,០០០នាក់ ។
លោកអភិបាលរាជធានីភ្នំពេញ បានគូសរំលេចថា តាមរយៈជំនួយដ៏ថ្លៃថ្លារបស់គណបក្ស, រដ្ឋាភិបាល និងប្រជាជនវៀតណាមនាពេលនេះ មិត្តភាពកម្ពុជា-វៀតណាម នឹងត្រូវបានកែលម្អ និងសាង់សង់បន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួន ដើម្បីបង្កើនគុណភាពស្តង់ដារអគារសិក្សាឱ្យកាន់តែទំនើប និងមានលទ្ធភាពកាន់ខ្ពស់ ក្នុងការទទួលសិស្សានុសិស្សឱ្យមកសិក្សាបន្ថែមកាន់តែច្រើនដោយក្នុងនោះរួមមាន អគាររដ្ឋបាលពហុមុខងារកម្ពស់២ជាន់ ចំនួន ២អគារ, អគារសិក្សាសម្រាប់ថ្នាក់បឋមសិក្សា និងអនុវិទ្យាល័យកម្ពស់ ៣ជាន់ ចំនួន ១១ខ្នង ស្មើនឹង ១៤៧បន្ទប់ និងអាហារដ្ឋាន ២កន្លែង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធគាំទ្រជាច្រើនផ្សេងទៀត ដែលគ្រោងនឹងចំណាយពេលសាងសង់ចំនួន ១២ខែ៕















-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន5 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន14 hours agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន