ព័ត៌មាន
ដំណាំជីនាងវង មានតម្លៃល្អ កសិករនៅភូមិត្រពាំងក្រពើ ខេត្តកំពង់ឆ្នាំងងាកមកដាំដុះច្រើន
លោកស្រី រិទ្ធ ចាន់ថា ប្រធានសហគមន៍ទឹកហូតមានជ័យក្តីសង្ឃឹម ដែលមានទីតាំងនៅក្នុងភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបញ្ជាក់ឱ្យដឹងថា តម្លៃជីនាងវងឆ្នាំនេះល្អជាងឆ្នាំកន្លងទៅហើយប្រជាកសិករភូមិត្រពាំងក្រពើបានងាកមកដាំដំណាំនេះ ដើម្បីជួយសំរាលតម្លៃខ្ទឹមស្លឹកដែលតម្លៃកំពុងធ្លាក់ចុះ។
លោកស្រី រឹទ្ធ ចាន់ថា បានឱ្យដឹងថា សព្វថ្ងៃ អ្នកភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ប្រមាណ៩០% បាន និងកំពុងប្រែក្លាយពីការដាំដំណាំស្រូវ មកដាំខ្ទឹមស្លឹកវិញ តែខ្ទឹមស្លឹកក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ មានតម្លៃមិនសូវល្អ នាំអោយប្រជាកសិករបែរមកដាំជីនាងវងស្ទើគ្រប់គ្នា ព្រោះវាមានតម្លៃថ្លៃ មានទីផ្សារល្អ ឈ្មួញមកទិញដល់ទីតាំងដាំ និងដើម្បីជួយសម្រាលដល់ដំណាំខ្ទឹមស្លឹក។ ប្រជាកសិករជិតមួយភូមិត្រពាំងក្រពើ បានមានជីវភាពធូរធារច្រើន តាមផ្ទះមានឡាន ម៉ូតូស្អាតៗ និងមួយផ្នែកទៀតគាត់បានសន្សំលុយកាក់សង់ផ្ទះថ្មីជាបន្តបន្ទាប់ស្ទើគ្រប់គ្រួសារ។
សូមជម្រាបថា ក្នុងពេលថ្មីៗនេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានជំរុញអោយមន្ទីរកសិកម្ម ត្រូវពិនិត្យតាមដាន និងជួយផ្នែកបច្ចេកទេសបន្ថែមទៀតដល់ប្រជាកសិករក្នុងខេត្ត ក្នុងការជួយដល់ការដាំដុះរបស់ពួកគាត់អោយបានល្អប្រសើរ និងបានលក់ដូរនៅទីផ្សារ។ ជាពិសេសត្រូវពិនិត្យមើលការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ថ្នាំជួយសុខភាពដើមស្លឹក អោយត្រូវតាមបច្ចេកទេស និងជំរុញដាំបន្លែសុវត្ថិភាពអោយបានកាន់តែច្រើន ដើម្បីជួយដល់សុខុមាលភាពប្រជាពលរដ្ឋ ក៏ដូចជាជួយដល់សង្គមជាតិទាំងមូល៕ អត្ថបទ៖ កាំង ហុងវាស្នា





-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត