ព័ត៌មាន
សហភាពអឺរ៉ុប ប្តេជ្ញាចិត្តយ៉ាងមុតមាំគាំទ្រដល់ប្រជាជនកម្ពុជា និងជំរុញការបន្ធូរបន្ថយភាពតានតឹង អនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ
ភ្នំពេញ៖ សហភាពអឺរ៉ុប បានបញ្ជាក់ថា នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រដល់ប្រជាជនកម្ពុជា ដែលរងផលប៉ះពាល់ដោយសារជម្លោះនៅតាមតំបន់ព្រំដែន និងជំរុញការបន្ធូរបន្ថយភាពតានតឹង និងការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ។
ការប្ដេជ្ញាចិត្តបែបនេះ របស់សហភាពអឺរ៉ុប ធ្វើឡើងជាថ្មីបន្ទាប់ពីដំណើរចុះពិនិត្យដោយផ្ទាល់របស់លោក Andreas Berg ភារធារីនៃសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា ជាមួយអង្គទូតនានា ក្នុងដំណើរទស្សនកិច្ចនៅតំបន់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ ដែលរៀបចំឡើងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៦ ។
«សហភាពអឺរ៉ុប នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារជម្លោះនៅតាមតំបន់ព្រំដែន។ ក្រៅពីកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីជំរុញការបន្ធូរបន្ថយភាពតានតឹង និងការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ សហភាពអឺរ៉ុបនៅតែបន្តបេសកកម្ម ក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់សហគមន៍ដែលរងផលប៉ះពាល់»។ នេះបើតាមការបញ្ជាក់របស់សហភាពអឺរ៉ុប។
សហភាពអឺរ៉ុប បានបញ្ជាក់ថា គោលដៅចម្បងរបស់យើង គឺការធានាថា ទោះបីស្ថិតក្នុងកាលៈទេសៈដ៏លំបាកយ៉ាងណាក៏ដោយ ក៏ក្រុមជនងាយរងគ្រោះបំផុត ជាពិសេសកុមារ នៅតែទទួលបានសិទ្ធិក្នុងការអប់រំប្រកបដោយគុណភាព និងរស់នៅក្នុងបរិស្ថានដែលមានសុវត្ថិភាព៕





-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត